A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 18 July 2016

ខ្មែរ​កម្ពុជា​ក្រោម​ថា​ពួកគាត់​រង​គំនាប​ទាំង​នៅ​វៀតណាម​និង​នៅ​កម្ពុជា​


ដោយ លោក ពៅ មេត្តា​​ | ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦​
vod

ព្រះ​សង្ឃ​និង​ពលរដ្ឋ​ដែលចូលរួម​​​ថ្ងៃ​រំលឹក​ខួប​១៥​ឆ្នាំ​នៃ​ការ​បញ្ជូ​ល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​ជា សមាជិក​UNPO(រូបថត៖ សហការី)

មិត្តសមាគមខ្មែរកម្ពុជាក្រោមអះអាងថា ពលរដ្ឋខ្មែរកម្ពុជាក្រោមបច្ចុប្បន្នកំពុងរងគំនាប ក្នុងការរស់នៅលើទឹកដីខ្លួនឯង ទាំងនៅក្រោមការគ្រប់គ្រងរបស់វៀតណាមនិងនៅលើទឹកដីកម្ពុជាបច្ចុប្បន្ន។

នៅថ្ងៃនេះ ចំថ្ងៃរំលឹកខួប១៥ឆ្នាំនៃការបញ្ជូល សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកជា សមាជិកUNPOនោះ ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម និងជាអនុប្រធានសាខាសហពន្ធ័ ប្រចាំកម្ពុជា លោក ប៊ុន មុនី ថ្លែងប្រាប់វីអូឌីថា ពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅវៀតណាមកំពុងរងការគាបសង្កត់ ក្នុងសេរីភាពជំនឿសាសនា និងការអប់រំ។ លោកបន្តថា ចំណែក ឱកាសការងារវិញខ្មែរកម្ពុជាក្រោមរស់នៅវៀតណាមក៏មានការរើសអើង មិនបានស្មើភាព គ្នាជាមួយពលរដ្ឋវៀតណាមទេ។



ចំណែកពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅកម្ពុជាបច្ចុប្បន្នលោក ប៊ុន មុនី មាន ប្រសាសន៍ថា ពិបាកក្នុងការសុំអាជ្ញាធរធ្វើលិខិតរដ្ឋបាលផ្សេងៗ រួមទាំងអត្តសញ្ញាណប័ណ្ណផង ដោយអាជ្ញាធរចោទពួកគាត់ថា ជាជនជាតិវៀតណាម ហើយយកមូល ហេតុផ្សេងៗ បង្កការលំបាកដល់ពួកគាត់។

ជុំវិញព័ត៌មានថា វៀតណាមនៅតែបន្តគាបសង្កត់ខ្មែរកម្ពុជាក្រោមនេះ លោក ជុំ សុន្ធរី អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា លោកមិនទាន់ទទួលបានដឹងរឿងនេះទេ។ ចំណែក បញ្ហាពលរដ្ឋខ្មែរកម្ពុជាក្រោមពិបាកក្នុងការធ្វើអត្តសញ្ញាណប័ណ្ណវីអូឌី មិនទាន់អាចសុំការ បកស្រាយពីលោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេនៅថ្ងៃនេះដោយ លោកមិនលើកទូរស័ព្ទ ប៉ុន្តែកន្លងទៅលោកធ្លាប់ថ្លែងថា អាជ្ញាធរកម្ពុជាមិនបានរើសអើសខ្មែរ កម្ពុជាក្រោមទេគឺឲ្យតែមានឯកសារបំពេញលក្ខខណ្ឌគ្រប់គ្រាន់នោះ អាជ្ញាធរនឹងធ្វើ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនហើយ។

បើតាមលោក ប៊ុន មុនី គឺពលរដ្ឋខ្មែរកម្ពុជាក្រោមកំពុងរស់នៅកម្ពុជាមានជាង ១លាននាក់ ហើយពួកគេបច្ចុប្បន្នជាអ្នកលក់ដូរ និង ធ្វើកសិកម្ម។ ចំណែកពលរដ្ឋខ្មែរ កម្ពុជាក្រោម ដែលវៀតណាមកំពុងគ្រប់គ្រងមានប្រមាណពី៨ទៅ១០លាននាក់ អ្នកទាំងនោះ ភាគច្រើនជាអ្នកធ្វើកសិកម្ម។

No comments: