A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Sunday 10 July 2016
បក្សប្រឆាំងចង់ឃើញអ្នកនយោបាយអាចដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ
ដោយ ម៉ម មុនីរតន៍
2016-07-09
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងនៅក្នុងទីស្នាក់ការគណបក្សនាសង្កាត់ចាក់អង្រែលើ នារាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
RFA/Brach Chev
គណបក្សនយោបាយដែលមានអាសនៈទាំងពីរនៅក្នុងរដ្ឋសភា នៅតែប្រកាន់ជំហររៀងៗខ្លួន ក្នុងការដោះស្រាយវិបត្តិនយោបាយ ដែលកំពុងប្រឈមសព្វថ្ងៃ។ គណបក្សគ្រប់គ្រងអំណាច ចាត់ទុកថា បច្ចុប្បន្នកម្ពុជាពុំមានវិបត្តិនយោបាយ ដូចបក្សប្រឆាំងតែងតែលើកឡើងឡើយ។ ផ្ទុយពីនេះវិញ គណបក្សសង្គ្រោះជាតិ នៅតែយល់ឃើញថា កម្ពុជាពិតជាកំពុងមានវិបត្តិ ហើយទាមទារចង់ឲ្យអ្នកនយោបាយទាំងពីរជួបមុខគ្នា ចូលតុចរចា។
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អំពាវនាវតាមរយៈទំព័រហ្វេសប៊ុក (Facebook) របស់លោក នៅព្រឹកថ្ងៃទី៩ ខែកក្កដា អោយអ្នកនយោបាយខ្មែររិះរកមធ្យោបាយដោះស្រាយការខ្វែងគំនិតគ្នារវាងខ្មែរនិងខ្មែរ បើមិនចង់អោយបរទេសលូកដៃ។
លោក កឹម សុខា ចោទសួរថា តើខ្មែរយើងអាចដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរបាន ឬទេ? លោកបន្តថា កន្លងមក ពេលណាភាគីនយោបាយខ្មែរឈ្លោះគ្នាកាន់តែខ្លាំង បរទេសក៏ចូលអន្តរាគមន៍កាន់តែច្រើន ទោះបីគេចូលក្នុងគោលបំណងល្អ ឬមិនល្អក៏ដោយ។ លោកសរសេរទៀតថា ប្រសិនបើវិបត្តិនយោបាយនេះឲ្យអូសបន្លាយ ឬរាលដាលកាន់តែខ្លាំង កម្ពុជាចៀសមិនផុតពីអន្តរជាតិលូកដៃចូលអន្តរាគមន៍មិនខានឡើយ។
ស្របគ្នានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រំពឹងថា បញ្ហាកំពុងតែជាប់គាំងសព្វថ្ងៃនេះ គណបក្សធំៗទាំងពីរអាចនឹងរកច្រកចេញ ដើម្បីដោះស្រាយវិបត្តិនយោបាយដែលបានអូសបន្លាយដ៏រ៉ាំរ៉ៃក្នុងរយៈពេលកន្លងមកនេះ។
ថ្លែងទៅកាន់អ្នកគាំទ្រក្នុងទីស្នាក់ការកណ្ដាលនាស្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃទី៩ ខែកក្កដា លោក គង់ បូរ៉ា មានជំនឿថា បញ្ហាដែលកំពុងកើតឡើងនេះ បក្សនយោបាយធំៗទាំងពីរពិតជាវិលទៅតុចរចាពេលណាមួយបាន។
តំណាងរាស្ត្រមណ្ឌលព្រៃវែងរូបនេះ ប្រៀបធៀបថា មិនខុសពីគ្រួសារមួយឡើយ បើកើតបញ្ហាហើយគឺមានតែពឹងអាជ្ញាធរឲ្យជួយដោះស្រាយ។ ក្នុងន័យនេះ លោក គង់ បូរ៉ា ចាត់ទុកថា មិនខុសពីគណបក្សប្រឆាំងឡើយ ប្រសិនវិបត្តិនេះ បក្សទាំងពីរនៅតែមិនអាចរកច្រករួមមួយ ដើម្បីបញ្ចប់បញ្ហាទេ មធ្យោបាយចុងក្រោយមានតែពឹងបរទេសប៉ុណ្ណោះ៖ «គោលជំហររបស់គណបក្សសង្គ្រោះជាតិគឺត្រូវការឲ្យខ្មែរភាគីទាំងពីរដោះស្រាយរវាងខ្មែរនិងខ្មែរ។ ឧទាហរណ៍ថា ក្នុងគ្រួសារមួយបើមេគ្រួសារអាងខ្លួនមានអំណាច ទៅសង្កត់សង្កិនមកធ្វើបាបសមាជិកក្រុមគ្រួសារ នោះច្បាស់ជាសមាជិកក្រុមគ្រួសាររត់ទៅពឹងសមត្ថកិច្ចឲ្យជួយដោះស្រាយហើយ»។
សមាជិករបស់រដ្ឋាភិបាលបញ្ជាក់ជំហរថា បក្សទាំងពីរនឹងមិនមានការជួបគ្នាដូចដែលបក្សប្រឆាំងចង់បាននោះទេ។ មិនតែប៉ុណ្ណោះ បើការចរចាណាមួយដែលយកអ្នកជាប់ឃុំមកដាក់សម្ពាធថែមទៀត នោះរឹតតែពុំមែនជាជម្រើសដែលគណបក្សគ្រប់គ្រងរដ្ឋាភិបាលត្រូវពិចារណាថែមទៀតផង។
លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា បក្សដែលគ្របគ្រងរដ្ឋាភិបាល ពុំដែលនឹកទៅរកតុចរចាសោះឡើយ។ លោកបន្តថា ក្នុងដំណាក់កាលនៃយុត្តាធិការរបស់តុលាការកំពុងតែដំណើរការរឿងក្តីបក្សប្រឆាំងទាំងអំបាលម៉ាននេះ គណបក្សប្រជាជនកម្ពុជា ពុំអាចលូកដៃ ឬផ្ដួចផ្ដើមនាំឲ្យមានកិច្ចចរចានោះបានទេ ព្រោះដើម្បីចៀសវាងការចោទប្រកាន់ណាមួយថា បក្សកាន់អំណាចជ្រៀតជ្រែកដល់នីតិវិធីរបស់តុលាការ៖ «និយាយរួមជំហរគណបក្សប្រជាជននៅដដែលទេ អត់មានត្រូវការជួបអីទេក្នុងពេលដែលតុលាការកំពុងដំណើរការ នីតិវិធីរបស់ខ្លួនចំពោះជនប្រព្រឹត្តបទល្មើសច្បាប់ប៉ុន្មាននាក់ ហ្នឹង»។
ស្របពេលអ្នកនយោបាយបន្តខ្វែងគំនិតគ្នាលើជម្លោះនយោបាយនេះ អ្នកវិភាគយល់ឃើញថា ជាជម្រើសគណបក្សប្រឆាំងត្រូវរក្សាជំហរនៅស្ងៀមស្ងាត់វិញ ជាជាងផ្ដួចផ្ដើមនាំឲ្យមានការចរចាផ្នែកនយោបាយ។
លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមមើលឃើញថា គណបក្សប្រឆាំងបើកចរចានៅពេលនេះ ក៏នឹងមិនបានចំណេញអ្វីប៉ុន្មាននោះឡើយ។ យ៉ាងហោចណាស់បក្សនយោបាយទាំងពីរបានត្រឹមអង្គុយ ហើយលើកយកបញ្ហាដែលវាពុំមែនជាដំណោះស្រាយដែលខ្លួនចង់បានថែមទៀតផង។ លោក កែម ឡី យល់ថា អ្វីដែលបក្សប្រឆាំងត្រូវធ្វើនោះគឺរៀបចំខ្លួនធ្វើយ៉ាងណាត្រៀមយុទ្ធសាស្ត្រក្នុងការបោះឆ្នោត និងបង្កើនធនធានឲ្យបានគ្រប់គ្រាន់ក្នុងការដណ្ដើមជ័យជំនះនៅពេលបោះឆ្នោតវិញ៖ «ខ្ញុំមើលទៅគណបក្សក្រៅរដ្ឋាភិបាលវាគួរតែត្រៀមខ្លួន ឲ្យខ្ពស់ជាងការបន្ធូរបន្ថយឥរិយាបថ ទី១ ត្រូវរៀបចំគោលនយោបាយ រៀបចំកំណែទម្រង់គណបក្ស និងត្រៀមខ្លួនរបៀបដឹកនាំប្រទេសនៅអាណត្តិក្រោយ»។
កាលពីថ្ងៃខែកញ្ញា ឆ្នាំ២០១៥ ប្រមុខរដ្ឋាភិបាលបញ្ជាក់ជំហរថា លោកមិនត្រូវការចរចាណាមួយជាមួយបក្សប្រឆាំងដែលទាមទារឲ្យមានជំនួប ប៉ុន្តែចិត្តមិនស្មោះត្រង់នោះឡើយ។ លោក ហ៊ុន សែន អះអាងថា កិច្ចសន្ទនានេះមិនចាំបាច់តែជាមួយបក្សប្រឆាំង ពោលគឺនៅមានដៃគូសន្ទនាដែលមានបក្សនយោបាយប្រមាណ ៥០គណបក្សផ្សេងពីនេះទៀត ដែលលោកត្រូវធ្វើការជាមួយ។
អ្នកវិភាគសង្គមមើលឃើញថា គណបក្សនយោបាយទាំងពីរតាំងពីដើមរៀងមកប្រៀបដូចទឹកនិងប្រេងយ៉ាងដូច្នោះ។ គេមិនរំពឹងថា ប្រសិនបើមានការចរចាត្រូវរ៉ូវគ្នាមែន មិនប្រាកដបក្សទាំងពីរអាចនឹងអង្គុយធ្វើការជាមួយគ្នាបានណាស់។ ម្ខាងព្យាយាមរកចំណុចខ្សោយ ឬឯម្ខាងទៀត មិនដែលទទួលកំហុសលើសពីនេះ ជាញឹកញាប់តែងប្រើប្រាស់ប្រពន្ធតុលាការក្នុងការដាក់សម្ពាធ៕
Subscribe to:
Post Comments (Atom)
3 comments:
Dear All,
Please remember the CPP is an offshoot of the dead Ho Chin Mighn's CCP ( Cambodian Communist Party ).
Dead Ho created the Khmer Vietminhs and the CCP to rollout his blueprints.
Hanoi wants the world and the Khmer people to know they are fighting each other.
Well, in reality Khmers are NOT fighting Khmers. Khmers have been and are fighting sold-out Khmers.
Until and unless we, the Khmer people understand the root cause of the problems we will not solve them nor find their solutions.
For now, let's concentrate on winning the 2018 election.
It's so difference like oil and water how it can be one sir? you're CNRP can serve YOUN like CPP? If NO than CPP will not talk with you at all and CPP will make CNRP have no place to live.
ឬសគល់ចម្បង គឺយួន ជជែកជាមួយហ៊ុនសែន មិនមានប្រយោជន៏ លុះត្រាជាមួយអន្តរជាតិ បើលោកសម រង្សី នឺងគិមសុខា មិនបង្ហាញការពិត នឺង ធ្វើយា៉ងណាឲ្យUN កោះប្រជំុសន្និសិទ្ធផ្ងៃ២៣ តុលា ឡើងវិញទេ ហើយនៅតែចង់និយាយជាមួយហុ៊សែន នោះត្រូវហ៊ុនបោករហូតគ្រាន់តែជួយ ពន្យាពេលឲ្យហ៊ុនសែនកានកាប់អំណាចតទៅទៀត ព្រោះពួកនេះមានល្បិចល្អខាងក្រៅក៏មាន ល្បិចផោកទាបបំផុតក៏មានគេអនុវត្តន៏គ្រប់យា៉ង។
Post a Comment