A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 17 July 2016

វៀតណាមតវ៉ាចំពោះការបាញ់ទូកនេសាទវៀតណាម ដោយកងនាវាចរថៃ


 Rokiyas Yeur  July 14, 2016 Vietnam

ttxvn_phophatngonBNGPhamThiHang

អ្នកតំណាងមកពីនាយកដ្ឋានកុងស៊ុលរបស់ក្រសួង ការបរទេសវៀតណាម បានជួបជាមួយពួកមន្ត្រីស្ថានទូតថៃនៅក្រុងហាណូយ ដើម្បីតវ៉ាការប្រើ អំពើហិង្សាលើពួកអ្នកនេសាទវៀតណាម ព្រមទាំងបានស្នើដល់ក្រសួងការបរទេសថៃឱ្យធ្វើការ ស៊ើបអង្កេតឧប្បត្តិហេតុនេះ ។

ប្រទេសវៀតណាមបាននិយាយថា កងនាវាចរថៃបានបាញ់ទៅលើទូកនេសាទវៀតណាម ៣គ្រឿងដែលមានអ្នកនេសាទ១៨នាក់ជិះនៅលើនោះ ដែលធ្វើឱ្យរបួសអ្នកនេសាទ២នាក់ ដោយ ឡែកទូកនេសាទវៀតណាម២គ្រឿងទៀតបានលិច នៅពេលត្រូវបានអមការពារទៅកាន់ដីគោក ដែលធ្វើឱ្យកាពីតែនម្នាក់បាត់ខ្លួន ។

ស្ថានទូតវៀតណាមក្នុងប្រទេសថៃបាននិយាយថា សមាជិកនាវិកដែលនៅសល់ ១៥នាក់ ត្រូវបានយកទៅកាន់ដីគោកដោយនាវាកងនាវាចរថៃ ។

អ្នកនាំពាក្យរងក្រសួងកិច្ចការបរទេសរបស់ប្រទេសវៀតណាមលោកស្រី ផាម ធុយ ហាង ( Pham Thu Hang )នៅពេលឆ្លើយនឹងសំណួររបស់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃចន្ទអំពីឧប្បត្តិហេតុនេះបាននិយាយថា ស្ថានទូតវៀតណាមបានប្រកាន់យកវិធានការការពារពលរដ្ឋជាចាំបាច់ សម្រាប់ពួកអ្នកនេសាទវៀតណាមដែលជាប់ឃុំឃាំង ។



លោកស្រី ហាង បាននិយាយថា ស្ថានទូតក៏បានទទូចដល់ភាគីថៃផងដែរឱ្យធ្វើការរុករកជាបន្ទាន់ចំពោះនាវិកដែលបាត់ខ្លួនដោយនិយាយបន្ថែមថា ភាគីថៃបាននិយាយថា ពួកគេបាន បញ្ជូនឧទ្ធម្ភាគចក្រនិងនាវាទៅរកកាពីតែនដែលបាត់ខ្លួននោះហើយ ។

ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាមបានរាយការណ៍ពីថ្ងៃអង្គារនេះថា លោកស្រីបានកត់សម្គាល់ថា ពួកមន្ត្រីមកពីស្ថានទូតវៀតណាមបានទៅសួរសុខទុក្ខពួកនាវិករងរបួសដែលត្រូវបានគេបញ្ជាក់អះអាងថា បានស្ថិតនៅក្នុងស្ថានភាពមានស្ថិរភាពកាលពីថ្ងៃចន្ទ ។
តាមស្ថានទូតវៀតណាមឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅប្រហែលម៉ោង១៤ ម៉ោងក្នុងស្រុកកាលពីថ្ងៃសុក្រកន្លងទៅ ។

តាមលោក ង្វៀន ហៃ ង៉ុក ( Nguyen Hai Ngoc ) លេខាទីមួយស្ថានទូតវៀតណាមឱ្យដឹងថា ទូកនេសាទនោះត្រូវបានប៉ូលិសកងនាវាចរថៃបាញ់ បន្ទាប់ពីពួកគេត្រូវបានគេរកឃើញថា បាន ធ្វើប្រតិបត្តិការដោយខុសច្បាប់ ដែលគេបានចោទប្រកាន់នៅក្នុងដែនទឹករបស់ប្រទេសថៃកាលពី ព្រឹកថ្ងៃនោះ ។

ប្រព័ន្ធផ្សព្វផ្សាយថៃរាយការណ៍ពីថ្ងៃចន្ទថា កងនាវាចរថៃបានចាប់ខ្លួនសមាជិកនាវិកទូកនេសាទវៀតណាម៣គ្រឿងពីបទនេសាទខុសច្បាប់ដែលគេចោទប្រកាន់នៅក្នុងឈូងសមុទ្រថៃ៕
( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )

AKP

2 comments:

Anonymous said...

how does feel of being attacked. I am sure you youn have done that to khmer fisher men countless times in the past,even Khmer water.Get over it you youn whore.

Anonymous said...

Exactly, 18 July 2016 at 00:08!!! Thx