A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 10 July 2016

បក្ស​ប្រឆាំង​ចង់​ឃើញ​អ្នក​នយោបាយ​​អាច​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ


ដោយ ម៉ម មុនីរតន៍
2016-07-09

កឹម សុខា ៨៥៥ ២០១៦
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
 RFA/Brach Chev


គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា នៅ​តែ​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ ដែល​កំពុង​ប្រឈម​សព្វថ្ងៃ។ គណបក្ស​គ្រប់គ្រង​អំណាច ចាត់​ទុក​ថា បច្ចុប្បន្ន​កម្ពុជា​ពុំ​មាន​វិបត្តិ​នយោបាយ ដូច​បក្ស​ប្រឆាំង​តែង​តែ​លើកឡើង​ឡើយ។ ផ្ទុយ​ពី​នេះ​វិញ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​យល់​ឃើញ​ថា កម្ពុជា​ពិត​ជា​កំពុង​មាន​វិបត្តិ ហើយ​ទាមទារ​ចង់​ឲ្យ​អ្នក​នយោបាយ​ទាំង​ពីរ​ជួប​មុខ​គ្នា ចូល​តុ​ចរចា។

ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា អំពាវ​នាវ​តាមរយៈ​ទំព័រ​​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កក្កដា អោយ​អ្នក​នយោបាយ​ខ្មែរ​រិះរក​មធ្យោបាយ​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​​រវាង​ខ្មែរ​និង​ខ្មែរ បើ​មិន​ចង់​អោយ​បរទេស​លូកដៃ។



លោក កឹម សុខា ចោទ​សួរ​ថា តើ​ខ្មែរ​យើង​អាច​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ​បាន ឬ​ទេ? លោក​បន្ត​ថា កន្លង​មក ពេល​ណា​ភាគី​នយោបាយ​ខ្មែរ​ឈ្លោះ​គ្នា​កាន់​តែ​ខ្លាំង បរទេស​ក៏​ចូល​អន្តរាគមន៍​កាន់តែ​ច្រើន ទោះបី​គេ​ចូល​ក្នុង​គោលបំណង​ល្អ ឬ​មិន​ល្អ​ក៏ដោយ។ លោក​សរសេរ​ទៀត​ថា ប្រសិន​បើ​វិបត្តិ​នយោបាយ​នេះ​ឲ្យ​អូស​បន្លាយ ឬ​រាលដាល​កាន់​តែ​ខ្លាំង កម្ពុជា​ចៀស​មិន​ផុត​ពី​អន្តរជាតិ​លូកដៃ​ចូល​អន្តរាគមន៍​មិន​ខាន​ឡើយ។

ស្រប​គ្នា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រំពឹង​ថា បញ្ហា​កំពុង​តែ​ជាប់​គាំង​សព្វថ្ងៃ​នេះ គណបក្ស​ធំៗ​ទាំង​ពីរ​អាច​នឹង​រក​ច្រក​ចេញ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​បាន​អូស​បន្លាយ​ដ៏​រ៉ាំរ៉ៃ​ក្នុង​រយៈពេល​កន្លង​មក​នេះ។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ទីស្នាក់ការ​កណ្ដាល​នា​ស្កាត់​ចាក់អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កក្កដា លោក គង់ បូរ៉ា មាន​ជំនឿ​ថា បញ្ហា​ដែល​កំពុង​កើត​ឡើង​នេះ បក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ពិត​ជា​វិល​ទៅ​តុ​ចរចា​ពេល​ណា​មួយ​បាន។

តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​រូប​នេះ ប្រៀបធៀប​ថា មិន​ខុស​ពី​គ្រួសារ​មួយ​ឡើយ បើ​កើត​បញ្ហា​ហើយ​គឺ​មាន​តែ​ពឹង​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ។ ក្នុង​ន័យ​នេះ លោក គង់ បូរ៉ា ចាត់​ទុក​ថា មិន​ខុស​ពី​គណបក្ស​ប្រឆាំង​ឡើយ ប្រសិន​វិបត្តិ​នេះ បក្ស​ទាំង​ពីរ​នៅ​តែ​មិន​អាច​រក​ច្រក​រួម​មួយ ដើម្បី​បញ្ចប់​បញ្ហា​ទេ មធ្យោបាយ​ចុង​ក្រោយ​មាន​តែ​ពឹង​បរទេស​ប៉ុណ្ណោះ៖ «គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ត្រូវការ​ឲ្យ​ខ្មែរ​ភាគី​ទាំង​ពីរ​ដោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ។ ឧទាហរណ៍​ថា ក្នុង​គ្រួសារ​មួយ​បើ​មេ​គ្រួសារ​អាង​ខ្លួន​មាន​អំណាច ទៅ​សង្កត់សង្កិន​មក​ធ្វើ​បាប​សមាជិក​ក្រុម​គ្រួសារ នោះ​ច្បាស់​ជា​សមាជិក​ក្រុម​គ្រួសារ​រត់​ទៅ​ពឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ដោះស្រាយ​ហើយ»។

សមាជិក​របស់​រដ្ឋាភិបាល​បញ្ជាក់​ជំហរ​ថា បក្ស​ទាំង​ពីរ​នឹង​មិន​មាន​ការ​ជួប​គ្នា​ដូច​ដែល​បក្ស​ប្រឆាំង​ចង់​បាន​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ បើ​ការ​ចរចា​ណា​មួយ​ដែល​យក​អ្នក​ជាប់​ឃុំ​មក​ដាក់​សម្ពាធ​ថែម​ទៀត នោះ​រឹត​តែ​ពុំ​មែន​ជា​ជម្រើស​ដែល​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល​ត្រូវ​ពិចារណា​ថែម​ទៀត​ផង។

លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា បក្ស​ដែល​គ្របគ្រង​រដ្ឋាភិបាល ពុំ​ដែល​នឹក​ទៅ​រក​តុ​ចរចា​សោះ​ឡើយ។ លោក​បន្ត​ថា ក្នុង​ដំណាក់កាល​នៃ​យុត្តាធិការ​របស់​តុលាការ​កំពុង​តែ​ដំណើរការ​រឿង​ក្តី​បក្ស​ប្រឆាំង​ទាំង​អំបាលម៉ាន​នេះ គណបក្ស​ប្រជាជន​កម្ពុជា ពុំ​អាច​លូកដៃ ឬ​ផ្ដួចផ្ដើម​នាំ​ឲ្យ​មាន​កិច្ច​ចរចា​នោះ​បាន​ទេ ព្រោះ​ដើម្បី​ចៀសវាង​ការ​ចោទ​ប្រកាន់​ណា​មួយ​ថា បក្ស​កាន់​អំណាច​ជ្រៀតជ្រែក​ដល់​នីតិវិធី​របស់​តុលាការ៖ «និយាយ​រួម​ជំហរ​គណបក្ស​ប្រជាជន​នៅ​ដដែល​ទេ អត់​មាន​ត្រូវ​ការ​ជួប​អី​ទេ​ក្នុង​ពេល​ដែល​តុលាការ​កំពុង​ដំណើរការ​ នីតិវិធី​របស់​ខ្លួន​ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​ច្បាប់​ប៉ុន្មាន​នាក់​ ហ្នឹង»។

ស្រប​ពេល​អ្នក​នយោបាយ​បន្ត​ខ្វែង​គំនិត​គ្នា​លើ​ជម្លោះ​នយោបាយ​នេះ អ្នក​វិភាគ​យល់​ឃើញ​ថា ជា​ជម្រើស​គណបក្ស​ប្រឆាំង​ត្រូវ​រក្សា​ជំហរ​នៅ​ស្ងៀមស្ងាត់​វិញ ជា​ជាង​ផ្ដួចផ្ដើម​នាំ​ឲ្យ​មាន​ការ​ចរចា​ផ្នែក​នយោបាយ។

លោក កែម ឡី អ្នក​វិភាគ​បញ្ហា​សង្គម​មើល​ឃើញ​ថា គណបក្ស​ប្រឆាំង​បើក​ចរចា​នៅ​ពេល​នេះ ក៏​នឹង​មិន​បាន​ចំណេញ​អ្វី​ប៉ុន្មាន​នោះ​ឡើយ។ យ៉ាង​ហោច​ណាស់​បក្ស​នយោបាយ​ទាំង​ពីរ​បាន​ត្រឹម​អង្គុយ ហើយ​លើក​យក​បញ្ហា​ដែល​វា​ពុំ​មែន​ជា​ដំណោះស្រាយ​ដែល​ខ្លួន​ចង់​បាន​ថែម​ទៀត​ផង។ លោក កែម ឡី យល់​ថា អ្វី​ដែល​បក្ស​ប្រឆាំង​ត្រូវ​ធ្វើ​នោះ​គឺ​រៀបចំ​ខ្លួន​ធ្វើ​យ៉ាង​ណា​ត្រៀម​យុទ្ធសាស្ត្រ​ក្នុង​ការ​បោះឆ្នោត និង​បង្កើន​ធនធាន​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​ដណ្ដើម​ជ័យជំនះ​នៅ​ពេល​បោះឆ្នោត​វិញ៖ «ខ្ញុំ​មើល​ទៅ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​វា​គួរ​តែ​ត្រៀម​ខ្លួន​ ឲ្យ​ខ្ពស់​ជាង​ការ​បន្ធូរបន្ថយ​ឥរិយាបថ ទី​១ ត្រូវ​រៀបចំ​គោលនយោបាយ រៀបចំ​កំណែទម្រង់​គណបក្ស និង​ត្រៀម​ខ្លួន​របៀប​ដឹកនាំ​ប្រទេស​នៅ​អាណត្តិ​ក្រោយ»។

