A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 8 July 2016

ក្រសួង​ព័ត៌មាន​ព្រមាន​ចុង​ក្រោយ​បន្ទាប់​ពី​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​មិន​ប្រើ​គោរម​ងារ​សម្ដេច

ក្រសួង​ព័ត៌មាន​ព្រមាន​ចុង​ក្រោយ​បន្ទាប់​ពី​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​មិន​ប្រើ​គោរម​ងារ​សម្ដេច
ដោយ សាន សែល
2016-07-07

អ៊ុក គឹមសេង ២០១៦ ៨៥៥
អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែង​ក្នុង​កិច្ច​ប្រជុំ​រវាង​មន្ត្រី​ក្រសួង​ព័ត៌មាន ជាមួយ​តំណាង​ស្ថាប័ន​សារព័ត៌មាន​ស្ដីពី​ការ​ប្រើ​គោរមងារ​សម្ដេច នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Uon Chhin
 RFA/Uon Chhin


បន្ទាប់​ពី​ផុត​កំណត់​កាលបរិច្ឆេទ​ដែល​ក្រសួង​ព័ត៌មាន បង្ខំ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ប្រើ​គោរម​ងារ​ «សម្ដេច» ក្នុង​ការ​ផ្សាយ​ព័ត៌មាន ស្ថាប័ន​អន្តរជាតិ និង​ក្នុង​ស្រុក​មួយ​ចំនួន នៅ​មិន​ទាន់​ប្រើ​គោរម​ងារ​ «សម្ដេច» ​នោះ​ទេ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​មិន​ប្រើ​នេះ ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា បាន​ចេញ​សេចក្ដី​ព្រមាន​ជា​លើក​ចុង​ក្រោយ ហើយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៧ កក្កដា ឲ្យ​ស្ថាប័ន​សារព័ត៌មាន​អនុវត្ត​តាម​ការ​បង្គាប់​របស់​ខ្លួន។

អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ព្រមាន​ថា ក្រសួង​ព័ត៌មាន ក្នុង​ខែ​កក្កដា នឹង​បិទ​មិន​ឲ្យ​ផ្សាយ​ចំពោះ​អង្គភាព​សារព័ត៌មាន​ដែល​មិន​ប្រើ​គោរម​ងារ​ «សម្ដេច»។

ស្ថាប័ន​ដែល​មិន​ប្រើ​គោរម​ងារ «សម្ដេច» រួម​មាន​វិទ្យុ​វីអូអេ (VOA) វិទ្យុ​បារាំង​អន្តរជាតិ (RFI) វិទ្យុ​អាស៊ីសេរី (RFA) កាសែត​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) កាសែត​ខ្មែរ​ថែមស៍ (Khmer Times) និង​ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ជាដើម។



ស្ថាប័ន​ទាំង​នេះ​យល់​ថា ការ​មិន​ប្រើ​គោរម​ងារ ​«សម្ដេច» គឺ​មិន​ខុស​នឹង​បច្ចេកទេស​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​សារព័ត៌មាន​នោះ​ទេ ការ​ហៅ «លោក» ជំនួស​ឲ្យ​ការ​ហៅ​គោរម​ងារ ជា​ពាក្យ​ខ្លី ដើម្បី​ឲ្យ​អ្នក​ស្ដាប់ ទស្សនា ឬ​អាន​ងាយ​ស្រួល​យល់។ ម្យ៉ាង ភាសា​ព័ត៌មាន​ជា​ភាសា​អ្នក​ស្រុក មិន​មែន​ជា​ភាសា​ដូច​ដែល​គេ​សរសេរ​នៅ​លើ​លិខិត​ស្នាម​ផ្លូវ​ការ​នោះ​ទេ។

ប៉ុន្តែ​ក្រសួង​ព័ត៌មាន ដែល​ធ្វើ​ការ​សម្របសម្រួល​ការងារ​សារព័ត៌មាន មិន​យល់​ដូច្នេះ​នោះ​ទេ។ ក្រសួង​យល់​ថា ប្រទេស​កម្ពុជា មាន​ព្រះមហាក្សត្រ​ដែល​ឡាយព្រះហស្តលេខា​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ ច្បាប់​នានា និង​ព្រះរាជក្រឹត្យ​តាម​សេចក្ដី​ស្នើសុំ​របស់​គណៈរដ្ឋមន្ត្រី។ ក្រសួង​បញ្ជាក់​ថា ការ​ប្រើ​គោរម​ងារ «សម្ដេច» គឺ​អនុវត្ត​តាម​ព្រះរាជក្រឹត្យ​តែងតាំង។

ក្រសួង​បាន​ហៅ​ស្ថាប័ន​ដែល​មិន​ព្រម​ប្រើ​គោរម​ងារ​ថា គឃ្លើន អនុវត្ត​ផ្ទុយ​ពី​ការ​ណែនាំ​របស់​ក្រសួង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​អះអាង​ថា អ្វី​ដែល​សំខាន់​នៅ​ក្នុង​សារព័ត៌មាន គឺ​ខ្លឹមសារ​របស់​ព័ត៌មាន មិន​មែន​សំខាន់​លើ​ការ​ប្រើប្រាស់​គោរម​ងារ​ដែល​អាច​ធ្វើ​ឲ្យ​ព័ត៌មាន​រឹត​តែ​វែង​អន្លាយ​នោះ​ទេ៕

1 comment:

Anonymous said...


Hun Sen has recently earned a new super popular title: Ah KOUK HUN SEN.

Hun Sen likes this new title so much because it makes all Khmer people happy.

It is easy to call too: AH KOUK HUN SEN !!