A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Friday 10 June 2016
មន្ត្រីបក្សកាន់អំណាចថាកម្ពុជាមិនធ្វើតាមការណែនាំរបស់សភាអឺរ៉ុប
ដោយ យាង សុជាមេត្តា
2016-06-10
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
មន្ត្រីបក្សកាន់អំណាចអះអាងថា កម្ពុជានឹងមិនធ្វើតាមការណែនាំរបស់សភាសហភាពអឺរ៉ុបដែលឲ្យទម្លាក់ចោលការចោទប្រកាន់មេដឹកនាំបក្សប្រឆាំង និងដោះលែងសកម្មជនការពារសិទ្ធិមនុស្សនោះឡើយ។ មន្ត្រីបក្សកាន់អំណាចលើកឡើងថា អ្វីដែលកម្ពុជា កំពុងធ្វើ គឺអនុវត្តទៅតាមច្បាប់របស់កម្ពុជា។
ការអះអាងរបស់មន្ត្រីបក្សកាន់អំណាចដូចនេះ គឺបន្ទាប់ពីសភាសហភាពអឺរ៉ុប កាលពីថ្ងៃទី៩ ខែមិថុនា បានចេញសេចក្ដីថ្លែងការណ៍ទាមទារឲ្យអាជ្ញាធរកម្ពុជា បញ្ឈប់នូវការចេញដីកាតាមចាប់ខ្លួន និងទម្លាក់ចោលបទចោទប្រកាន់នានាលើប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង ព្រមទាំងឲ្យដោះលែងជាបន្ទាន់សកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប កំពុងជាប់ឃុំឲ្យមានសេរីភាព។
សភាសហភាពអឺរ៉ុបក៏ទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពរបស់អ្នកនយោបាយសកម្មជនបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស ហើយត្រូវធានាថា ពួកគេបំពេញការងារដោយសេរី គ្មានការបំភិតបំភ័យ ការចាប់ខ្លួន ឬការធ្វើបាបនោះឡើយ។
ចំពោះការលើកឡើងនេះ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយតបនៅថ្ងៃទី១០ ខែមិថុនា ថា គណបក្សកាន់អំណាចមិនបានធ្វើបាបទៅលើមន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលឡើយ។ លោក សុខ ឥសាន ដែលអរគុណសហភាពអឺរ៉ុប ចាប់អារម្មណ៍ពីបញ្ហារបស់កម្ពុជា ថ្លែងថា អ្វីដែលកំពុងកើតឡើងចំពោះមេដឹកនាំ និងមន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល គឺជារឿងបុគ្គលរបស់អ្នកទាំងអស់នោះ ដែលបានប្រព្រឹត្តខុសច្បាប់របស់កម្ពុជា ជារឿងរបស់តុលាការ ហើយមិនមានពាក់ព័ន្ធនឹងបក្សកាន់អំណាចឡើយ។
បើទោះជាលោក សុខ ឥសាន ទទួលស្គាល់ថា កន្លងមកសហភាពអឺរ៉ុប បានរួមចំណែកច្រើន ជួយស្វែងរកសន្តិភាពនៅកម្ពុជា ក្ដី ប៉ុន្តែលោកថា កម្ពុជាកំពុងអនុវត្តច្បាប់របស់ខ្លួន៖ «យើងយកច្បាប់អ៊ីយូ (EU) មកអនុវត្តក៏មិនត្រូវ យកច្បាប់មកពីណាអនុវត្តក៏មិនត្រូវដែរ ពីព្រោះកម្ពុជា ជារដ្ឋឯករាជ្យ មានអធិបតេយ្យភាព ហើយមានរដ្ឋធម្មនុញ្ញដែលកើតចេញពីការឧបត្ថម្ភគាំទ្ររបស់អង្គការសហប្រជាជាតិនេះឯង ដែលអ៊ុនតាក់ (UNTAC) រៀបចំការបោះឆ្នោតបង្កើតរដ្ឋធម្មនុញ្ញ បង្កើតរាជរដ្ឋាភិបាលតាមរយៈការបោះឆ្នោតរៀបចំដោយអ៊ុនតាក់នេះ ហើយដែលវាឆ្លុះបញ្ចាំងថា កម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យ»។
កាលពីថ្ងៃទី៣០ ខែឧសភា ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវឲ្យបក្សកាន់អំណាចបញ្ឈប់ការយាយីតាមផ្លូវតុលាការចំពោះមេដឹកនាំបក្សប្រឆាំង និងសង្គមស៊ីវិល ហើយបានជំរុញឲ្យបក្សកាន់អំណាចវិលមកចរចាជាមួយបក្សប្រឆាំងវិញ ដើម្បីស្វែងរកដំណោះស្រាយមុនពេលបោះឆ្នោតមកដល់។
ដោយសារសហភាពអឺរ៉ុប គឺជាដៃគូផ្ដល់ជំនួយអភិវឌ្ឍន៍ធំបំផុតរបស់កម្ពុជា ហើយដែលជំនួយថ្មីផ្ដល់ឲ្យកម្ពុជា សម្រាប់ឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ មានចំនួន ៤១០លានអឺរ៉ូនោះ សភាសហភាពអឺរ៉ុបលើកឡើងថា ជំនួយផ្ដល់ឲ្យកម្ពុជា គួរធ្វើឡើងតិច ឬច្រើនទៅតាមការរីកចម្រើននៃស្ថានភាពសិទ្ធិមនុស្សរបស់កម្ពុជា។ សភាសហភាពអឺរ៉ុបក៏ជំរុញឲ្យរដ្ឋសមាជិកសហភាពអឺរ៉ុប ប្រមុខកិច្ចការបរទេសសហភាពអឺរ៉ុប អ្នកស្រី ហ្វេឌេរីកា ម៉ូហ្គេរីនី (Federica Mogherini) អង្គភាពទទួលបន្ទុកផ្ដល់សេវាកម្មក្រៅប្រទេសសហភាពអឺរ៉ុប និងគណៈកម្មការអឺរ៉ុប កំណត់ឲ្យច្បាស់ពីគោលដៅនៃការបោះឆ្នោតនៅកម្ពុជា ក្នុងពេលខាងមុខ ថាប្រព្រឹត្តទៅស្របតាមច្បាប់អន្តរជាតិ នៃសេរីភាពសម្ដែងមតិ ការប្រមូលផ្ដុំ និងការបង្កើតសមាគម។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែលចាត់ទុកសេចក្ដីថ្លែងការណ៍របស់សភាសហភាពអឺរ៉ុបថា គ្រាន់តែជាញត្តិសម្ដែងមតិមួយនោះ មានប្រសាសន៍ថា កម្ពុជាមិនបានយកចិត្តទុកដាក់ចំពោះលក្ខខណ្ឌផ្ដល់ជំនួយនេះទេ។ លោក ផៃ ស៊ីផាន ថ្លែងថា សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ និងពិភាក្សារបស់កម្ពុជា ដូច្នេះលោកជឿជាក់ថា សហភាពអឺរ៉ុបនឹងមិនយកផលប្រយោជន៍របស់ពួកគេមកលូកលាន់ក្នុងបញ្ហានយោបាយរបស់កម្ពុជា នោះឡើយ។
លោក ផៃ ស៊ីផាន៖ «អ្វីដែលយើងមើលឃើញ ដែលដាក់គំនាបដោយសារការបោកប្រាស់របស់ប្រធានគណបក្សសង្គ្រោះជាតិ នៅសភាសហរដ្ឋអាមេរិក ក៏ដូចជាសភាអឺរ៉ុប យើងពុំដែលឃើញមានឥទ្ធិពលចេញពីរដ្ឋាភិបាលរបស់គេទេ ដូច្នេះបើយើងមើលពីដំណើរនៃការចូលរួមភាពជាដៃគូអភិវឌ្ឍន៍នៅកម្ពុជា មានដំណើររហូតពីមួយឆ្នាំទៅមួយឆ្នាំ ពីព្រោះគោលបំណងរបស់គេ គឺជាគោលបំណងខុសពីនយោបាយ ជាដៃគូអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍ទំនាក់ទំនងល្អ និងសហប្រតិបត្តិការដើម្បីរកស៊ី ដើម្បីការពារផលប្រយោជន៍គ្នាទៅវិញទៅមក»។
មុនការចេញសេចក្ដីថ្លែងការណ៍របស់សភាសហភាពអឺរ៉ុប ប្រមុខអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ក៏បានទូរស័ព្ទមកជជែកជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន។ លោក បាន គីមូន ទទូចឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស សេរីភាពនៃការសម្ដែងមតិ និងឲ្យបក្សទាំងពីរវិលមករកវប្បធម៌សន្ទនាជាថ្មី។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ យល់ឃើញថា រដ្ឋាភិបាលកម្ពុជា គួរពិចារណាលើសំណើរបស់សហគមន៍អន្តរជាតិ ព្រោះលោកថា បើកម្ពុជា ចេះតែទុកឲ្យស្ថានការណ៍នៅដូចសព្វថ្ងៃ វាអាចធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា លើឆាកអន្តរជាតិ និងអាចធ្វើឲ្យប៉ះពាល់ដល់ជំនួយដែលបរទេសផ្ដល់ឲ្យសម្រាប់អភិវឌ្ឍប្រទេសកម្ពុជា៖ «រដ្ឋាភិបាលគួរតែពិចារណាឡើងវិញ ព្រោះបញ្ហាទី១ វាពាក់ព័ន្ធទៅនឹងជំនួយរបស់ អ៊ីយូ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយវាជះឥទ្ធិពលទៅលើទីផ្សាររបស់កម្ពុជា ជាពិសេសទីផ្សារអង្ករដែលជាទីផ្សារធំបំផុតសម្រាប់កម្ពុជា គឺនៅសហភាពអឺរ៉ុបនេះឯង»។
លោកបណ្ឌិត រស់ រ៉ាវុធ សម្ដែងទស្សនៈថា ដើម្បីតម្កល់ផលប្រយោជន៍សម្រាប់ប្រទេសជាតិ បក្សនយោបាយទាំងពីរគួរវិលមករកការចរចាជាថ្មីតាមរយៈវប្បធម៌សន្ទនាជាជាងការពាក់មុខយក្សដាក់គ្នាដែលធ្វើឲ្យបរទេសមើលឃើញថា ខ្មែរមានវិវាទផ្ទៃក្នុងជាមួយគ្នានោះ៕
Subscribe to:
Post Comments (Atom)
3 comments:
This traitor E San looks more like a Viet than a Khmer.
Every time any country or foreign institution criticizes the ruling party, Hun Sen and his mouthpiece predictably react that country and / or institution do not know Cambodia's law.
Well, Cambodia's law is Hun Sen's law a la Hanoi.
Just because you fucking cpp monkeys use blatant power and pretext to jail people ,it doesn't mean that people are stupid.
Post a Comment