A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 18 July 2016

លោក កឹម សុខា ថាគណបក្សសង្គ្រោះជាតិកំពុងដើរលើផ្លូវត្រូវ

លោក កឹម សុខា ថាគណបក្សសង្គ្រោះជាតិកំពុងដើរលើផ្លូវត្រូវ
ដោយ លោក ទូច សុខា​​ | ថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦​


លោក កឹម សុខា ថ្លែងទៅកាន់អ្នក​ចូល​រួម​ខួប​៤ឆ្នាំនៃ​ការបង្កើតគណបក្ស​សង្គ្រោះជាតិ (រូបភាព៖ ហ្វេសប៊ុក លោក កឹម សុខា)


ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចាត់ទុកថា គណបក្សមួយនេះបានដើរលើផ្លូវត្រូវ និងជំរុញឲ្យសម្មជន និងថ្នាក់ដឹកនាំគណបក្សមមួយនេះបន្តដំណើរទៅមុខទៀតដោយថាដើម្បីដល់គោលដៅ “ការផ្លាស់ប្តូរជាវិជ្ជមានមួយ”។

លោក កឹម សុខា សរសេរបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃចន្ទនេះ ក្នុងឱកាសខួប៤ឆ្នាំនៃការបង្កើតគណបក្សសង្គ្រោះជាតិ ដែលបានពីការរួមគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី កាលពីឆ្នាំ២០១២។

លោក កឹម សុខា សរសេរទៀតថា ៖ “បានវាយតម្លៃថា រយៈពេល៤ឆ្នាំកន្លងមកនេះ យើងធ្វើដំណើរតាមផ្លូវត្រឹមត្រូវហើយ។ ដូច្នេះខ្ញុំសូមឲ្យសកម្មជន-ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ បន្ដដំណើរនេះតទៅមុខទៀត រហូតដល់គោលដៅរបស់យើង គឺ “ការផ្លាស់ប្ដូរជាវិជ្ជមាន”។

លោក កឹម សុខា ថាគណបក្សបានកំណត់យកថ្ងៃទី១៧ ខែកក្កដា ជាថ្ងៃនៃការបង្កើតគណបក្សនេះ  ដោយថាជាថ្ងៃដែលថ្នាក់ ដឹកនាំគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ជាថ្ងៃកំណើត គណបក្ស។



គួរបញ្ជាក់ថា ក្រោយពីការរួមបញ្ជូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ទៅជាគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១២មក គណបក្សនេះ បានទទួលការគាំទ្រច្រើនជាងកាលនៅជាគណបក្សពីរផ្សេងគ្នា ដោយជាលទ្ធផល គណបក្សនេះបានទទួលកៅអីសភាចំនួន៥៥ លើកៅអីសរុប១២៣។ ទន្ទឹមនឹងការទទួលបានការគាំទ្របែបនេះ គណបក្សមួយនេះក៏បានជួបនូវបញ្ហាមួយចំនួនផងដែរ ដោយប្រធានគណបក្សកំពុងនិរទេសទៅក្រៅប្រទេសគេចពីការចាប់ខ្លួន និងអនុប្រធានគណបក្សនេះកំពុងជាប់បណ្តឹងនៅតុលាការ។ ចំណែកសកម្មជន និងតំណាងរាស្រ្តគណបក្សមួយចំនួនទៀត ពុងជាប់ឃុំ និងខ្លះកំពុងជាប់បណ្តឹងនៅតុលាការដូចគ្នាដែរ។

ទាក់ទងនឹងបញ្ហាទាំងនេះ លោក កឹម សុខា សរសេរបែបលើកទឹកចិត្តសកម្មជនរបស់ខ្លួនថា “សូមប្រែក្លាយការឈឺផ្សានេះ ឲ្យទៅជា ការផ្សះផ្សាជាតិ”៕

No comments: