A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 22 July 2016

លោក ហ៊ុន សែន ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បកស្រាយ​រឿង​ស្ដី​បន្ទោស​រូប​លោក


ដោយ ទីន ហ្សាការីយ៉ា
2016-07-21


លី ខឹឈាំង ហ៊ុន សែន ២០១៦ ៨៥៥
នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឹឈាំង (Li Keqiang) (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុង​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប លើក​ទី​១១ នៅ​ប្រទេស​ម៉ុងហ្គោលី (Mongolia) កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo AFP


អ្នក​ស្រាវជ្រាវ​ផ្នែក​កិច្ចការ​បរទេស លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ឬ​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន បកស្រាយ​ឡើង​វិញ​ថា តើ​ជប៉ុន រិះគន់​លោក​ទាក់ទង​នឹង​ជំហរ​របស់​កម្ពុជា គាំទ្រ​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ក្នុង​ជំនួប​ក្រៅ​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប លើក​ទី​១១ ក្នុង​រដ្ឋធានី​អ៊ូឡង់បាទ័រ (Ulan Bator) ប្រទេស​ម៉ុងហ្គោលី(Mongolia) ថា​ពិត ឬ​មិន​ពិត​នោះ គឺ​មិន​អាច​ទៅ​រួច​នោះ​ឡើយ។

អ្នក​ជំនាញ​ខាង​កិច្ចការ​បរទេស​ពន្យល់​ថា ទោះ​បី​ជា​ជប៉ុន មិន​បង្ហាញ​ជំហរ​រិះគន់​ជា​សាធារណៈ​ក៏ដោយ ក៏​ជប៉ុន សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​កម្ពុជា ដែល​ប្រកាស​គាំទ្រ​ចិន​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន កែ​តម្រូវ​ឡើង​វិញ​ដែល​ថា​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) រិះគន់​រូប​លោក​អំពី​ជំហរ​រដ្ឋាភិបាល​កម្ពុជា ដែល​គាំទ្រ​ចិន លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។


លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២១ កក្កដា ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​បាត់ដំបង។ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​ក្រៅ​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប លើក​ទី​១១ ក្នុង​រដ្ឋធានី​អ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី នោះ នាយក​រដ្ឋមន្ត្រី​ជប៉ុន គ្មាន​ស្ដី​បន្ទោស ឬ​រិះគន់​លោក​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ទេ៖ «សារព័ត៌មាន​មួយ​នៅ​ភ្នំពេញ​ដែល​មាន​ភាសា​ខ្មែរ​ផង អង់គ្លេស​ផង ថា អាបេ ស្ដី​បន្ទោស​ឲ្យ​លោក ហ៊ុន សែន សុំ​ទោស​នៅ​លើ​សាកលលោក​នេះ គ្មាន​អ្នក​ណា​ស្ដី​ឲ្យ ហ៊ុន សែន ទេ។ សុំ​ទោស​អា​រឿង​ស្ដី​បន្ទោស​នោះ​អត់​ទេ សូម្បី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក អូបាម៉ា (Barack Obama)មក​កម្ពុជា មិន​ហ៊ាន​ស្ដី​ឲ្យ ហ៊ុន សែន ផង! ចឹង​ខ្ញុំ​មិន​មាន​ការ​ឆ្លើយ​តប​អី​ទេ ទោះ​បី​ជា ផៃ ស៊ីផាន ឆ្លើយ​តប​ក៏ដោយ តែ​ខ្ញុំ​មិន​ឆ្លើយ​តប​ទេ ទុក​ឲ្យ អាបេ ឆ្លើយ​តប។ ខ្ញុំ​ទុក​ឲ្យ​រដ្ឋមន្ត្រី​ជប៉ុន ឆ្លើយ​តប ថា​តើ​អត្ថបទ​នោះ​ត្រឹមត្រូវ ឬ​មិន​ត្រូវ?»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​បកស្រាយ​ជុំវិញ​ករណី​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២១ កក្កដា។


ការ​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើ​ឡើង​ក្រោយ​ពី​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ដោយ​ស្រង់​សេចក្ដី​ថ្លែងការណ៍​របស់​ជប៉ុន ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន ហាក់​រិះគន់​ខ្លាំងៗ​ចំពោះ​ជំហរ​របស់​កម្ពុជា លើ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​លើក​ឡើង​ថា សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​លើ​ការ​អះអាង​សិទ្ធិ​កាន់​កាប់​ទឹក​ដី​ដោយ​ប្រទេស​ចិន គួរ​តែ​ត្រូវ​បាន​គោរព។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​លើក​ឡើង​ទៀត​ថា «លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ(Shinzo Abe) បាន​មាន​ប្រសាសន៍​ថា នីតិរដ្ឋ គួរ​តែ​ជា​មូលដ្ឋាន​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​តំបន់​ដោយ​សន្តិវិធី ដែល​មាន​សារសំខាន់​សម្រាប់​សន្តិភាព និង​ស្ថិរភាព​របស់​តំបន់​ទាំង​មូល ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​ជប៉ុន ដែរ។ ហើយ​សេចក្ដី​សម្រេច​របស់​តុលាការ​មជ្ឈត្តកម្ម បាន​ចូល​ជា​ស្ថាពរ និង​ចង​ភ្ជាប់​កាតព្វកិច្ច​សម្រាប់​ភាគី​ទាំង​ពីរ គួរ​តែ​ជា​មូលដ្ឋាន​សម្រាប់​ការ​ចរចា»។

សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណែក​ឯ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​លោក អាបេ ថា លោក​សង្ឃឹម​ថា​ប្រទេស​ចិន និង​អាស៊ាន នឹង​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នេះ។

ទោះ​បី​ជា​បែប​ណា​ក៏ដោយ អ្នក​ស្រាវជ្រាវ​ផ្នែក​នយោបាយ​ការ​បរទេស និង​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ឡុង គឹមឃន ពន្យល់​ថា ជំហរ​រដ្ឋាភិបាល​កម្ពុជា គាំទ្រ​ចិន នោះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ប្រទេស​ជប៉ុន ហើយ​ជប៉ុន សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នេះ ទោះ​បី​ជា​ជប៉ុន មិន​បាន​ស្ដី​បន្ទោស​ឲ្យ​ចំៗ​ក្ដី តែ​ការ​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​នេះ ជា​រឿង​មួយ​មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចំណេញ​លើ​កិច្ចការ​បរទេស​នោះ​ឡើយ៖ «យើង​ត្រូវ​ដឹង​ថា ជប៉ុន រឿង​ចឹងៗ​គាត់​អត់​និយាយ​ទេ។ ចឹង​កាលណា​ជប៉ុន គាត់​និយាយ គាត់​សម្ដែង​ការ​ព្រួយ​បារម្ភ គឺ​ប៉ះពាល់​ដល់​ប្រយោជន៍​ជប៉ុន ខ្លាំង ហើយ​ជប៉ុន គេ​ជួយ​យើង​ច្រើន​ដែរ​បន្ទាប់​ពី​ចិន គឺ​ជប៉ុន ជួយ​យើង​ច្រើន ហើយ​កម្ពុជា ត្រូវ​ថ្លឹង បើ​មិន​ចឹង​ទេ អាច​ឲ្យ​ទំនាក់ទំនង​កម្ពុជា ប្រឈម​មុខ​គ្នា។ រឿង​ថា​ឲ្យ​ជប៉ុន បកស្រាយ ខ្ញុំ​មើល​ទៅ​ថា​មិន​អាច​ទៅ​រួច​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​រំឭក​ខួប ៦៥​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ថា កម្ពុជា នឹង​ប្រឆាំង​ចំពោះ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ណា​មួយ​របស់​អាស៊ាន ដែល​គាំទ្រ​សាល​ដីកា​របស់​តុលាការ​មជ្ឈត្តកម្ម (Permanent Court of Arbitration) ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ព្រោះ​កម្ពុជា ចាត់​ទុក​ថា វា​គឺ​ជា​ការ​ឃុបឃិត​នយោបាយ​ដ៏​អាក្រក់​បំផុត ដែល​លទ្ធផល​អាច​នឹង​នាំ​ទៅ​ដល់​ការ​បែក​បាក់​រវាង​ប្រទេស​អាស៊ាន​គ្នា​ឯង​ផង និង​រវាង​អាស៊ាន និង​ចិន ផង។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ឡុង គឹមឃន បញ្ជាក់​ថា ប្រទេស​នៅ​ក្នុង​អាស៊ាន​មួយ​ចំនួន​ទៀត ក៏​មិន​គាំទ្រ​ចិន ដែរ ដូចជា​ឡាវ និង​ថៃ ជាដើម តែ​គេ​មិន​បង្ហាញ​ជំហរ​សាធារណៈ​ដូច​រដ្ឋាភិបាល​កម្ពុជា ទេ ដើម្បី​រក្សា​ទំនាក់ទំនង​រវាង​ប្រទេស​ក្នុង​តំបន់​ផង និង​ជប៉ុន ផង ព្រោះ​ជប៉ុន គឺ​ជា​សម្ព័ន្ធ​មិត្ត​នឹង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេងៗ​ទៀត។ ម្យ៉ាង​វិញ​ទៀត ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ គឺ​ធ្វើ​ឲ្យ​ជប៉ុន ខាត​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ព្រោះ​ថា​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​ការ​ដឹក​ជញ្ជូន​ឆ្លង​កាត់​របស់​ជប៉ុន ដ៏​សំខាន់​មួយ។

ក្នុង​ពេល​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប លើក​ទី​១១ នៅ​ប្រទេស​ម៉ុងហ្គោលី នោះ ចិន បាន​សន្យា​ផ្ដល់​ជំនួយ ៦០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ជប៉ុន គឺ​ជា​ប្រទេស​បាន​ផ្ដល់​ជំនួយ​ឥណទាន​ហិរញ្ញប្បទាន​ឥត​សំណង និង​ជំនួយ​បច្ចេកទេស​ច្រើន​ជាង​គេ​បន្ទាប់​ពី​ចិន៕

2 comments:

Anonymous said...

Kmean Neak Na Pror Dov Preah Ang Ah Kouk Hun Sen Barn Ter, Mearn Ter Ah Yuon Teub Truot Kbal Ah Chkuot Hun Sen Barn.

Nobody in this world can tell Ah Kouk Hun Sen to do anything, except Ah Yuon Kantorb Vietnam who can control Ah Kouk Hun Sen.

Anonymous said...




The best weapon for well educated world leaders against an under-educated monkey like HS is to ignore the latter. Let HS barks all he wants. lol