A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 12 June 2016

នគរបាល​ស្រុក​កោះធំ​រារាំង​មិន​ឲ្យ​ជនជាតិ​វៀតណាម​ឆ្លង​ចូល​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់


ដោយ ខែ សុណង
2016-06-12  rfa

នគរបាល​ណែនាំ​ជនជាតិ​វៀតណាម កោះធំ ២០១៦ ៨៥៥
មន្ត្រី​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ខេត្ត​កណ្ដាល ណែនាំ​ជនជាតិ​វៀតណាម ដែល​ចូល​ទឹក​ដី​កម្ពុជា លក់​ទំនិញ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៦។


អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បាន​រារាំង​មិន​ឲ្យ​ជនជាតិ​វៀតណាម ចូល​ទឹក​ដី​កម្ពុជា ដើរ​លក់​ទំនិញ​ផ្សេងៗ​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា។ ប្រភព​ពី​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បាន​ដាក់​បង្ហោះ​វីដេអូ​ឃ្លីប​ដែល​មាន​ប្រវែង ៣​នាទី នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មិថុនា។

វីដេអូ​នោះ មន្ត្រី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បាន​ចុះ​ឃាត់ និង​អប់រំ​ដល់​ជនជាតិ​វៀតណាម ប្រុស​ស្រី​ក្មេង​ចាស់​ជាង ១០​នាក់ ធ្វើ​ដំណើរ​ដោយ​ម៉ូតូ និង​មាន​ដឹក​អីវ៉ាន់​សំពីងសំពោង​ផង។ មន្ត្រី​មាន​សមត្ថកិច្ច មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ​ត​ទៅ​ទៀត និង​អប់រំ​ពី​ច្បាប់​កម្ពុជា ខ្លះៗ​ដល់​ជនជាតិ​វៀតណាម ហើយ​ប្រាប់​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​វិញ។



ក្រៅ​ពី​នេះ​ទៀត មន្ត្រី​នគរបាល​ដដែល​ព្រមាន​ថា បើ​មិន​មាន​ការ​យោគយល់​ទេ គិត​តាម​ច្បាប់​អន្តោប្រវេសន៍ គឺ​ត្រូវ​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ទាំង​នោះ៖ «បង​ប្អូន​ធ្វើ​ចរាចរ​លើ​ទឹក​ដី​កម្ពុជា បាន លុះត្រា​តែ​បង​ប្អូន​មាន​លិខិត​បញ្ជាក់​ពី​គយ​កម្ពុជា ត្រឹមត្រូវ។ បង​ប្អូន​ឡើង​មក​ទឹក​ដី​កម្ពុជា បង​ប្អូន​ត្រូវ​តែ​មាន​ប៉ាសស្ព័រ​ត្រឹមត្រូវ។ ប៉ាសស្ព័រ​ហ្នឹង​ត្រូវ​មាន​ប្រថាប់​ត្រា​ពី​មន្ត្រី​ច្រក​ទ្វារ មិន​មែន​ប៉ាសស្ព័រ ហើយ​ឡើង​មក​អត់​ប្រាប់​មន្ត្រី​នៅ​ច្រក​ទ្វារ អត់​បាន​ទេ ខុស យល់​ទេ? បង​ប្អូន​មិន​អាច​ឡើង​មក​លក់​អ៊ីចឹង​បាន​ទេ។ ប៉ាសស្ព័រ​បង​ប្អូន គឺ​ប្រើ​ទិដ្ឋាការ​សម្រាប់​ធ្វើ​ដំណើរ​ទេសចរណ៍​ក្នុង​ដី​កម្ពុជា ទេ។ បង​ប្អូន​មិន​អាច​ធ្វើ​អាជីវកម្ម​បាន​ទេ»។

វីដេអូ​ឃ្លីប​នេះ គ្រាន់​តែ​បង្ហោះ​ប្រមាណ ១​ម៉ោង មាន​អ្នក​ចែក​ចាយ​បន្ត ឬ​សែ (Share) ជាង ១.៦០០ និង​មាន​អ្នក​បើក​មើល​ជាង ២​ម៉ឺន ៣​ពាន់​ដង (23​K Views)។ ទន្ទឹម​នឹង​គ្នា​នេះ មាន​អ្នក​បញ្ចេញ​មតិ​គាំទ្រ​ជាច្រើន​ចំពោះ​ចំណាត់​ការ​របស់​មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ នេះ៕

2 comments:

Anonymous said...

i wish they make a distinction when talking about the viets.. are they talking about khmer kampuchea krom [ which gov's there refuse to recognize them as khmer citizen ]or are they referring to the real youns ?

Anonymous said...

If that polices do that without order from the top than they all will be no job soon.