A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday 14 June 2016
សមាជិកសភាពីគណបក្សសង្រ្គោះជាតិមិនឱ្យលោក កឹម សុខា ចូលខ្លួនបំភ្លឺក្នុងតុលាការ
by កុលបុត្រ ខ្មែរ, មិថុនា 13, 2016
ក្រុមសមាជិកសភាពីគណបក្សសង្រ្គោះជាតិនៅខាងមុខព្រះបរមរាជវាំង កាលពីចូលស្បថចូលកាន់ដំណែងឆ្នាំ២០១៤
ថ្លែងនៅចំពោះមុខសកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិច្រើនរយនាក់ នៅទីស្នាក់កណ្តាលគណបក្សសង្រ្គោះជាតិ ក្នុងពិធីទទួលញតិ្ត ពីប្រជាពលរដ្ឋទូទាំង២៥រាជធានី-ខេត្ត ព្រឹកថ្ងៃទី១៣ ខែមិថុនា ពោលមុn១ថ្ងៃ នៃការកំណត់ពេលអោយលោកប្រធានស្តីទីកឹម សុខា ចូលទៅបំភ្លឺក្នុងតុលាការ លោកអេង ឆៃអ៊ាង អនុប្រធានគណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិ មានប្រសាសន៏ថា លោកប្រធានស្តីទីកឹម សុខា នឹងមិនចូលទៅបំភ្លឺនៅក្នុងតុលាការនៅថ្ងៃទី១៤ ខែមិថុនា នោះទេ ដោយលើកហេតុផលថា លោកប្រធានស្តីទីមាន អភ័យឯកសិទ្ធិសភា។
លោកបានបន្តថា លោកប្រធានស្តីទីនិងចាត់តាំងមេធាវីរបស់លោក ទៅជួបចៅស៊ើបសួរដើម្បីផ្តល់លិខិតជួនដំណឹង ពីមួលហេតុសមស្របដែលលោកមិនទៅ។
លោកអេង ឆៃអ៊ាង បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិគ្មានការធ្វើបាតុកម្ម នៅថ្ងៃទី១៤ ខែមិថុនា ដូចការបាចលិខិតអណាមិកនោះទេ គឺគណបក្សសង្រ្គោះជាតិ អំពាវនាអោយប្រជាពលរដ្ឋដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ ស្រលាញ់សេរីភាព អោយចូលរួមតាមដាន និងឃ្លាំងមើល អំពីចំណាត់ការរបស់តុលាការ ទៅលើលោកប្រធានស្តីទី កឹម សុខា។
ជុំវិញករណីនេះគណបក្សសង្រ្គោះជាតិធ្លាប់បានព្រមានថា នឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា ក្នុងករណីដែលមានការចាប់ខ្លួន លោក កឹម សុខា ដោយការអនុវត្តនោះគឺជាការរំលោភរដ្ឋធម្មនុញ្ញ យ៉ាងធ្ងន់ធ្ងរ។
ទោះជាយ៉ាងនេះក៏ដោយគណបក្សសង្រ្គោះជាតិ នឹងបន្តយកវប្បធម៌សន្ទនាធ្វើជាមូលដ្ឋានក្នុងការស្តារស្ថានការណ៍នយោបាយ ឲ្យវិលមករកភាពប្រក្រតីឡើងវិញ ដើម្បីធានាការបោះឆ្នោតនាឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅ អាជ្ញាធរបានប៉ុនប៉ងចាប់ខ្លួនលោកប្រធានស្តីទី កឹម សុខា នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ក្រោយព្រះរាជអាជ្ញារងនៃសាលាដំបូង រាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោកប្រធានស្តីទី កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ ខែឧសភា និងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោកប្រធានស្តីទី សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯក។ បន្ទាប់មកនៅថ្ងៃទី០២ ខែមិថុនា ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ លោកថាន់ ឡេង បានចេញដីកាបង្គាប់ អោយលោកប្រធានស្តីទីចូលខ្លួន មកតុលាការនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩:០០ព្រឹក ៕
ដោយ ៖ ភក្រ្តា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment