A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 July 2016

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​នឹង​មក​កម្ពុជា​ដើម្បី​ពិភាក្សា​ពី​សិទ្ធិ​មនុស្ស

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​នឹង​មក​កម្ពុជា​ដើម្បី​ពិភាក្សា​ពី​សិទ្ធិ​មនុស្ស
ដោយ យាង សុជាមេត្តា
2016-07-13

ថម ម៉ាលីណូស្គី ២០១៦ ៨៥៥
ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ប្រទេស​ប៊ូរុនឌី (Burundi) កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៦។ Photo AFP
 Photo AFP


ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​១៩ ខែ​កក្កដា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៣ កក្កដា ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​បញ្ជាក់​ពី​សារសំខាន់​នៃ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

ស្ថានទូត​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​បន្ត​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ថម ម៉ាលីណូស្គី នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​តំណាង​ទីភ្នាក់ងារ​អន្តរជាតិ ដើម្បី​ពិភាក្សា​ពី​សារសំខាន់​នៃ​ការ​បោះឆ្នោត​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា។ លោក​ក៏​នឹង​រម្លឹក​ឲ្យ​កម្ពុជា លើក​កម្ពស់​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ហើយ​ធានា​ការ​ការពារ​អង្គការ​សិទ្ធិ​មនុស្ស។

ក្រៅ​ពី​នោះ លោក​ក៏​នឹង​ចូលរួម​នៅ​ក្នុង​ការ​សំណេះសំណាល​ជាមួយ​យុវជន​កម្ពុជា លើ​ប្រធានបទ​នៃ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ផង​ដែរ៕

No comments: