Manekseka Sangkum: 19 years ago the token armed presence of Funcinpec and the 'specter' of the KR's return to power provided the excuse and pretext to cripple the Opposition by way of staging the violent coup. Today, with the Opposition armed with only pens and ideas, and taking a non-violence stance towards change, a subtler [but just as swift and effective] coup is being waged against it by judicial and parliamentary means...in the main.
<<<>>>
សភានឹងចាត់ការសំណើក្រសួងយុត្តិធម៌រឿងដកអភ័យឯកសិទ្ធិតំណាងរាស្ត្របក្សប្រឆាំង
ដោយ ប្រាជ្ញ ចេវ
2016-07-09
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងក្នុងសិក្ខាសាលាស្ដីពីច្បាប់សហជីពនៅរដ្ឋសភា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
រដ្ឋសភានឹងចាត់ការតាមនីតិវិធីរបស់ខ្លួនតាមសំណើរបស់ក្រសួងយុត្តិធម៌ ដែលស្នើឲ្យរដ្ឋសភាដកអភ័យឯកសិទ្ធិតំណាងរាស្ត្រពីររូបរបស់គណបក្សប្រឆាំង។ ទាក់ទងដំណើរការនេះ ត្រូវបានគណបក្សសង្គ្រោះជាតិ ប្រកាសស្វាគមន៍ បើរដ្ឋាភិបាល និងសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា ធ្វើតាមច្បាប់។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានដាក់លិខិតនៃសំណើរបស់ក្រសួងយុត្តិធម៌ ស្ដីពីការស្នើដកអភ័យសិទ្ធិតំណាងរាស្ត្រទៅគណៈកម្មការអចិន្ត្រៃយ៍សភារួចហើយ។ លោកបន្តថា គណៈកម្មការអចិន្ត្រៃយ៍សភានឹងបើកកិច្ចប្រជុំ ប៉ុន្តែលោកមិនទាន់ឲ្យដឹងពីការកំណត់ថ្ងៃប្រជុំនៅឡើយទេ៖ «»។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានដាក់លិខិតទៅរដ្ឋសភាដើម្បីស្នើឲ្យដកភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ តុ វ៉ាន់ចាន់ និងលោក ពិន រតនា។ សព្វថ្ងៃតុលាការក្រុងភ្នំពេញ កំពុងពិនិត្យលើឯកសារនានា ទាក់ទងនឹងសំណុំរឿងសញ្ចារកម្មពាក់ព័ន្ធនឹងលោក កឹម សុខា បន្ទាប់ពីមានការចោទប្រកាន់ថា តំណាងរាស្ត្រ ក តុ វ៉ាន់ចាន់ និងលោក ពិន រតនា បាននាំអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ទៅជួបលោក កឹម សុខា នៅទីក្រុងបាងកក ប្រទេសថៃ។
ចំណែកអ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ឲ្យដឹងថា ក្នុងពេលសភាកំពុងវ៉ាកងដូចនេះតំណាងរាស្ត្រចំនួន ៤០ឡើងទៅអាចស្នើទៅរដ្ឋសភាដើម្បីប្រជុំវិសាមញ្ញលើសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ប៉ុន្តែលោកយល់ថា ក្នុងករណីសភាមិនអាចប្រជុំពេញអង្គរកកូរ៉ុម ២ ភាគ ៣ នោះទេ សភាមិនអាចដក ឬព្យួរអភ័យឯកសិទ្ធិតំណាងរាស្ត្របានទេ៖ «»។
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់ថា តាមនីតិវិធីក្រសួងយុត្តិធម៌ ត្រូវដាក់លិខិតស្នើទៅរដ្ឋសភាដើម្បីដកអភ័យឯកសិទ្ធិតំណាងរាស្ត្រ ព្រោះករណីតំណាងរាស្ត្រ លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា មិនមែនបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ លោកថា រឿងសភាសំឡេងប្រជុំដកអភ័យសិទ្ធិបាន ឬមិនបាន គឺជារឿងមួយទៀត៖ «»។
គណបក្សប្រឆាំងចោទប្រកាន់ថា កន្លងការចាប់ខ្លួន និងចោទប្រកាន់លើសមាជិកសភា និងថ្នាក់ដឹកនាំរបស់ខ្លួនរួមមានករណីលោក សម រង្ស៊ី លោក កឹម សុខា លោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ដែលទាំងមិនទាន់ត្រូវបានដកអភ័យឯកសិទ្ធិនៅឡើយ។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងថា លោកស្វាគមន៍ការដែលសភាងាកមកដកអភ័យឯកសិទ្ធិតំណាងធ្វើតាមនីតិវិធីត្រឹមត្រូវ។ លោកថា គណៈកម្មការអចិន្ត្រៃយ៍របស់សភាគ្មានសិទ្ធិដកអភ័យឯកសិទ្ធិសភាទេ៖ «»។
មាត្រ៨0 នៃរដ្ឋធម្មនុញ្ញ ចែងថា ការចោទប្រកាន់ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើតលុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង៕
1 comment:
The witch-hunt and diversion campaign go on...and yes the comedies all go on simultaneously...where it will end up...God only knows!!! Thanks SOV!
https://www.youtube.com/watch?v=XqLTe8h0-jo
Post a Comment