A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 June 2016

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថា​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​គ្មាន​ការ​ទទួល​ខុស​ត្រូវ


ដោយ ប្រាជ្ញ ចេវ
2016-06-09

អង្គ វង្សវឌ្ឍានា ២០១៦ ៨៥៥
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា (ស្ដាំ) ចូល​បំភ្លឺ​នៅ​រដ្ឋសភា នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev


រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ចោទ​ប្រកាន់​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៦​រូប ដែល​កោះ​ហៅ​លោក​មក​ឆ្លើយ​បំភ្លឺ​នោះ ជា​តំណាង​រាស្ត្រ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ ប៉ុន្តែ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឆ្លើយ​តប​វិញ​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឯណោះ​ទេ​ដែល​ផ្គើន និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ព្រោះ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​រដ្ឋសភា ស្នើ​ផ្អាក​ការ​ចូល​ខ្លួន​បំភ្លឺ​ទៅ​ហើយ បែរ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នៅ​តែ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​រឿង​លុយ​កខ្វក់​នៅ​ក្រៅ​ប្រទេស បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា ជា​ពេល​ដែល​លោក​ត្រូវ​មក​បំភ្លឺ​នៅ​សភា ដោយ​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​អវត្តមាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក អង្គ វង្សវឌ្ឍានា ដែល​អះអាង​ថា​ជា​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ យល់​ព្រម​ឆ្លើយ​សំណួរ​ទោះ​បី​គ្មាន​អ្នក​សួរ៖ «»។



នៅ​ក្នុង​កិច្ច​ប្រជុំ​សភា ថ្ងៃ​ទី​៩ ខែ​មិថុនា គ្មាន​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា រូប​ណា ចោទ​សួរ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ទេ។ ប៉ុន្តែ​តំណាង​រាស្ត្រ​ពីរ​រូប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្បូរ​វោរហាស័ព្ទ​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា គឺ​លោក ឈាង វុន និង​លោក ជាម យៀប បាន​យក​ពេល​យ៉ាង​ច្រើន​នៃ​កិច្ច​ប្រជុំ​នោះ វាយ​ប្រហារ​លើ​លោក កឹម សុខា ដែល​មិន​មែន​ជា​ប្រធានបទ​នៃ​កិច្ច​ប្រជុំ។

ទាក់ទង​អវត្តមាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ដែរ លោក ឈាង វុន បាន​ផ្ដាំ​ផ្ញើ​ទៅ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថា តាម​ច្បាប់ គ្មាន​ទេ​ការ​ស្នើសុំ​ផ្អាក​ការ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល មាន​តែ​សុំ​ដក​ការ​កោះ​ហៅ៖ «»។

ប៉ុន្តែ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ឆ័យ បញ្ជាក់​ថា សំណើ​សុំ​ផ្អាក​មាន​ន័យ​ស្មើ​នឹង​ការ​ដក​លិខិត។

បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា ប្រការ ៣៣​ថ្មី​ចែង​ថា តំណាង​រាស្ត្រ​ដែល​បាន​តាំង​សំណួរ​ចំពោះ​រដ្ឋមន្ត្រី​ណា​មួយ អាច​សុំ​ដក​លិខិត​តាំង​សំណួរ​របស់​ខ្លួន​ចេញ​បាន។

លោក ស៊ុន ឆ័យ ដែល​ជា​តំណាង​រាស្ត្រ​មួយ​រូប​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មក​ឆ្លើយ​បំភ្លឺ ប្រាប់​ទៅ​លោក អង្គ វង្សវឌ្ឍានា វិញ​ថា ការ​មក​បំភ្លឺ​នៅ​រដ្ឋសភា​នៅ​ពេល​នេះ គឺ​ជា​ការ​មក​ឆ្លើយ​បំភ្លឺ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ផ្គើន​លើ​ស្ថាប័ន​រដ្ឋសភា៖ «»។

ក្រោយ​ចប់​ប្រជុំ​សភា លោក អង្គ វង្សវឌ្ឍានា បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​ក្រុម​អ្នក​សារព័ត៌មាន​ឡើយ ទោះ​មាន​ការ​ចោទ​សួរ​យ៉ាង​ណា​ក្តី។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ក៏​មិន​មាន​អ្វី​ថ្លែង​លើស​រដ្ឋមន្ត្រី​របស់​ខ្លួន​ដែរ។

កាល​ពី​ខែ​ឧសភា កន្លង​ទៅ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ចាត់​តាំង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​នៅ​រដ្ឋសភា ជុំវិញ​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ និង​ការ​ជះ​ឥទ្ធិពល​នយោបាយ​លើ​ស្ថាប័ន​តុលាការ ជាដើម។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ក្រុម​តំណាង​រាស្ត្រ​គណបក្ស​នេះ បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​រដ្ឋសភា​វិញ​ថា ស្នើ​ផ្អាក​ការ​ចូល​ខ្លួន​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ សំណើ​នេះ ខណៈ​សមត្ថកិច្ច​ប៉ុនប៉ង​ចាប់​ខ្លួន​លោក កឹម សុខា និង​មាន​ការ​ចោទ​ប្រកាន់​នានា​លើ​មន្ត្រី និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ តំណាង​រាស្ត្រ​គណបក្ស​នេះ​ប្រកាស​ថា មិន​អាច​ទៅ​បំពេញ​ការងារ​នៅ​រដ្ឋសភា​បាន​ទេ​ក្នុង​បរិយាកាស​បែប​នេះ៕

No comments: