A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 July 2016

បន្ទាប់ពីហេតុការណ៍បាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ភាពស្ងាត់ជ្រងំនៃស្ថានីយ៍ប្រេងឥន្ធនៈ



បន្ទាប់ពីហេតុការណ៍បាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ភាពស្ងាត់ជ្រងំនៃស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចបូកគោ និង ស្តារម៉ាតនៅតែបន្ត ដោយមិនទាន់មានការកំណត់ថាថ្ងៃណានឹងវិលត្រឡប់មកដូចដើមវិញនោះទេ។ ទោះជាយ៉ាងនេះក្តី រូបថតរបស់លោកបណ្ឌិត កែម ឡី ព្រមជាមួយផ្កាជាច្រើនទង ត្រូវបានដាក់នៅពីមុខស្តារម៉ាត កន្លែងដែលលោកត្រូវបានខ្មាំងកំភ្លើងបាញ់សម្លាប់។ មនុស្សមួយចំនួនដែលធ្វើដំណើរឆ្លងកាត់ទីនោះ អ្នកខ្លះក៏ជិះទៅហួស អ្នកខ្លះក៏បន្តងាកមើលដោយសេចក្តីងឿងឆ្ងល់ និងមិនអស់ចិត្ត រីឯអ្នកខ្លះទៀតក៏បានឈប់ចុះទៅដាក់ផ្កា ហើយនិងអុជធូបសំពះ ដើម្បីសម្តែងពីក្តីស្តាយស្រណោះ និង ការគោរពទៅកាន់គាត់។ បើតាមសន្តិសុខដែលយាមប្រចាំការនៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចបូកគោនេះ បានឲ្យដឹងថា នៅមិនទាន់មានការកំណត់ជាក់លាក់អំពីពេលវេលាដំណើរការជាថ្មីនៃការ៉ាស់សាំង និង ម៉ាតនៅឡើយទេ ដោយលោកបញ្ជាក់ថា គណៈគ្រប់គ្រងក្រុមហ៊ុននៅមិនទាន់បានកំណត់ច្បាស់លាស់ដែរ។

(ដោយ សន ឆវីវតី សាម សុជាទិញ និង ជី បូណ៌មី)

No comments: