A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 13 June 2016

អ្នក​សង្កេត​ការណ៍​ចង់​ឃើញ​ព្រះមហាក្សត្រ​បំពេញ​តួនាទី​ដើម្បី​ឲ្យ​កម្ពុជា​មាន​ប្រក្រតី​ភាព​ឡើង​វិញ


School of Vice


The king is only doing what his father had always advised him: Give to Caesar what is Caesar's ... even if this means forfeiting the integrity and sovereignty of the Kingdom or the millions of Cambodian lives - as Sihanouk had done at his 'royal pleasure' and in line with all his 'royal counsel and wisdom'. 

The Khmer monarchy today [I'm only having this Norodom House in mind] is akin to the 'oldest profession' in some respects, but not all. Prostitution prevails because formal family institutions and human relationships are subjected to so many incurable fault-lines and flaws, and the carnal desire and demand cannot be satisfied or contained within these arrangements alone. It is the said trade's material ability and marketed service that defines its core value and purpose, rather than any moral value or entity it may hold. 

Organised prostitution [as well as the phenomenon of sex-trafficking] may make a few individuals behind the enterprise wealthy, but it is unlikely that the mass army of "sex workers" earn enough to make them well off or more than what is needed to make ends meet. And unlike these royals, those unfortunate folks also do not compromise or injure the life of a nation or its collective destiny by way of complicity and abrogation of presumed 'duties' in exchange for a comfortable existence, 'honour', worldly riches etc. 

Just like Sihanouk 'rose from the ashes' of his grand blunders to end the armed resistance to the Hanoi-backed CPP hordes through his involvement in the PPA and the series of negotiations leading to it, his present heir is kept on the throne less for his material usefulness to the Khmer nation and people, but more for his ever unfailing eagerness and compliance in satisfying the carnal demands of conflicting political factions; especially, demands and expectations of those who are his real patrons and pimps ....      


>>>


ដោយ ជី វិតា
2016-06-12

សីហមុនី ២០១៥ ៨៥៥
សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (លើក​ដៃ) ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ចូលរួម​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៦២ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា នា​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Morm Moniroth
 RFA/Morm Moniroth



អ្នក​សង្កេតការណ៍​នយោបាយ​នៅ​កម្ពុជា សម្ដែង​ក្តី​បារម្ភ​ចំពោះ​ស្ថាប័ន​ជាតិ​កំពូលៗ មាន​តុលាការ និង​រដ្ឋសភា ថា​កាន់​តែ​ទទួល​រង​ឥទ្ធិពល​ច្រើន​ឡើងៗ​ពី​រដ្ឋាភិបាល ធ្វើ​ឲ្យ​ស្ថាប័ន​ទាំង​នេះ​បាត់បង់​ឯករាជ​ភាព​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ប្រឈម​នឹង​វិបត្តិ​បែប​នេះ អ្នក​សង្កេតការណ៍​យល់​ឃើញ​ថា ជា​ពេលវេលា​ដែល​ព្រះមហាក្សត្រ​ខ្មែរ​គប្បី​បំពេញ​នូវ​ព្រះរាជកិច្ច​របស់​ព្រះអង្គ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ និង​លើក​កម្ពស់​នីតិរដ្ឋ​ឡើង​វិញ។

អ្នក​ឃ្លាំ​មើល​នយោបាយ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា មាន​តែ​ព្រះមហាក្សត្រ​ទេ​ដែល​ជា​តួអង្គ​ចុង​ក្រោយ ដែល​អាច​ធ្វើ​ឲ្យ​មាន​ឯកភាព​ជាតិ និង​ធានា​នូវ​តុល្យភាព​នៃ​អំណាច​រវាង​ស្ថាប័ន​រដ្ឋ​កំពូល​ទាំង​៣ មាន​តុលាការ រដ្ឋសភា និង​រដ្ឋាភិបាល។



ខណៈ​ស្ថិត​ក្រោម​ការ​គាប​សង្កត់​ពី​តុលាការ ពី​រដ្ឋសភា និង​ពី​រដ្ឋាភិបាល ដែល​ស្ថាប័ន​រដ្ឋ​កំពូល​ទាំង​បី​នេះ ត្រូវ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ជា​ឧបករណ៍​នយោបាយ​ដ៏​មុត​ស្រួច​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ ព្រះមហាក្សត្រ​ខ្មែរ​ប្រហែល​ជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​មើល​ឃើញ​ថា រាល់​ស្ថាប័ន​រដ្ឋ​ទាំងអស់ រួម​ទាំង​មេ​ភូមិ មេ​ឃុំ រហូត​ដល់​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​ជា​ភ្នាក់ងារ​រដ្ឋ ត្រូវ​បម្រើ​រាស្ត្រ​ដោយ​ឯករាជ្យ​នោះ ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​បក្ស​កាន់​អំណាច។ បញ្ហា​នេះ បណ្ដាល​ឲ្យ​ការ​បំពេញ​មុខងារ​រដ្ឋ​ដើម្បី​ប្រយោជន៍​សាធារណៈ មិន​មាន​ប្រសិទ្ធភាព។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឡុង ស៊ីមមួរ៉ា មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​កំពុង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​ស្ថាប័ន​រដ្ឋ ធ្វើ​ឲ្យ​មាន​ភាព​ច្របូកច្របល់​រវាង​កិច្ចការ​រដ្ឋ និង​បក្ស បណ្ដាល​ឲ្យ​ស្ថាប័ន​ទាំង​នោះ​បាត់បង់​អព្យាក្រឹតភាព​របស់​ខ្លួន។ ហេតុ​ដូច្នេះ ព្រះមហាក្សត្រ​គប្បី​ធ្វើ​អន្តរាគមន៍​ដើម្បី​ឲ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ៖ «»។

មាត្រា​៩ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស​ចែង​ថា ព្រះមហាក្សត្រ​ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញា​កណ្ដាល ដើម្បី​ធានា​ការ​ប្រព្រឹត្ត​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀងទាត់។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ញឹកញាប់​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​របស់​តុលាការ។ លោក​ថា មាន​តែ​ព្រះមហាក្សត្រ​ទេ​ក្នុង​នាម​ព្រះអង្គ​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម មាន​តួនាទី​ធានា​នូវ​ឯករាជ​ភាព​របស់​តុលាការ ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ បំពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​សុភវិនិច្ឆ័យ៖ «»។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ករណី​រដ្ឋសភា​រំលោភ​អំណាច​តុលាការ​ក៏​មាន​ដែរ។ ឧទាហរណ៍ ប្រការ​ដែល​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ឲ្យ​តុលាការ​បន្ត​នីតិវិធី​របស់​ខ្លួន​ក្នុង​ការ​ចោទ​ប្រកាន់ លោក អ៊ុំ សំអាន និង​លោក កឹម សុខា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​មាន​អភ័យ​ឯកសិទ្ធិ គឺ​ជា​អំពើ​បំពារបំពាន​លើ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​៥១ ដែល​ចែង​អំពី​ការ​បែង​ចែក​អំណាច​ដាច់​ពី​គ្នា​រវាង​អំណាច​នីតិប្បញ្ញត្តិ អំណាច​នីតិប្រតិបត្តិ និង​អំណាច​តុលាការ៖ «»។

បើ​ទោះ​បី​ជា​យល់ស្រប​ថា ក្នុង​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ​មាន​តួនាទី​ធ្វើ​ឲ្យ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរ​ការ​រដ្ឋ​មាន​ប្រក្រតី​ភាព តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ស្ថាប័ន​រដ្ឋ​បច្ចុប្បន្ន កំពុង​ដំណើរ​ការ​ដោយ​រលូន ដូច្នេះ​ព្រះមហាក្សត្រ ព្រះអង្គ​មិន​ចាំបាច់​មាន​វិធានការ​អ្វី​ទេ៖ «»។

នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ កិច្ច​សហការ​ស្អិតល្មួត​រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ជាមួយ​ក្រសួង​មហាផ្ទៃ និង​តុលាការ បាន​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប​ដាក់​ពន្ធនាគារ និង​ប៉ុនប៉ង​ចាប់​ខ្លួន​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​ថែម​ទៀត​នោះ បណ្ដាល​ឲ្យ​រំជើប​រំជួល​កក្រើក​ដល់​ទ្វីប​អឺរ៉ុប ទ្វីប​អាមេរិក​ខាង​ជើង និង​ប្រធាន​អង្គការ​សហប្រជាជាតិ ជំរុញ​ឲ្យ​ពួក​គេ​ចេញ​លិខិត​ថ្កោលទោស និង​ព្រមាន​ផ្តាច់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា។

អ្វី​ដែល​ចម្លែក ឬ​មិន​ប្រក្រតី​ធ្វើ​ឲ្យ​គេ​ឯង​ងឿង​ឆ្ងល់​នោះ គឺ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ បែរ​ជា​មាន​ដែន​សមត្ថកិច្ច​ទៅ​លើ​រឿង​អាស្រូវ​ស្រី​ញី​ទៅ​វិញ។ រីឯ​អង្គការ​សិទ្ធិ​មនុស្ស ចាត់​ទុក​អ្នក​កំពុង​ជាប់​ឃុំ​ទាំង​នោះ ថា​ជា​អ្នក​ទោស​នយោបាយ ឬ​អ្នក​ទោស​មនសិការ។

ទោះ​បី​ជា​យ៉ាង​ណា បើ​ទោះ​ជា​មិន​បាន​បញ្ចេញ​ព្រះរាជ​បន្ទូល​សូរសៀង​ជា​សាធារណៈ​ទាក់ទង​នឹង​វិបត្តិ​បច្ចុប្បន្ន​ក្តី កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦ ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​បាន​ផ្ញើ​សំណុំ​ឯកសារ​ដែល​មាន​ញត្តិ​ស្នាម​មេដៃ​របស់​ប្រជារាស្ត្រ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាង ១​សែន ៧​ម៉ឺន​ស្នាម​មេដៃ ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិនិត្យ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី បែរ​ជា​ចាត់​ឲ្យ​មាន​គណៈកម្មការ​ស៊ើប​អង្កេត ពិនិត្យ​ស្នាម​មេដៃ​ទាំង​នោះ ថា​ពិត ឬ​ក្លែងក្លាយ​ទៅ​វិញ។

ប្រការ​នេះ បណ្ដាល​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រតិកម្ម​ថា នោះ​ជា​ការ​បកស្រាយ​លិខិត​របស់​ព្រះមហាក្សត្រ​ខុស។

ក្នុង​ញត្តិ​ស្នាម​មេដៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ថ្វាយ​ព្រះមហាក្សត្រ​នោះ គឺ​សុំ​ឲ្យ​ព្រះអង្គ​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ដើម្បី៖

១. ដោះ​លែង​អ្នក​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ជាប់​ឃុំ

២. បញ្ឈប់​ការ​ប្រើប្រាស់​ស្ថាប័ន​រដ្ឋ​ដើម្បី​គំរាម​កំហែង និង​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង

៣. បញ្ឈប់​ការ​ប្រើប្រាស់​អំណាច​រដ្ឋ​ដោយ​ស្តង់ដារ​ពីរ និង

៤. បញ្ឈប់​ការ​ប្រើប្រាស់​អំណាច​តុលាការ​រំលោភ​បំពាន​លើ​អំណាច​នីតិប្បញ្ញត្តិ ជាពិសេស​រំលោភ​លើ​អភ័យ​ឯកសិទ្ធិ​សភា។

ប្រឈម​នឹង​វិបត្តិ​បែប​នេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឡុង ស៊ីមមួរ៉ា យល់​ថា ព្រះមហាក្សត្រ​គួរ​កោះ​ហៅ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ឲ្យ​មក​ឆ្លើយ​បំភ្លឺ​អំពី​បញ្ហា​មិន​ប្រក្រតី​នានា និង​វិបត្តិ​គាំង​នយោបាយ៖ «»។

មក​ដល់​ពេល​នេះ មាន​មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១៩​នាក់​ហើយ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ លើស​ពី​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៧​នាក់​ផ្សេង​ទៀត កំពុង​ជាប់​បណ្ដឹង​នៅ​ក្រៅ​ឃុំ។ ដោយឡែក​មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ ដែល​អ្នក​សង្កេតការណ៍​យល់​ឃើញ​ថា​ជា​សំណុំ​រឿង​នយោបាយ៕

6 comments:

Anonymous said...

Please understand the Khmer problems.

The Khmer problems are NOT Khmer in origin.
They have been traditionally and systematically created by the Viet expansionists.
For all these years, the Khmer people have been subjected to put out fires after fires and there is no end in sight.
The KHMER UNITY can and will materialize, if and only if the Hanoi Arsonist is caught and prosecuted.

Kim Ea said...

This King is a real nuisance and cowardice, Khmer ever seen for a long time , he better save his skin than stand up for rightful conscientious in unprotected his own citizen . His decide to escaped for reason of insanity to abroad and stay mum in front of this mafia dictatorship ,proved to us as Khmer in the Kingdom ,that he is disgraceful supreme leader of this repressive nation . When the supreme leader of one country have a snap gut deficiency like him , we will lost all alternative stopgap solution in ruling this country . Khmer need to abolish this waste King one for all .

Anonymous said...

it must be tough to be look upon as a useless figurehead... he needs to grow some spine/backbone and do something meaningful for the country... he should not fear death -- nobody lives forever--- stand up! to your boss and quit living a comfortable life at the expenses of his people.

Anonymous said...

The King, the pawns and the likes are just elements of the Hanoi chess games.

Anonymous said...

That King will not help Khmer people for any thing, BUT he is willing to do any thing that Hun Sen and CPP party.He is the King of Hun Sen CPP.NOT the King of Khmer people.

Anonymous said...

This King was selected by Hun Sen.
Hun Sen was selected by Hanoi.

To solve Khmer problems, prosecute
Hanoi key leaders.