A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 17 July 2016

មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ឃុំ​១៥នាក់​កោរ​សក់​កាន់​ទុក្ខ​ចំពោះ​មរណភាព​លោក​កែម ឡី

មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ឃុំ​១៥នាក់​កោរ​សក់​កាន់​ទុក្ខ​ចំពោះ​មរណភាព​លោក​កែម ឡី
ដោយ ខែ សុណង
2016-07-16

មាជ សុវណ្ណារ៉ា អ៊ុក ពេជ្រសំណាង ៦២០
លោក មាជ សុវណ្ណារ៉ា (ឆ្វេង) មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះជាតិ និង​លោក អ៊ុក ពេជ្រសំណាង (ស្ដាំ) ​សកម្មជន​បក្ស​សង្គ្រោះជាតិ ពេល​នាំ​មក​ដល់​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី១១ មីនា ២០១៥។
 RFA/Morm Moniroth



មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ចំនួន ១៥​នាក់ បាន​កោរ​សក់​កាន់​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ដែល​បាន​ទទួល​មរណភាព​ដោយ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា។

អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដែល​មាន​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ផង បាន​ប្រាប់​មិន​ឲ្យ​ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​ខ្លួន​ទៅ​សួរ​សុខ​ទុក្ខ​អំឡុង​ពេល​មួយ​សប្ដាហ៍ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់។



លោកស្រី ច័ន្ទ សុម៉ាលី ជា​ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ទាំង​អស់​បាន​កោរ​សក់​កាន់​ទុក្ខ​ស្មិងស្មាធិ៍​ក្នុង​បន្ទប់​ពន្ធនាគារ​មិន​ចេញ​ទៅ​ក្រៅ​បន្ទប់​ឡើយ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី៖ «គាត់​ធ្វើ​តាំង​ពី​ដឹង​ព័ត៌មាន​លោក​បណ្ឌិត កែម ឡី ទទួល​មរណភាព​បាន​មួយ​ថ្ងៃ គាត់​សោកស្ដាយ​ដែល​ថា បាត់បង់​អ្នក​ចេះដឹង​ម្នាក់ ជា​មិត្ត​ភក្តិ​ក៏​ដូច​ជា​អ្នក​រួម​ការងារ​ជាមួយ​គ្នា។ មិន​ថា តែ​ពួកគាត់​និយាយ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទូទាំង​ប្រទេស មិន​ថា​តែ​យើង​នៅ​ស្រុក​ខ្មែរ ឬ​នៅ​ក្រៅ​ប្រទេស​ទេ ពួកគាត់​មាន​ការ​សោកស្ដាយ​ហើយ​ធ្វើ​ពិធី​កាន់​ទុក្ខ​នេះ»។

ចំណែក​ភរិយា​លោក អ៊ុក ពេជ្រសំណាង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស គឺ​លោកស្រី ទិត្យ ណារិន ថ្លែង​ថា លោកស្រី​បាន​នាំ​យក​ថវិកា​ចំនួន ២៣​ម៉ឺន​រៀល​ដែល​សកម្មជន និង​អ្នក​ជាប់​ឃុំ​ជា​សកម្មជន​ផ្សេង​ទៀត​របស់​គណបក្ស​ប្រឆាំង​បាន​ផ្ញើ​ពី​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ចូល​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី៖ «៧​ថ្ងៃ​ទាំង​ថ្ងៃ​នេះ​ហើយ​ដែល​គាត់​មិន​ចេញ​ពី​បន្ទប់​ឃុំឃាំង ពី​មុន​មក​គាត់​បាន​ចេញ​មក​ហាត់ប្រាណ​ហាត់​អី​ក្នុង​មួយ​ថ្ងៃ​បាន​ចេញ​មក​ហាត់​ម្នាក់​មួយ​ម៉ោង ២​ម៉ោង គាត់​អត់​ព្រម​ចេញ គាត់​តាំង​ស្មាធិ៍​មិន​ចង់​និយាយ​ចង់​ស្ដី»។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​នេះ​ជាង ១០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​ពួកគេ​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៧​ឆ្នាំ ទៅ ២០​ឆ្នាំ ពី​បទ​ចោទ​ដឹកនាំ​ធ្វើ​កុប្បកម្ម បទ​ហិង្សា​ដោយ​ចេតនា និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ៕

No comments: