A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 17 July 2016

ហេតុការណ៍​មួយ​ចំនួន​ដែល​កើតឡើង​នៅ​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​តួកគី




16 កក្កដា 2016
VOA News

ប្រជាជនតួកគីនាំគ្នាលើកទង់ជាតិនៅលើរថយន្តមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅថ្ងៃ១៧ កក្កដា ឆ្នាំ២០១៦។
ប្រជាជនតួកគីនាំគ្នាលើកទង់ជាតិនៅលើរថយន្តមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅថ្ងៃ១៧ កក្កដា ឆ្នាំ២០១៦។



លោក​នាយករដ្ឋមន្ត្រី​តួកគី Binali Yildrim បាន​និយាយ​ថា មន្ត្រី​២៨៣៩​នាក់ បាន​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នោះ ប៉ុន្តែ​ដំណាក់កាល​ទី​១​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ​បាន​បញ្ចប់​ហើយ ហើយ​ប្រជាពលរដ្ឋ​តួកគី​នឹង​ចាប់​ផ្តើម​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ដូច​ធម្មតា​ឡើង​វិញ​។

មនុស្ស​យ៉ាង​ហោច​ណាស់​១៩០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការប៉ះទង្គិច​គ្នា​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​សុក្រ នៅ​ក្នុង​ការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​នេះ ដោយ​ក្នុង​នោះ​រួម​មាន​មន្ត្រី​ប៉ូលិស​៤១​នាក់ ទាហាន​២​នាក់ ជនស៊ីវិល​៤៧​នាក់ និង​អ្នក​រៀបចំ​ផែនការ​ធ្វើ​រដ្ឋប្រហារ​១០៤​នាក់។ នេះ​បើ​យោង​តាម​លោក​អគ្គ​មេបញ្ជាការ Dundar ដែល​ទើប​តែ​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​អគ្គ​សេនាធិការ​។

ក្រុមមេដឹកនាំ​ធ្វើ​រដ្ឋប្រហារ​នោះ​និយាយ​នៅ​ក្នុង​សារ​អេឡិចត្រូនិច​ថា ពួកគេ​នៅ​តែ​ប្តូរផ្តាច់​ប្រយុទ្ធ​បន្ត​ទៅ​ទៀត។ ​

អាកាសយានដ្ឋាន​នៅ​ទីក្រុង អ៊ីស្តង់ប៊ុល​បាន​បើក​ដំណើរការ​វិញ​ហើយ។ លោក​ប្រធានាធិបតី Erdogan បាន​មាន​ប្រសាសន៍​ថា ជើង​ហោះហើរ​តួកគី​បាន​ចាប់​ដំណើរការ​វិញ​ហើយ ហើយ​លោក​រំពឹង​ថា អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី អង់ការ៉ា នឹង​បើក​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​នេះ។



យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ F-១៦ ត្រូវ​បាន​ពួកគាំទ្រ​ការធ្វើ​រដ្ឋប្រហារ​បំពាក់​នៅ​ខាងក្រៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​រដ្ឋធានី អង់ការ៉ា។

លោក​នាយករដ្ឋមន្ត្រី Yildrim បាន​ប្រកាស អំពី​អគ្គសេនាធិការ​យោធា​ស្តីទី​ថ្មី​របស់​តួកគី​។

យោង​តាម​ក្រសួង​ការបរទេស​តួកគី ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមយោធា​មួយ​ក្រុម។ ​

វីដេអូ​មួយ​បាន​បង្ហាញ​ពី ក្រុមទាហាន​ដែល​បាន​ចូល​កាន់កាប់​ស្ថានីយ៍​ទូរទស្សន៍ CNN កាល​ពី​មុន​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ក្រុមការងារ CNN បាន​ចូល​ផ្សាយ​ព័ត៌មាន​នៅ​ទូទាំង​ប្រទេស​វិញ​ហើយ។

ស្ថានីយ៍​ទូរទស្សន៍​បាន​បង្ហាញ​ពី​គ្រាប់បែក​បាន​លាក់​នៅ​ក្នុង​សភា​តួកគី​ផង​ដែរ។

ស្ថានីយ៍​ទូរទស្សន៍​ក៏​បាន​បង្ហាញ​ពី យន្តហោះ​ចម្បាំង​របស់​តួកគី​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ ដែល​ជា​ស្នាដៃ​របស់​ក្រុម​រៀបផែនការ​ធ្វើ​រដ្ឋប្រហារ៕

No comments: