A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 June 2016

ម្ចាស់ឆ្នោត៖ លះបង់ជីវិត ការពារសម្លេងឆ្នោត



Dear Sisters & Brothers,

With the synergy effect of the Khmer people and the signatories of the Paris Peace Accords, the rescue of our Motherland from Viet colonization will be successful.
 

Our struggle will be long, difficult and costly, but the mission is needed, noble and achievable.


A Khmer Patriot


<<<

ម្ចាស់ឆ្នោត៖ លះបង់ជីវិត ការពារសម្លេងឆ្នោត
by កុលបុត្រ ខ្មែរ, មិថុនា 9, 2016


ប្រជាពលរដ្ឋម្ចាស់ឆ្នោត ប្តេជ្ញាលះបង់ជីវិត ការពារសម្លេងឆ្នោត ការពារអភ័យឯកសិទ្ធិសភា ករណីអាជ្ញាធរបន្ត ជាន់ឈ្លីរដ្ឋធម្មនុញ្ញ ។







កាលពីថ្ងៃទី៨ មិថុនា ម្សិលមិញនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋប្រជាពលរដ្ឋមកពីខេត្តចំនួន៣ រួមមាន៖ ខេត្តព្រៃវែង ខេត្តកំពត និងខេត្តត្បូងឃ្មុំ ចូលជួបសួរសុខទុក្ខ និងសំដែងការគួរសម នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីបញ្ជាក់ពីជំហរ នយោបាយ រវាងលោក និងប្រជាពលរដ្ឋ ក្នុងការបំពេញបេសកកម្ម ការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងជំនួបនោះ ប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់លោក កឹម សុខា ថា “ប្រជាពលរដ្ឋខ្មែរភាគច្រើន បានយល់ច្បាស់ហើយនូវល្បិចកលដដែលៗ របស់អ្នកមានអំណាចបច្ចុប្បន្ន ដែលបាន និងកំពុងបន្តធ្វើទុក្ខបុកម្នេញ គំរាមកំហែង បំបែកបំបាក់ មកលើថ្នាក់ដឹកនាំ សកម្មជនគណបក្សសង្គ្រោះជាតិ អ្នកស្នេហាជាតិ និងស្រលាញ់លទ្ធិប្រជាធិបតេយ្យ ” ។

ពួកគេបញ្ជាក់ថា “ប្រជាពលរដ្ឋប្តូរផ្តាច់ និងចូលរួមដោយឥតរួញរា ក្នុងការតស៊ូ លះបង់ ដើម្បីបុព្វហេតុជាតិ និងលទ្ធិប្រជាធិបតេយ្យ”។



លើសពីនេះទៀត ប្រជាពលរដ្ឋស្នើសូមឲ្យ លោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាន់នូវគោលជំហរ រឹងប៉ឹងតទៅទៀត ដើម្បីទាមទារយុត្តិធម៌ ការពារសិទ្ធិសេរីភាព ជាពិសេស ការពារអភ័យឯកសិទ្ធិសភាឲ្យបានជាដាច់ខាត។

ក្រោយពីជួបជាមួយប្រជាពលរដ្ឋ មេដឹកនាំគណបក្សប្រឆាំងរូបនេះ ក៏បានបន្តជួបប្រធានសម្ព័ន្ធសហជីព និងសហការី បងប្អូនកម្មករកម្មការនី តាមបណ្តារោងចក្រ សហគ្រាសភាគច្រើន។ ពួកគាត់បានលើកទឹកចិត្តដល់រូបលោក កឹម សុខា ហើយពួកគេប្រកាសថា “កម្មករ នឹងចូលរួមធ្វើបាតុកម្មដោយសន្តិវិធី ក្នុងករណីមានការចាប់ខ្លួន លោក កឹម សុខា ដោយបំពានអភ័យឯកសិទ្ធិសភា ” ។

ជុំវិញការប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋ កម្មករកម្មការនី នៅពេលនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក៏បានលើកឡើង ពីជំនឿនៅក្នុងមាគ៌ាព្រះពុទ្ធសាសនាថា “នៅលើលោកសន្និវាសនេះ គ្មាននរណាម្នាក់ កើតមកហើយមានជីវិតមិនចេះស្លាប់នោះទេ ដោយលោកបញ្ចាក់ថា មាតុភូមិខ្មែរ ត្រូវតែ ស្តិតស្ថេរជាអមតៈ រូបកាយស្លាប់ ទឹកដីនៅគង់វង្យ ប្រសើរជាជាងយើងនៅរស់ ហើយទឹកដីត្រូវបាត់បង់ ធ្លាក់ក្នុងការគ្រប់គ្រង់ជាកម្មសិទ្ធិរបស់បរទេស ” ៕

ដោយ ៖ សុខោទ័យ

2 comments:

Anonymous said...

Dear Sisters & Brothers,

With the synergy effect of the Khmer people and the signatories of the Paris Peace Accords, the rescue of our Motherland from Viet colonization will be successful.
Our struggle will be long, difficult and costly, but the mission is needed, noble and achievable.


A Khmer Patriot

Anonymous said...

None of the Arab Spring countries had any peace agreement like Cambodia,
hence let's embrace and mobelize the 1991 Peace Agreement .
If we fail to draw their help, the blame can be placed on the leaders of the CNRP,
especially Mr. Sam Rainsy.