A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 July 2016

ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​ព្រមាន​តវ៉ា​រក​យុត្តិធម៌​ជូន​លោក កែម ឡី


ដោយ ហ៊ុំ ចំរើន
2016-07-11


សព​លោក កែម ឡី ២០១៦ ៨៥៥
ពលរដ្ឋ និង​ក្រុម​គ្រួសារ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Rann Samnang
 RFA/Rann Samnang



ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ខេត្ត​បាត់ដំបង សោកស្ដាយ​អាឡោះអាល័យ​ចំពោះ​ការ​ស្លាប់​លោក​បណ្ឌិត កែម ឡី ថា​ជា​រឿង​មួយ​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ។ ពួក​គាត់​ស្នើ​ឲ្យ​រដ្ឋាភិបាល បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ឲ្យ​បាន​ល្អិតល្អន់ ដើម្បី​ចាប់​អ្នក​នៅ​ពី​ក្រោយ​ខ្នង​មក​ផ្ដន្ទាទោស​ជា​ទម្ងន់ និង​ឆាប់​រហ័ស។

បើ​ទោះ​បី​ជា​ឃាតក​ដែល​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ទាំង​កណ្ដាល​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ក៏ដោយ​ចុះ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង មិន​ជឿ​ថា​មាន​ជន​សង្ស័យ​តែ​ម្នាក់​ឯង​ឡើយ៖ «»។

ពលរដ្ឋ​នៅ​ខេត្ត​មួយ​នេះ មិន​ជឿ​ថា ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយសារ​តែ​រឿង​ជំពាក់​ប្រាក់ ៣​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ឡើយ ពីព្រោះ​ពួក​គាត់​បញ្ជាក់​ថា លោក​បណ្ឌិត​ជា​មនុស្ស​ចេះ​ដឹង​ជ្រៅជ្រះ និង​សុភាព​រាបសា ដែល​ជា​ទី​ស្រឡាញ់​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​កម្ពុជា៖ «»។

អ្នក​ស្រុក​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត វែក​មុខ​ចាប់​ជន​នៅ​ពី​ក្រោយ​ខ្នង មិន​ថា​ជន​នោះ​មាន​ឋានៈ​ធំ​ប៉ុនណា​ឡើយ គឺ​ត្រូវ​ចាប់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឲ្យ​ឆាប់​រហ័ស៖ «»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​នឹង​ទន្ទឹង​រង់ចាំ​មើល​ចំណាត់​ការ​ពី​សំណាក់​រដ្ឋាភិបាល​បន្ត​ទៅ​ទៀត។ ពួក​គាត់​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​បាន​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ទេ នោះ​ពួក​គាត់​នឹង​រួម​កម្លាំង​គ្នា​តវ៉ា​រក​យុត្តិធម៌​ជូន​វីរជន​ឲ្យ​ទាល់​តែ​បាន៕

1 comment:

Anonymous said...




Dr. Kem Ley is our Khmer National Hero, whereas Prett Norodom Sihanouk is a Khmer National Zero.

People are deeply saddened of Dr. Kem Ley's passing.

He left a legendary legacy behind for Khmer people to follow: the COURAGE to spell the truth against the Ah kouk Hun Sen autocratic regime and the expansionist evil Yuon Vietnam.

We miss Dr. Kem Ley !!

Bun Thoeun