A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 10 July 2016

សភា​នឹង​ចាត់ការ​សំណើ​ក្រសួង​យុត្តិធម៌​រឿង​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង


Manekseka Sangkum: 19 years ago the token armed presence of Funcinpec and the 'specter' of the KR's return to power provided the excuse and pretext to cripple the Opposition by way of staging the violent coup. Today, with the Opposition armed with only pens and ideas, and taking a non-violence stance towards change, a subtler [but just as swift and effective] coup is being waged against it by judicial and parliamentary means...in the main.   

<<<>>>


សភា​នឹង​ចាត់ការ​សំណើ​ក្រសួង​យុត្តិធម៌​រឿង​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង
ដោយ ប្រាជ្ញ ចេវ
2016-07-09

ឡេង ប៉េងឡុង ៨៥៥ ២០១៦
អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ច្បាប់​សហជីព​នៅ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Brach Chev


រដ្ឋ​សភា​នឹង​ចាត់ការ​តាម​នីតិវិធី​របស់​ខ្លួន​តាម​សំណើ​របស់​ក្រសួង​យុត្តិធម៌ ដែល​ស្នើ​ឲ្យ​រដ្ឋសភា​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​ប្រឆាំង។ ទាក់ទង​ដំណើរការ​នេះ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ស្វាគមន៍​ បើ​​រដ្ឋាភិបាល និង​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ធ្វើ​តាម​ច្បាប់។

អ្នកនាំពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង  បាន​ដាក់​លិខិត​នៃ​សំណើ​របស់​ក្រសួង​យុត្តិធម៌ ស្ដីពី​ការ​ស្នើ​ដក​អភ័យ​សិទ្ធិ​តំណាងរាស្ត្រ​ទៅ​គណៈកម្មការ​អចិន្ត្រៃយ៍​សភា​រួច​ហើយ។ លោក​បន្ត​ថា គណៈកម្មការ​អចិន្ត្រៃយ៍​សភា​នឹង​បើក​កិច្ច​ប្រជុំ ប៉ុន្តែ​លោក​មិន​ទាន់​ឲ្យ​ដឹង​ពី​ការ​កំណត់​ថ្ងៃ​ប្រជុំ​នៅ​ឡើយ​ទេ៖ «»។

កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បាន​ដាក់​លិខិត​ទៅ​រដ្ឋសភា​ដើម្បី​ស្នើ​ឲ្យ​ដក​ភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ តុ វ៉ាន់ចាន់ និង​លោក ពិន រតនា។ សព្វថ្ងៃ​តុលាការ​ក្រុង​ភ្នំពេញ កំពុង​ពិនិត្យ​លើ​ឯកសារ​នានា ទាក់ទង​នឹង​សំណុំរឿង​សញ្ចារកម្ម​ពាក់ព័ន្ធ​នឹង​លោក កឹម សុខា បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា តំណាងរាស្ត្រ ​ក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា បាន​នាំ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ទៅ​ជួប​លោក កឹម សុខា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។



​ចំណែក​អ្នកនាំពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ឲ្យ​ដឹង​ថា ក្នុង​ពេល​សភា​កំពុង​វ៉ាកង​ដូច​នេះ​តំណាងរាស្ត្រ​ចំនួន ៤០​ឡើង​ទៅ​អាច​ស្នើ​ទៅ​រដ្ឋសភា​ដើម្បី​ប្រជុំ​វិសាមញ្ញ​លើ​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ ប៉ុន្តែ​លោក​យល់​ថា ក្នុង​ករណី​សភា​មិន​អាច​ប្រជុំ​ពេញអង្គ​រក​កូរ៉ុម ២ ភាគ ៣ នោះ​ទេ សភា​មិន​អាច​ដក ឬ​ព្យួរ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បាន​ទេ៖ «»។

​ទាក់ទង​រឿង​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​ថា តាម​នីតិវិធី​ក្រសួង​យុត្តិធម៌ ត្រូវ​ដាក់​លិខិត​ស្នើ​ទៅ​រដ្ឋសភា​ដើម្បី​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ ព្រោះ​ករណី​តំណាងរាស្ត្រ លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា មិន​មែន​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។ លោក​ថា រឿង​សភា​សំឡេង​ប្រជុំ​ដក​អភ័យ​សិទ្ធិ​បាន ឬ​មិន​បាន គឺ​ជា​រឿង​មួយ​ទៀត៖ «»។

​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា កន្លង​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លើ​សមាជិក​សភា និង​ថ្នាក់ដឹកនាំ​របស់​ខ្លួន​រួម​មាន​ករណី​លោក សម រង្ស៊ី លោក កឹម សុខា លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន ដែល​ទាំង​មិន​ទាន់​ត្រូវ​បាន​ដក​អភ័យឯកសិទ្ធិ​នៅ​ឡើយ។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ថា លោក​ស្វាគមន៍​ការ​ដែល​សភា​ងាក​មក​ដក​អភ័យឯកសិទ្ធិ​តំណាង​ធ្វើ​តាម​នីតិវិធី​ត្រឹមត្រូវ។ លោក​ថា គណៈកម្មការ​អចិន្ត្រៃយ៍​របស់​សភា​គ្មាន​សិទ្ធិ​ដក​អភ័យ​ឯកសិទ្ធិ​សភា​ទេ៖ «»។

​មាត្រ​៨0 នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ការ​ចោទ​ប្រកាន់​ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន សមាជិក​ណា​មួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើ​ទៅ​កើត​លុះត្រាតែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង៕

1 comment:

Karl [Kalonh] Chuck said...

The witch-hunt and diversion campaign go on...and yes the comedies all go on simultaneously...where it will end up...God only knows!!! Thanks SOV!

https://www.youtube.com/watch?v=XqLTe8h0-jo