A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 July 2016

សពលោក កែម ឡី នឹងហែចេញពីភ្នំពេញនាព្រឹកថ្ងៃអាទិត្យ ទៅបញ្ចុះនៅខេត្តតាកែវ


ដោយ លោក ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦​
vod



គណៈកម្មការបុណ្យ អះអាងថា សពលោក កែម ឡី ដែលកំពុងតម្កល់នៅវត្តពោធិ៍យារាម ហៅវត្តចាស់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងដង្ហែទៅបញ្ចុះនៅស្រុកកំណើត របស់លោក ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។

គណៈកម្មការបុណ្យសព ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកា ប្រាប់វីអូឌីនៅថ្ងៃទី១៤ខែកក្កដានេះថា សពលោក កែម ឡី នឹងដង្ហែរចេញពីវត្តចាស់ នៅម៉ៅង៧ព្រឹក ថ្ងៃទី១៧ខែកក្កដា ទៅបញ្ចុះនៅភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។

ព្រះអង្គបញ្ជាក់ថា ទីបញ្ចុះសព លោក កែម ឡី នោះមានទំហំដីប្រមាណជា៧០អា ។ ព្រះអង្គថា នៅកន្លែងបញ្ចុះសព មានស្រះទឹក គ្រោងធ្វើជាសួនច្បារ នឹងដាំដើមឈើប្រណិតៗ ធ្វើរូបសំណាក លោក កែម ឡី ដាក់តាំងពាក្យស្លោកសំខាន់ៗ ពីការតស៊ូមតិ ដែលលោកកែម ឡី បានបន្សល់ទុក មានបណ្ណាល័យតម្កល់សម្ភារៈលោក កែម ឡី និងបណ្ណាល័យស្រាវជ្រាវជាដើម។



ព្រះអង្គ ប៊ុត ប៊ុនតិញ ឲ្យដឹងដែរថា ការដង្ហែរសពទៅបញ្ចុះមុនការគ្រោងទុកនេះ ដោយសាតែការប្រើថ្នាំរក្សាសពមិនបានត្រឹមត្រូវតាមបច្ចេកទេស ធ្វើឲ្យស្ថានភាពសព មានការប្រែប្រួលទើបគណៈកម្មការសម្រេចឲ្យដង្ហែរសពទៅបញ្ចុះនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

លោក កែម ឡី ក្រៅពីមានជំនាញផ្នែកស្រាវជ្រាវ លោកជាអ្នកវិភាគនយោបាយ និងហ៊ានរិះគន់រដ្ឋាភិបាលចំៗ ឥតសំចៃមាត់ ទាក់ទិននឹងភាពអវិជ្ជាមាននានានៃការគ្រប់គ្រងរដ្ឋ។

ប៉ុន្តែអ្នករិះគន់រដ្ឋាភិបាលរូបនោះ ត្រូវឃាតករបាញ់ចំ២គ្រាប់ ១គ្រាប់ត្រូចដើមទ្រូវ និង១គ្រាប់ទៀតត្រូវក្បាល បណ្តាលឲ្យលោកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្នុងហាងលក់ទំនិញ (Star Mart) ស្ថិតនៅស្ថានីយប្រេងឥន្ធៈកាលតិច ជាប់ស្តុបបូកគោ កាលពីថ្ងៃទី១០ខែកក្ដដាឆ្នាំ២០១៦។

ការស្លាប់បណ្ឌិតស្រាវជ្រាវដ៏ល្បីឈ្មោះរូបនោះ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ បង្ហាញការស្តោកស្តាយ និងថ្កោលទោសទៅលើជនដៃដល់ និងអ្នកនៅពីក្រោយឃាតកម្មនេះ ។

មិនតែប៉ុណ្ណោះពួកគេជំរុញឲ្យរដ្ឋាភិបាល បើកកាស៊ើបអង្កេតដ៏ពិតប្រាកដមួយ ដើម្បីធានាថា អ្នកជាប់ពាក់ព័ន្ធ និងជនដៃដល់ពិតប្រាកដ មិនត្រូវរស់នៅក្រៅសំណាញ់ច្បាប់ ដូចករណីឃាតកម្មមុនៗ បើទោះបីរដ្ឋាភិបាល បានអះអាងថា ជនដៃដល់ម្នាក់ ត្រូវចាប់ខ្លួនបានក្រោយឃាតកម្មកើតឡើងក៏ដោយ៕

No comments: