A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 8 July 2016

កូនៗ​លោក ហ៊ុន សែន ចាត់​ទុក​របាយការណ៍​អង្គការ​គ្លបល​វីនេស​ជា​ការ​បំផ្លាញ​គ្រួសារ​លោក


កូនៗ​លោក ហ៊ុន សែន ចាត់​ទុក​របាយការណ៍​អង្គការ​គ្លបល​វីនេស​ជា​ការ​បំផ្លាញ​គ្រួសារ​លោក
ដោយ ឡេង ម៉ា

ហ៊ុន ម៉ាណែត ២០១៦ ៨៥៥
លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
 RFA/Brach Chev



សមាជិក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​ចំពោះ​របាយការណ៍​របស់​អង្គការ គ្លបល វីនេស (Global Witness) ដោយ​ចាត់​ទុក​ថា​ជា​របាយការណ៍​បង្ខូច​កិត្តិយស​ក្រុម​គ្រួសារ​ត្រកូល "ហ៊ុន"។ ក៏ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​និយាយ​ថា ការ​ឆ្លើយ​តប​របស់​សមាជិក​គ្រួសារ​ត្រកូល "ហ៊ុន" នៅ​ក្នុង​ហ្វេសប៊ុក មិន​ទាន់​ឆ្លើយ​ពេញលេញ​ចំពោះ​របាយការណ៍​នេះ​នៅ​ឡើយ​ទេ។

ប្រតិកម្ម​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​បណ្ដាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចេញ​ផ្សាយ​ព្រមៗ​គ្នា​នូវ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក​ឈ្មោះ គ្លបល វីនេស (Global Witness) ដែល​បង្ហាញ​ថា ត្រកូល "ហ៊ុន" កំពុង​កាន់​កាប់​ក្រុមហ៊ុន និង​ភាគហ៊ុន​ដោយ​សម្ងាត់ និង​ចំហ​ជាច្រើន ព្រម​ទាំង​មាន​ការ​បំពាន​ច្បាប់​នៅ​ប្រទេស​កម្ពុជា។


លោក ហ៊ុន ម៉ានិត កូន​ប្រុស​លោក ហ៊ុន សែន ចូល​រួម​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev


កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ប្រតិកម្ម​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា របាយការណ៍​នេះ​គ្មាន​ការ​ពិត និង​បង្ខូច​គ្រួសារ​លោក៖ «នេះ​ជា​ការ​វាយ​ប្រហារ​លើ​គ្រួសារ​ត្រកូល ហ៊ុន ដែល​ជា​ការ​រៀបចំ និង​កិច្ច​សហការ​ដ៏​ល្អ​រវាង គ្លបល វីនេស ខេមបូឌា ដេលី (Cambodia Daily) និង​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) ដោយ​ស្ដែង​ចេញ​ពី​គោល​បំណង​យ៉ាង​ច្បាស់។ ដូច​សព្វ​ដង ព័ត៌មាន​នេះ​ពោរពេញ​ទៅ​ដោយ​កំហុស និង​ព័ត៌មាន​មិន​ពិត ក្នុង​គោល​បំណង​តែ​មួយ​គត់ គឺ​បង្អាប់ និង​បង្ខូច​កិត្តិយស​គ្រួសារ​ត្រកូល ហ៊ុន...»។



រីឯ​កូន​ស្រី​របស់​លោក គឺ​អ្នកស្រី ហ៊ុន ម៉ាណា ក៏​បាន​ឆ្លើយ​តប​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី​ដែរ ដោយ​សរសេរ​ថា ការ​ផ្សាយ​របាយការណ៍​បែប​នេះ ជួយ​ឲ្យ​ឪពុក​អ្នកស្រី​ឈ្នះ​ឆ្នោត​គ្រប់​អាណត្តិ​ទៅ​វិញ​ទេ៖ «នាង​ខ្ញុំ​សូម​អរគុណ​ចំពោះ គ្លបល វីនេស ដែល​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន ដើម្បី​ស្រាវជ្រាវ​ពី​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។ នាង​ខ្ញុំ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ពួក​អ្នក​ចង់​បាន​អ្វី​ពី​គ្រួសារ​យើង​ខ្ញុំ គឺ​ឲ្យ​តែ​ជិត​ដល់​ពេល​បោះឆ្នោត​ម្តងៗ ពួក​អ្នក​តែងតែ​ធ្វើ​រឿង​បែប​នេះ ក្នុង​គោលដៅ​បំផ្លាញ​ឪពុក​របស់​នាង​ខ្ញុំ តែ​នាង​ខ្ញុំ និង​គ្រួសារ​គួរ​តែ​អរគុណ​ដល់​អស់​លោក​លោកស្រី ដែល​បាន​ជួយ​ដល់​ឪពុក​របស់​នាង​ខ្ញុំ​ឲ្យ​ឈ្នះ​ឆ្នោត​គ្រប់​អាណត្តិ ព្រោះ​តែ​ការ​ភូតភរ ការ​ប្រមាថ​របស់​លោក​អ្នក ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​កាន់​តែ​មាន​ការ​ទុក​ចិត្ត និង​បោះឆ្នោត​ជូន​ឪពុក​ខ្ញុំ​ថែម​ទៀត។ នាង​ខ្ញុំ​ក៏​សូម​កោត​សរសើរ​ផង​ដែរ​ដល់​ភ្នំពេញ​ប៉ុស្តិ៍ និង ខេមបូឌា ដេលី ដែល​បាន​ចេញ​ផ្សាយ​ព័ត៌មាន​នេះ​ក្នុង​ពេល និង​ថ្ងៃ​តែ​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​កិច្ច​សហការ​ដ៏​ល្អ​រវាង​សារព័ត៌មាន​ទាំង​ពីរ​ជា​មួយ គ្លបល វីនេស ដើម្បី​បំផ្លាញ​ដល់​កិត្តិយស​គ្រួសារ​ត្រកូល ហ៊ុន សូម​អស់​លោក​លោកស្រី បន្ត​កិច្ចការ​បែប​នេះ​ត​ទៅ​ទៀត​ចុះ ប្រសិន​គ្មាន​ការងារ​ធ្វើ»។


អគ្គនាយិកា​ទូរទស្សន៍​បាយ័ន​អ្នកស្រី ហ៊ុន ម៉ាណា ចូលរួម​ពិធី​បុណ្យ​សព​លោក ជា ស៊ីម។


កូន​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​របាយការណ៍​នេះ ក្រោយ​ប្អូនៗ​របស់​លោក ដោយ​កត់​សម្គាល់​ពី​ភាព​ចម្លែក​ថា ការ​ផ្សាយ​អត្ថបទ​តែ​មួយ​ជួន​គ្នា បង្ហាញ​ពី​ការ​សហការ​គ្នា​ដ៏​ល្អ​ក្នុង​រឿង​នេះ​រវាង​ភ្នំពេញ​ប៉ុស្តិ៍ និង ខេមបូឌា ដេលី ហើយ​លើក​នេះ​មិន​ត្រឹម​វាយ​តែ​ឪពុក​របស់​លោក​ទេ គឺ​វាយ​គ្រួសារ​លោក​តែ​ម្ដង៖ «ខ្ញុំ​នៅ​ចាំ​បាន​ថា ប៉ុន្មាន​អាណត្តិ​ហើយ ឲ្យ​តែ​ពេល​ជិត​បោះឆ្នោត គឺ​ជា​ពេលវេលា​ដែល​អង្គការ​មួយ​ឈ្មោះ Global Witness បង្កើត​រឿង​ប្លែកៗ ឬ​ប្រធាន​បទ​ដដែលៗ ដើម្បី​ចោទ​ប្រកាន់ និង​វាយ​ប្រហារ​មក​លើ​រាជ​រដ្ឋាភិបាល ជាពិសេស​លើ​ឪពុក​ខ្ញុំ​តែ​ម្ដង។ ហើយ​លើក​នេះ​ក៏​មិន​មាន​អ្វី​ថ្មី​ដែរ... គ្រាន់​តែ​ខុស​ត្រង់​ថា តាម​រយៈ​ការ​ផ្សាយ​អត្ថបទ​តែ​មួយ​ជួន​គ្នា (បង្ហាញ​ពី​ការ​សហការ​គ្នា​ដ៏​ល្អ​ក្នុង​រឿង​នេះ) រវាង Phnom Penh Post និង Cambodia Daily លើក​នេះ គឺ​មិន​ត្រឹម​វ៉ៃ​តែ​ឪពុក​របស់​ខ្ញុំ​នោះ​ទេ គឺ​គេ​បាន​បង្កើត​រឿង​វ៉ៃ​ទាំង​គ្រួសារ​តែ​ម្ដង ពោល​គឺ​មិន​ឲ្យ​រួច​ខ្លួន​ម្នាក់​ណា​ឡើយ។ ចាំ​មើល​ចេញ​រឿង​អ្វី​ទៀត?»។

ដោយឡែក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឆ្លើយ​តប​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស ទេ ប៉ុន្តែ​លោក​ផ្សាយ​បន្ត​សារ​របស់​កូនៗ។ លោក​ថា «ថ្ងៃ​នេះ​កូន​ប្រុស​កូន​ស្រី​របស់​លោក បាន​បញ្ចេញ​សមត្ថភាព​របស់​ពួក​គេ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​លោក​សូម​យក​ខ្លឹមសារ​នេះ​មក​ផ្សាយ​បន្ត​តាម Page របស់​លោក»។

នេះ​ជា​ប្រតិកម្ម​ដំបូង​របស់​សមាជិក​គ្រួសារ​ត្រកូល "ហ៊ុន" ទៅ​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា រំឭក​ថា អង្គការ​នេះ​បាន​សរសេរ​លិខិត​ទៅ​សមាជិក​ត្រកូល ហ៊ុន ចំនួន ២៧​រូប កាល​ពី​ខែ​មករា ប៉ុន្តែ​មិន​មាន​អ្នក​ឆ្លើយ​តប​ទេ លើក​លែង​តែ​លោក សុខ ពុទ្ធិវុធ ដែល​ជា​ស្វាមី​កូនស្រី​ពៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​អ្នកស្រី ហ៊ុន ម៉ាលី បាន​ឆ្លើយ​តប​តាម​អ៊ីមែល​យ៉ាង​វែង​មួយ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ។

ទាក់ទង​នឹង​ការ​ឆ្លើយ​តប​របស់​សមាជិក​គ្រួសារ​ត្រកូល ហ៊ុន ទៅ​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស ដោយ​ចាត់​ទុក​ថា ជា​របាយការណ៍​មិន​ពិត និង​មាន​បំណង​បង្ខូច​គ្រួសារ​ត្រកូល ហ៊ុន ត្រូវ​បាន​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព យល់​ឃើញ​ថា នៅ​កម្ពុជា មាន​បញ្ហា​ចំពោះ​តម្លាភាព និង​លទ្ធភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន។

អ្នកស្រី​បន្ត​ថា បញ្ហា​នេះ​ក៏​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ និង​សាធារណជន​មិន​ដឹង​ថា​ត្រូវ​ផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ​ដូចម្ដេច​ទេ ព្រោះ​ពួក​គាត់​តែង​តែ​ឃ្លាំ​មើល​មន្ត្រី​សាធារណៈ ហើយ​រាយការណ៍​អំពី​បញ្ហា៖ «សម្រាប់​មន្ត្រី​សាធារណៈ ខ្ញុំ​គិត​ថា សម្រាប់​ការ​ធានា​នូវ​កិត្តិយស ធានា​នូវ​ភាព​ត្រឹមត្រូវ​របស់​គាត់ គាត់​អាច​បង្ហាញ​នូវ​ភាព​ត្រឹមត្រូវ​របស់​គាត់​តាម​រយៈ​ការ​បកស្រាយ​ណា​មួយ​ឲ្យ​សាធារណជន​បាន​ឃើញ ជា​ជាង​ការ​គ្រាន់​តែ​យើង​បដិសេធ​ថា នោះ​ជា​របាយការណ៍​មួយ​ដែល​ធ្វើ​ឡើង​ដើម្បី​បង្ខូច ឬ​ក៏​អំពើ​បន្តុះបង្អាប់​ដល់​រដ្ឋាភិបាល ព្រោះ​កន្លង​មក​យើង​ឃើញ​ថា របាយការណ៍​ច្រើន​ណាស់ មិន​មែន​តែ​របាយការណ៍ គ្លបល វីនេស ទេ។ របាយការណ៍​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ក្ដី​អី​ហ្នឹង ច្រាន​ចោល​ពី​សំណាក់​រដ្ឋាភិបាល។ អ៊ីចឹង​ខ្ញុំ​គិត​ថា វា​ទាមទារ​នូវ​ការ​បកស្រាយ​ជាមួយ​គ្នា បើ​សិន​ជា​មាន​ការ​រាយការណ៍​បែប​ហ្នឹង។ បើ​វា​មិន​ពិត យើង​អាច​បង្ហាញ​ថា វា​មិន​ពិត​ត្រង់​ចំណុច​ណា ហើយ​ខ្ញុំ​គិត​ថា​វា​គោលការណ៍​ក្នុង​សង្គម​មួយ ដែល​មាន​តម្លាភាព»។

អនុសាសន៍​របស់​អង្គការ គ្លបល វីនេស សម្រាប់​រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​ទី​១ ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​តម្លាភាព ចំពោះ​ការ​ចោទ​ប្រកាន់​ទាំងឡាយ​ណា​ដែល​មាន​នៅ​ក្នុង​របាយការណ៍ ដែល​មាន​ចំណង​ជើង​ថា "អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​អ្នក​កាន់​អំណាច​ត្រកូល ហ៊ុន" ហើយ​ផ្ដន្ទាទោស​ជន និង​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​បំពាន​ច្បាប់។ ទី​២ ស្នើ​បញ្ឈប់​អំពើ​គាប​សង្កត់ រួម​មាន បញ្ឈប់​អំពើ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​អ្នក​រិះគន់​រដ្ឋាភិបាល លុប​ចោល​ផែនការ​ធ្វើ​ច្បាប់​ទាំងឡាយ​ណា​ដែល​គាប​សង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​មោឃភាព​ច្បាប់​ទាំងឡាយ​ណា​ដែល​គាប​សង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ ហើយ​ទី​៣ សម្រាប់​សមាជិក​គ្រួសារ​ត្រកូល ហ៊ុន ទាំងអស់ រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង របាយការណ៍​នេះ​ស្នើ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ​ទាំងអស់ និង​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស៕

2 comments:

Anonymous said...

according to a former facebook product manager , the nouveau riche are buying lands to build private compounds secluded from the general public for fear of uprising by the people and the have-nots-- in US probably, it will start with race war -- white police kill black again, in cambodia probably those who lost their land/home and china workers are starting strike against corporation [ walmart , today ] .. the rich are also buying private airplanes for quick get away when the riots begin. he also stated that the CEO of facebook is building a 6 feet tall wall fence around his 100 millions dollars property in hawaii to keep people out and some others are buying lands as far as new zealand to run and hide when mass civil unrest and economic collapse occurs.... the end game must be getting near .. these wealthy leeches are getting ready to jump off the ship which they have steered into an iceberg.

Anonymous said...

Keep going Ah Kouk HUN !!

Khmer Chit Roleuy Heuy !!