A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 10 July 2016

ទិវា​ដាំ​កូន​ឈើ​ត្រូវ​បាន​​​ធ្វើ​ឡើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដើម្បី​ទាក់ទាញ​ទេសចរ​


Manekseka Sangkum


In one of its earliest reports on the rampant timber trade sponsored by the Hun Sen regime, Global Witness related how one among many of the country's ancient trees was ruthlessly cut down despite having been regarded by locals as a sacred site and a place of worship for successive generations. Today, even among CPP loyalists, the joke is that the best place to see tall trees is around Angkor Wat!

<<<>>>

ទិវា​ដាំ​កូន​ឈើ​ត្រូវ​បាន​​​ធ្វើ​ឡើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដើម្បី​ទាក់ទាញ​ទេសចរ​
ដោយ ខែ សុណង
2016-07-09

ទិវា​ដាំ​កូន​ឈើ ព្រះវិហារ ៨៥៥
ពិធី​រុក្ខ​ទិវា​ដាំ​កូន​ឈើ​លើក​ទី​២៦ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៦។
 Photo provided


ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ​អន្តរជាតិ ក្រសួង​ព្រះបរមរាជវាំង អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរ​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​បរិស្ថាន បាន​រួម​គ្នា​ប្រារព្ធ​ពិធី​រុក្ខទិវា​ដាំ​កូន​ឈើ ៩ កក្កដា។ ពិធី​នោះ​ប្រារព្ធ​ឡើង​នៅ​តំបន់​គ​១ ភូមិ​ធម្មជាតិ​សម្ដេច​តេជោ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៧​ពាន់​នាក់។

ពិធី​រុក្ខ​ទិវា​ដាំ​កូន​ឈើ ៩ កក្កដា លើក​ទី​២៦ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឡោ រស្មី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ កក្កដា ថា ការ​ជ្រើសរើស​យក​ទីតាំង​ដាំ​កូន​ឈើ​នៅ​ឆ្នាំ​នេះ​ស្ថិត​នៅ​តំបន់​គ​១ ដែល​ជា​ឈ្មោះ​សម្រាប់​សម្គាល់​ទីតាំង​មូលដ្ឋាន​កងទ័ព​គ​១ នៅ​ក្នុង​កង​វរសេនាតូច​លេខ​៩៦ ដែល​គេ​ហៅ​ថា ង​ឯករាជ្យ។



លោក​ថា គណៈកម្មការ​រៀបចំ​បាន​ប្រើប្រាស់​កូន​ឈើ​ប្រណិត​ជាង ១​ម៉ឺន​ដើម ដាំ​លើ​ផ្ទៃដី ១២​ហិកតារ​ដែល​មាន​បំណង​ប្រែក្លាយ​តំបន់​នោះ​ឲ្យ​ទៅ​ជា​មាន​ការ​អភិរក្ស​ធនធាន​ធម្មជាតិ សម្រាប់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ដើម្បី​ទាក់ទាញ​អ្នក​ទេសចរណ៍៖ «កិច្ចការ​នេះ​មាន​អត្ថន័យ​សម្បើម​ណាស់ មិនមែន​ធម្មតា​ទេ​ដែល​យើង​ប្រារព្ធ​ពិធី​បុណ្យ​ក្នុង​បរិវេណ​ម្ដុំ​ប្រាសាទ​ព្រះវិហារ​នេះ មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់ ព្រោះ​កន្លែង​ប្រាសាទ​ព្រះវិហារ គឺ​យើង​បាន​ដឹង​ហើយ គឺ​ជា​មរកត​វប្បធម៌​ដ៏​មាន​តម្លៃ​របស់​យើង។ យើង​ដាំ​ឈើ​នៅ​ទីនោះ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ស្រស់​ត្រកាល​មាន​ពណ៌​បៃតង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ»។

ការ​ប្រារព្ធ​ពិធី​រុក្ខទិវា​ដាំ​កូន​ឈើ ៩ កក្កដា បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ​អន្តរជាតិ ក្រសួង​ព្រះបរមរាជវាំង អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរ​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​បរិស្ថាន នៅ​តំបន់​គ​១ ភូមិ​ធម្មជាតិ​សម្ដេច​តេជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ។

អ្នក​នាំ​ពាក្យ​ក្រសួង លោក ឡោ រស្មី បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ដាំ​ដើម​ឈើ​ប្រណិត​ចំនួន​ជាង ១​ម៉ឺន​ដើម​មាន​ការ​ចូលរួម​ដាំ​ពី​ទាហាន ប៉ូលិស កង​ការពារ​និង​ប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ ៧​ពាន់​នាក់។ រហូត​មក​ដល់​ឆ្នាំ​២០១៦ ក្រសួង​បាន​រៀបចំ​ទិវា​នេះ​ចំនួន ២៦​លើក​រួច​មក​ហើយ នៅ​លើ​ផ្ទៃ​ដី​ជាង ៤០០​ហិកតារ។

ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ​ដែរ ក្រុម​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន សិស្សានុសិស្ស​ក៏​បាន​ធ្វើ​យុទ្ធនាការ​ដាំ​កូន​ឈើ និង​ដាំ​ដើម​ឈើ​អបអរ​ទិវា​នេះ​ដែរ។

សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​មក​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន​ធ្វើ​យុទ្ធនា​ការ​បោះ​ជំរំ​ក្នុង​ព្រៃ​ដាំ​កូន​ឈើ​ប្រណិត​ជាង ២​ពាន់​ដើម និង​ដើម​ឈើ​ហូប​ផ្លែ​មួយ​ចំនួន នៅ​ព្រៃ​សហគមន៍​ក្បាលខ្លា ក្នុង​តំបន់​ព្រៃឡង់ នៅ​ខេត្ត​កំពង់ធំ។

ប្រធាន​កម្មវិធី​ការងារ​កសាង​ដៃគូ​នៃ​អង្គការ​ស្ពាន​សន្តិភាព លោក ណុប សុក្ខា ឲ្យ​ដឹង​ថា យុទ្ធនាការ​នេះ ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៨ កក្កដា ដើម្បី​បណ្ដុះ​ស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រួម​ការពារ និង​ស្ដារ​ឡើង​វិញ​នូវ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ព្រៃ​មួយ​នេះ ក្រោម​ប្រធានបទ​សន្តិភាព និង​បរិស្ថាន​ចាប់​ផ្ដើម​ពី​ខ្ញុំ៖ «ការ​ចូលរួម​ភាគ​ច្រើន​ពួកគាត់​ចាប់​អារម្មណ៍​ថា ការ​ដាំ​កូន​ឈើ​នេះ ដូច​ជា ធ្វើ​ឲ្យ​គាត់​យល់​ពី​តម្លៃ​នៃ​ព្រៃឈើ​យល់​តម្លៃ​នៃ​ការ​បាត់បង់​ព្រៃឈើ​គាត់​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ចាប់​ពី​ថ្ងៃ​នេះ​ទៅ គាត់​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ជា​អតិបរមា​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ដែល​ចេញ​ពី​ឈើ។ ឧទាហរណ៍​គាត់​ឈប់​ទិញ​គ្រឿង​សង្ហារិម គាត់​ឈប់​ប្រើប្រាស់​សារធាតុ​ប្លាស្ទិក ព្រោះ​នាំ​ឲ្យ​ខូច​បរិស្ថាន និង​បំពុល​បរិស្ថាន គាត់​បំផុស​ចលនា​ឲ្យ​អ្នក​ដែល​អត់​ទាន់​ចូលរួម​ដាំ​ឲ្យ​ឆ្នាំ​ក្រោយ​ទៀត​ចូលរួម​ដាំ ហើយ​អប់រំ​ផ្សព្វផ្សាយ​ថា ឲ្យ​ទាំង​អស់​គ្នា​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​រួម​គ្នា​ដាំ​ដើម​ឈើ​វិញ»។

ចំណែក​រដ្ឋបាល​ព្រៃឈើ​នៅ​ឯ​ខេត្ត​សៀមរាប ក៏​មាន​សេចក្ដី​រាយការណ៍​ថា មាន​ការ​ប្រារព្ធ​ពិធី​ដាំ​កូន​ឈើ​ដែរ នៅ​ស្រុក​ស្វាយលើ។ នៅ​ថ្ងៃ​អាទិត្យ ទី​១០ កក្កដា និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ ក៏​នឹង​អបអរ​ទិវា​នេះ​ដោយ​ដាំ​កូន​ឈើ​នៅ​ឯ​ឧទ្យាន​ជាតិ​គិរីរម្យ៕

1 comment:

Karl [Kalonh] Chuck said...

The small ones [​កូន​ឈើ] are just as good when all the big ones have been cut down and shipped across the border?