A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 June 2016

ប្រធានាធិបតី​វៀតណាម​​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​១៥ មិថុនា


ដោយ​ សុ ជីវី
2016-06-10

ត្រឹង ដាយ ខ្វាង ៨៥៥
ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីក្រុង​ហាណូយ (Hanoi) ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០១៦។ AFP
 AFP


ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា។

សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា អោយ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​តប​តាម​ការ​អញ្ជើញ​របស់​ព្រះ​ករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក ត្រឹង ដាយ ខ្វាង នឹង​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ ហើយ​​ជួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។



ក្រៅ​ពី​នេះ​លោក ត្រឹង ដាយ ខ្វាង នឹង​ចូល​ថ្វាយ​បង្គំ​សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្ដេច​ព្រះ​អភិសិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា លើក​ទី​១ ចាប់​តាំង​ពី​លោក ត្រឹង ដាយ ខ្វាង ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​វៀតណាម បោះឆ្នោត​ជ្រើសរើស​ធ្វើ​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាល​ពី​ដើម​ខែ​មេសា កន្លង​ទៅ។ កាល​ពី​ដើម​ខែ​មិថុនា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថ្មី​របស់​វៀតណាម លោក ង៉ូ ស៊ុន លិច្ស (Ngo Xuan Lich) ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដែរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​មាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ៕

7 comments:

Anonymous said...

តើមកយ់ាងនេះ ច្បាស់ជាដល់កទៀតហើយ ឌូម៉ែ ទៀតហើយ

Anonymous said...

មហាមត្តិរបស់​ហ៊ុន សែន មកទៀតហើយ ហ៊ុន សែន មានទឹកមុខរីកដូចគ្រាប់ជីហើយ ដោយសប្បាយពេក ឬដល់ពេល ឌូម៉ែ?

Anonymous said...

The master just comes to check how the slave Hun Sen is doing.

Anonymous said...

Like in the ancient time, the Warlord comes
to check on his vasal state.

Anonymous said...

Oh man the boss come again and make Hun Sen so nervelessly . It's lion come to see him because He is think what he was did wrong and get new order from boss and He don't know that He can please his boss or not and I think this time it's so big for him to handle because his boss know Hun sen and Hun dog have a lot of Dollars and I think YUON never get enough dollar. watch out sir be happy cpp.

Anonymous said...

តើបងប្អូនដឹងទេ ង្នកណាដែលជួយ ហ៊ុន សែន ភាគច្រើន ហ៊ុន សែន ចុងក្រោយ ហ៊ុន សែន សម្លាប់ចោល នេះហើយដែលធ្វើឲ្យ ហ៊ុន សែន រាគអាចន៍នោះ ព្រោះ ហ៊ុន សែនដឹងថាយួនវាថ្ងៃណាមួយនឹងដល់វាហើយ ព្រោះមើលចុះអ្នកដែលជួយយួនពីមុនមក គឺយួនក្រៀវស្ទើតែទាំងអស់ ហើយ ហ៊ុន សែន ក៍គេចមិនរួចដែរ បើអស់សាច់ស៊ីនោះ។

Anonymous said...



ហ៊ុនសែនស្អប់ថៃ តែខ្លាចយួនឡើងបាក់ស្បាត សូម្បីមន្ទីរពេទ្យយួន ក៏អត់ហ៊ានទៅក្បែរដែរ ខ្លាចយួនចាក់ថ្នាំសំឡាប់ ព្រោះយួនវាដឹងល្បិចសាមកុករបស់ ហ៊ុនសែន ដូចស្គាល់បាតដៃវាទៅហើយ។