កាល​ពី​ថ្ងៃ​ខែ​កញ្ញា ឆ្នាំ​២០១៥ ប្រមុខ​រដ្ឋាភិបាល​បញ្ជាក់​ជំហរ​ថា លោក​មិន​ត្រូវ​ការ​ចរចា​ណា​មួយ​ជាមួយ​បក្ស​ប្រឆាំង​ដែល​ទាមទារ​ឲ្យ​មាន​ជំនួប ប៉ុន្តែ​ចិត្ត​មិន​ស្មោះត្រង់​នោះ​ឡើយ។ លោក ហ៊ុន សែន អះអាង​ថា កិច្ច​សន្ទនា​នេះ​មិន​ចាំបាច់​តែ​ជាមួយ​បក្ស​ប្រឆាំង ពោល​គឺ​នៅ​មាន​ដៃគូ​សន្ទនា​ដែល​មាន​បក្ស​នយោបាយ​ប្រមាណ ៥០​គណបក្ស​ផ្សេង​ពី​នេះ​ទៀត ដែល​លោក​ត្រូវ​ធ្វើ​ការ​ជាមួយ។

អ្នក​វិភាគ​សង្គម​មើល​ឃើញ​ថា គណបក្ស​នយោបាយ​ទាំង​ពីរ​តាំង​ពី​ដើម​រៀង​មក​ប្រៀប​ដូច​ទឹក​និង​ប្រេង​យ៉ាង​ដូច្នោះ។ គេ​មិន​រំពឹង​ថា ប្រសិន​បើ​មាន​ការ​ចរចា​ត្រូវ​រ៉ូវ​គ្នា​មែន មិន​ប្រាកដ​បក្ស​ទាំង​ពីរ​អាច​នឹង​អង្គុយ​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ណាស់។ ម្ខាង​ព្យាយាម​រក​ចំណុច​ខ្សោយ ឬ​ឯ​ម្ខាង​ទៀត មិន​ដែល​ទទួល​កំហុស​លើស​ពី​នេះ ជា​ញឹកញាប់​តែង​ប្រើប្រាស់​ប្រពន្ធ​តុលាការ​ក្នុង​ការ​ដាក់​សម្ពាធ៕

3 comments:

Anonymous said...

Dear All,

Please remember the CPP is an offshoot of the dead Ho Chin Mighn's CCP ( Cambodian Communist Party ).
Dead Ho created the Khmer Vietminhs and the CCP to rollout his blueprints.

Hanoi wants the world and the Khmer people to know they are fighting each other.
Well, in reality Khmers are NOT fighting Khmers. Khmers have been and are fighting sold-out Khmers.
Until and unless we, the Khmer people understand the root cause of the problems we will not solve them nor find their solutions.

For now, let's concentrate on winning the 2018 election.

Anonymous said...

It's so difference like oil and water how it can be one sir? you're CNRP can serve YOUN like CPP? If NO than CPP will not talk with you at all and CPP will make CNRP have no place to live.

Anonymous said...

ឬសគល់ចម្បង គឺយួន ជជែកជាមួយហ៊ុនសែន មិនមានប្រយោជន៏ លុះត្រាជាមួយអន្តរជាតិ បើលោកសម រង្សី នឺងគិមសុខា មិនបង្ហាញការពិត នឺង ធ្វើយា៉ងណាឲ្យUN កោះប្រជំុសន្និសិទ្ធផ្ងៃ២៣ តុលា ឡើងវិញទេ ហើយនៅតែចង់និយាយជាមួយហុ៊សែន នោះត្រូវហ៊ុនបោករហូតគ្រាន់តែជួយ ពន្យាពេលឲ្យហ៊ុនសែនកានកាប់អំណាចតទៅទៀត ព្រោះពួកនេះមានល្បិចល្អខាងក្រៅក៏មាន ល្បិចផោកទាបបំផុតក៏មានគេអនុវត្តន៏គ្រប់យា៉ង។