A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday 12 July 2016
ធី សុវណ្ណថា និង ស្រី ចំរើន ត្រូវបានបណ្ដេញចេញពីកន្លែងគោរពសពលោក កែម ឡី
ដោយ កញ្ញា សន ឆវីវតី | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦
ធី សុវណ្ណថា និង ស្រី ចំរើន ត្រូវបានបណ្ដេញចេញពីកន្លែងគោរពសពលោក កែម ឡី (រូបភាពពីហ្វេសប៊ុក)
មនុស្សរាប់រយនាក់នៅកន្លែងតម្កល់សពលោក កែម ឡី បាននាំគ្នាបណ្តេញកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន ដែលចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី នៅថ្ងៃចន្ទនេះ។
ប្រជាជនដែលមានវត្តមាននៅកន្លែងតម្កល់សពលោក កែម ឡី នៅវត្តចាស់បានបង្ហាញការខឹងសម្បារ ខណៈពេលដែលឃើញកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន ដើរចូលក្នុងបរិវេណវត្តដោយមានកម្រងផ្កាបុណ្យសព បំណងចូលទៅគោរពវិញ្ញាណក្ខន្ធលោក កែម ឡី។
បើតាមវីដេអូឃ្លីបដែលចែកចាយលើបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញថាប្រជាជនជាច្រើនរយនាក់រោមជុំជិតអ្នកទាំងពីរនោះ ដោយស្រែកទៅកាន់ពួកគេថា “ចេញទៅៗ” រីឯអ្នកខ្លះស្រែកទៀតថា “យកផ្កាចេញទៅ”។
ក្នុងវីដេអូឃ្លីបបង្ហាញទៀតថាព្រះសង្ឃជាច្រើនអង្គបានព័ទ្ធជុំវិញ ធី សុវណ្ណថា និង ស្រី ចំរើន ដើម្បីធ្វើអន្តរាគមន៍ កុំឲ្យប្រើអំពើហិង្សាទៅលើពួកគេទាំងពីរ ហើយនាំពួកគេចេញពីបរិវេណវត្តឡើងរថយន្តទំនើបមួយគ្រឿងដែលរងចាំជាស្រេច។ ទោះជាយ៉ាងណាក៏ដោយក្នុងវីដេអូឃ្លីបមិនបានបង្ហាញនូវវត្តមានរបស់សមត្ថកិច្ចចូលជួយធ្វើអន្តរាគមន៍នៅក្នុងវត្តនោះទេលុះពេលទៅដល់ខាងក្រៅវត្តសមត្ថកិច្ចចំនួន២នាក់បានមកជួយធ្វើអន្តរាគមន៍ដើម្បីឲ្យ ធី សុវណ្ណថា និង ស្រី ចំរើន ឡើងរថយន្តរ៉េន រ៉ូវ៊ើរ (Range Rover) ពណ៌សចេញទៅ។
គួរបញ្ជាក់ផងដែរថា ធី សុវណ្ណថា និង ស្រី ចំរើន ធ្លាប់ចេញមុខទាមទាររកយុត្តិធម៌ឲ្យ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលគេអះអាងថាជាស្រីកំណាន់របស់លោក កឹម សុខា។ ពួកគេក៏បានបើកវេទិកានៅតាមខេត្តនានាដោយអំពាវនាវឲ្យប្រជាពលរដ្ឋឈប់បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ៕
Subscribe to:
Post Comments (Atom)
1 comment:
គួរវាយក្បាល ធី សុវណ្ថា នឺង ស្រីចំរើន ពីរនាក់នេះដែលធ្វើអោយសង្គមវឺកវរ។
Post a Comment