A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 June 2016

លោក ហ៊ុន សែន អះអាង​ថា​រដ្ឋាភិបាល​មិន​ខ្លាច​ការ​គំរាម​ផ្ដាច់​ជំនួយ​ពី​បរទេស​ឡើយ


ដោយ ចេង ម៉េងជូ
2016-06-13

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Brach Chev


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៣ មិថុនា អះអាង​ថា លោក​មិន​ខ្លាច​ការ​គំរាម​ផ្ដាច់​ជំនួយ​របស់​បរទេស​ឡើយ ព្រោះ​វា​នឹង​មិន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​របស់​លោក​ទេ។ ទន្ទឹម​នឹង​ការ​មិន​ខ្វល់​ពី​ការ​គំរាម​ផ្ដាច់​ជំនួយ លោក ហ៊ុន សែន ក៏​បាន​លើក​សរសើរ​ពី​គុណ​សម្បត្តិ​ជាច្រើន​របស់​រដ្ឋាភិបាល​ចិន។ ក៏ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​ព្រមាន​ថា ភាព​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​គំរាម​បង្កក​ជំនួយ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា ជួប​គ្រោះ​មហន្តរាយ។

ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​និយាយ​ចំៗ​ថា រដ្ឋាភិបាល​បរទេស​មួយ​ណា​ក្ដី ក៏​គេ​ដឹង​ជាទូទៅ​ថា លោក​សំដៅ​ដល់​សហភាព​អឺរ៉ុប ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ សភា​សហភាព​អឺរ៉ុប បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ដោយ​ព្រមាន​បង្កក​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា ប្រសិន​បើ​មិន​មាន​ការ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង​នោះ​ទេ។



ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សម្ពោធ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ស្រាវជ្រាវ​វិថី​សូត្រ​សមុទ្រ ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ចិន លោក ហ៊ុន សែន ថ្លែង​បែប​ចំអក​ទៅ​រដ្ឋាភិបាល​បរទេស​ណា​ដែល​គំរាម​ផ្ដាច់​ជំនួយ​ដល់​កម្ពុជា ថា ប្រសិន​បើ​ផ្ដាច់​ជំនួយ​មែន លោក​ក៏​មិន​ខ្លាច​ដែរ ព្រោះ​ចំណាត់​ការ​នោះ​នឹង​ប៉ះពាល់​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រើប្រាស់​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​នោះ មិន​មែន​ប៉ះពាល់​រដ្ឋាភិបាល​របស់​លោក​នោះ​ទេ៖ «»។

ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន បាន​លើក​សរសើរ​ពី​គុណ​សម្បត្តិ​ជាច្រើន​របស់​រដ្ឋាភិបាល​ចិន ដែល​ជា​ប្រភព​ប្រាក់​កម្ចី​ចម្បង​មួយ​ដែល​មាន​ការ​ប្រាក់​ខ្ពស់​ជាង​គេ សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា និង​ក្នុង​តំបន់​អាស៊ី ប៉ុន្តែ​លោក​ថ្លែង​ការពារ​ខ្លួន​ថា លោក​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន ឡើយ៖ «»។

ភ្លាមៗ​ក្រោយ​សុន្ទរកថា​នោះ ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បន្ទរ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ដោយ​ចោទ​ប្រកាន់​សភា​អឺរ៉ុប ថា​កំពុង​អនុវត្ត «ស្តង់ដារ​ពីរ» នៅ​ពេល​វាយ​តម្លៃ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ ក្រសួង​ការ​បរទេស​កម្ពុជា ក៏​បាន​ចោទ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា ក្នុង​ចំណោម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​សរុប ៤,៦៣៧​អង្គការ​នៅ​កម្ពុជា មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន «ជាប់​ពាក់ព័ន្ធ​សកម្មភាព​នយោបាយ ក្រោម​ការ​ឧបត្ថម្ភ​ពី​ស្ថាប័ន​បរទេស»។

ចំពោះ​ភាព​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​ទៅ​នឹង​ការ​ព្រមាន​បង្កក​ជំនួយ​ពី​សហភាព​អឺរ៉ុប នេះ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី លើក​ឡើង​ថា អ្នក​រងគ្រោះ​ពិត​ប្រាកដ​ពី​ការ​បង្កក​ជំនួយ​របស់​សហភាព​អឺរ៉ុប គឺ​ពលរដ្ឋ​កម្ពុជា ទូទាំង​ប្រទេស នៅ​ពេល​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល​ប្រើប្រាស់​ជំនួយ​ពី​សហភាព​អឺរ៉ុប លែង​ដំណើរ​ការ។

ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ មិថុនា លោក កែម ឡី លើក​ឡើង​ថា រដ្ឋាភិបាល​មិន​ត្រូវ​អាង​ជំនួយ​ពី​ប្រទេស​ចិន ដែល​មិន​គិត​ពី​ការ​គោរព​សិទ្ធិ​មនុស្ស ហើយ​មិន​អើពើ​នឹង​ការ​ព្រមាន​របស់​សហភាព​អឺរ៉ុប ឡើយ៖ «»។

សហភាព​អឺរ៉ុប ជា​ម្ចាស់​ជំនួយ​អភិវឌ្ឍន៍​ធំ​បំផុត​របស់​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៩២ មក។ ជំនួយ​សរុប​ពី​សហភាព​អឺរ៉ុប ស្មើ​នឹង​ប្រមាណ ២២% នៃ​ជំនួយ​អភិវឌ្ឍន៍​សរុប​របស់​បរទេស​ដល់​កម្ពុជា ក្នុង​នោះ ជំនួយ​ឥត​សំណង​ក្នុង​មួយ​ឆ្នាំៗ​ដែល​កម្ពុជា ទទួល​បាន​ពី​សហភាព​អឺរ៉ុប មាន​ទឹក​ប្រាក់​ជា​មធ្យម​ពី ១៣០​លាន ទៅ ១៥០​លាន​ដុល្លារ​អាមេរិក ផ្ដោត​លើ​វិស័យ​នានា រួម​មាន​សុខាភិបាល អប់រំ កសិកម្ម អភិបាលកិច្ច​ល្អ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​ព្រមាន​ថា មហន្តរាយ​នឹង​កើត​មាន​ឡើង​ដល់​ពលរដ្ឋ​ខ្មែរ ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​មិន​ខ្វល់ខ្វាយ​នឹង​ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប ទេ​នោះ៕

2 comments:

Anonymous said...

why should he fear the loss of fund ... he will just run to china , borrowed BILLIONS with guaranteed that he will tax the middle class and the poor people to death to pay back loan plus interest.... he'll return home , spend a few MILLIONS building a road or a bridge or school building , the uneducated poor people will be very happy [ oh look ! a gift from samdech ] continue to vote for him ... not fully aware that they and they grandchildren will be paying for it for the rest of their life.

Anonymous said...



អាឡប់ ហ៊ុនសែន មិនខ្លាចទេ បរទេស វាខ្លាចតែយួនទេ!