A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 14 June 2016

លោក ហ៊ុន សែន ថា​មិន​អត់ឱន​ដល់​បក្ស​ប្រឆាំង​ដែល​ថា​កូន​ច្បង​លោក​ជា​កូន​របស់​ថ្នាក់​ដឹកនាំ​វៀតណាម


Manekseka Sangkum: Can't this man make a distinction between what are public rumours and an official stance of an opposition party?

>>>

ដោយ យ៉ង ចាន់តារា
2016-06-13

ហ៊ុន សែន សម្ពោធ​​អគារ​​សាលាក្រុង ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មេ​បក្ស​ប្រឆាំង និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ របស់​អ្នក​ចោទ​ថា កូន​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​កូន​របស់​អតីត​មេ​ដឹក​នាំ​កុម្មុយនីស្ត​របស់​ប្រទេស​វៀតណាម ឈ្មោះ ឡេ ឌឺកថូ (Le Duc Tho) ជាមួយ​នឹង​អ្នកស្រី ប៊ុន រ៉ានី។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា នេះ លោក ហ៊ុន សែន ប្រកាស​ដាច​អហង្ការ​ថា លោក​នឹង​មិន​អត់ឱន​ដល់​បក្ស​ប្រឆាំង​ឡើយ ទោះ​បី​រឿង​នេះ​ជា​រឿង​បុគ្គល​ក្ដី។

កាល​ពី​ខែ​មុន លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា នឹង​មិន​ឲ្យ​គណបក្ស​ប្រឆាំង​បាន​សុខ​ទេ ប្រសិន​បើ​បក្ស​មួយ​នេះ​មិន​ឲ្យ​គ្រួសារ​របស់​លោក​បាន​សុខ​ដែរ​នោះ បន្ទាប់​ពី​កូន​ប្រុស​ច្បង​របស់​លោក ត្រូវ​បាន​គេ​លាប​ពណ៌ និង​ចោទ​ថា​ជា​កូន​របស់​ថ្នាក់​ដឹក​នាំ​វៀតណាម ម្នាក់​ជាមួយ​នឹង​ភរិយា​របស់​លោក។

ចំណែក​គណបក្ស​ប្រឆាំង ថា​មិន​ដែល​ប្រឌិត​រឿង​នេះ​នាំ​ឲ្យ​គ្រួសារ​លោក ហ៊ុន សែន ឈឺ​ចាប់​នោះ​ទេ និង​បាន​បញ្ចប់​សមាជិកភាព​នៃ​សកម្មជន​របស់​ខ្លួន​ម្នាក់​នៅ​បរទេស ដែល​លោក ហ៊ុន សែន ចោទ​ថា ជា​អ្នក​ដែល​ចេញ​វីដេអូ​បន្ត​ចោទ​ថា លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​កូន​ប្រុស​របស់​លោក៕

2 comments:

Anonymous said...



អាឡប់ ហ៊ុនសែន តាមដាន Fresh News, Cambodia Express News (CEN)...ច្រើនពេកឡប់អស់ហើយ!


Anonymous said...

Fool you ate the left over from your boss and come to tell Khmer that an( ORLACYIN ) Give me a beak .