A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 June 2016

សហគមន៍​ខ្មែរ​ឥស្លាម​ប្រារព្ធ​ពីធី​ស្រាយ​បួស​ខែ​រ៉ាម៉ាឌន


14 មិថុនា 2016 voa

    ហ៊ាន សុជាតា
ក្មេង​ស្រី​ជនជាតិ​ឥស្លាម​អាន​​គម្ពីរ​កូអាន​ ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អាឡោះ ​នៅ​វិហារ​ឥស្លាម​​ឬ​ហៅ​ថា​ម៉ាស្ជិត​អាល់​សៀរិ័​កាល​(​​Al-Serkal Mosque) នៅ​ថ្ងៃ​សុក្រ​ ទី​១០ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​។

ពិធី​អាហារ​ស្រាយ​បួស​ខែ​រ៉ាម៉ាឌន​នៃ​សាសនា​ ឥស្លាម​កម្ពុជា​ គឺ​ជា​កាតព្វកិច្ច​មួយ​ក្នុង​ចំណោម​​​កាតព្វកិច្ច​សំខាន់​ទាំង​៥​របស់​ សាសនិក​ឥស្លាម​ ដែល​តម្រូវ​ឲ្យ​សាសនិក​ឥស្លាម​ តម​ការ​បរិភោគ​អាហារ​មុន​ពេល​ថ្ងៃ​រះ​រហូត​ដល់​ថ្ងៃ​លិច។


ភ្នំពេញ —

ស្រប ​ពេល​ដែល​សាសនិក​ឥស្លាម​ទូទាំង​ពិភពលោក​បាន​ចាប់​ផ្តើម​ប្រារព្ធ​ពិធី​បួស​ សម្រាប់​ខែ​រ៉ាម៉ាឌន​ ឬ ​Ramadan ដ៏​ល្បីល្បាញ​នោះ​ ប្រជាជន​ខ្មែរ​ឥស្លាម​ចំនួន​ប្រហែល​៧៥០.០០០​នាក់​ប្រទេស​កម្ពុជា​ក៏​បាន​ ចាប់​ផ្តើម​ពីធី​បួស​របស់​ខ្លួន​តាម​ផ្ទះ​ និង​ព្រះវិហារ​នានា​ផង​ដែរ។ ពិធី​អាហារ​ស្រាយ​បួស​ខែ​រ៉ាម៉ាឌន នេះ​ ជា​ពិធី​តម​មិន​ញ៉ាំ​អាហារ​របស់​ជនជាតិ​ឥស្លាម​មុន​ពេល​ថ្ងៃ​រះ ​រហូត​ដល់​ក្រោយ​ថ្ងៃ​លិច​ក្នុង​រយៈពេល​មួយ​ខែ។

ពិធី ​អាហារ​ស្រាយ​បួស​ខែ​រ៉ាម៉ាឌន​នៃ​សាសនា​ឥស្លាម​កម្ពុជា​ គឺ​ជា​កាតព្វកិច្ច​មួយ​ក្នុង​ចំណោម​កាតព្វកិច្ច​សំខាន់​ទាំង​៥​របស់​សាសនិក​ ឥស្លាម​ ដែល​តម្រូវ​ឲ្យ​សាសនិក​ឥស្លាម​ តម​ការ​បរិភោគ​អាហារ​មុន​ពេល​ថ្ងៃ​រះ​រហូត​ដល់​ថ្ងៃ​លិច។​ ពិធី​បុណ្យ​ស្រាយ​បួស​ខែ​រ៉ាម៉ាឌន​រយៈពេល​១​ខែ​នេះ​ បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី៦ ខែ​មិថុនា និង​បញ្ចប់​ទៅ​វិញ​នា​ដើម​ខែ​កក្កដា​ខាង​មុខ ដែល​ត្រូវ​ជា​ខែ​ទី៩​ នៅ​ក្នុង​ប្រតិទិន​សាសនា​ឥស្លាម។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​សាសនិក​ឥស្លាម​កម្ពុជា។
បុរស​ជនជាតិ​ ខ្មែរ​ឥស្លាម​ជាង​១០០​នាក់ ​ថ្វាយបង្គំ​ព្រះនៅ​វិហារ​ឥស្លាមឬ​ហៅ​ថា​ម៉ាស្ជិត​អាល់​សៀរិ័​កាល​ (Al-Serkal Mosque) នៅ​ថ្ងៃ​សុក្រ​ ទី​១០ ​ខែ​មិថុនា​ ឆ្នាំ​២០១៦។

បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ជាង​១០០​នាក់ ​ថ្វាយបង្គំ​ព្រះនៅ​វិហារ​ឥស្លាមឬ​ហៅ​ថា​ម៉ាស្ជិត​អាល់​សៀរិ័​កាល​ (Al-Serkal Mosque) នៅ​ថ្ងៃ​សុក្រ​ ទី​១០ ​ខែ​មិថុនា​ ឆ្នាំ​២០១៦។

​ លោក​ សាឡេះ ពិនអាពូតាឡឹប​ វ័យ​៦២​ឆ្នាំ​ គឺ​ជា​ ហាគឹម ឬ​ សង្គ្រាជ​វិហារ​ ប្រចាំ​វិហារ​ឥស្លាម​គីឡូម៉ែត​លេខ​៨​ ក្នុង​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ។ លោក​ពន្យល់​ប្រាប់​ VOA ​អំពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​ស្រាយ​បួស​រ៉ាម៉ាឌន ​ថា​ជា​ពិធី​តម​អាហារ​របស់​ជនជាតិ​ឥស្លាម​ដែល​កំពុង​ប្រារព្ធ​ឡើង​ក្នុង​ខែ​ នេះ។

​«ក្នុង​មួយ​ថ្ងៃ​មួយ​យប់​គេ​ប៉ាង៥ដង​ ដើម្បី​ហៅ​អ្នក​នៅ​លើ​ឲ្យ​មក​ថ្វាយ​បង្គំ។ ចឹង​ចំពោះ​ស្រាយ​បួស​ ទាល់​តែ​ឮ​ប៉ាង​ហ្នឹង​ដែរ​ សញ្ញា​ថា​ដល់​ម៉ោង​ហើយ​ ទើប​យើង​ស្រាយ​បួស​បាន។ ហ្នឹង​គេ​ហៅ​ថា​ ប៉ាង»។

សង្គ្រាជ​វិហារ​រូបនេះ​ថ្លែង​បន្ត​ថា៖ ​

«ទាក់ ​ទង​នឹង​ខែ​រ៉ាមាឌន ខែ​បួស​នេះ​ សាសនិក​ឥស្លាម​ទូទាំង​ពិភពលោក​ គេ​ប្រកាន់​គោលការណ៍​៥។ ទី១​ គឺ​ត្រូវ​ជឿ​លើ​ព្រះ​អាឡោះ​តែ​មួយ​គត់។ ទី២​ គឺ​ត្រូវ​ថ្វាយ​បង្គុំ​មួយ​ថ្ងៃ​មួយ​យប់​៥ដង។​ ទី៣​ គឺ​ថា​ផ្តល់​វិភាគទាន។ ការ​យើង​រក​ស៊ី​មាន​បាន​ មាន​លុយ​ច្រើន​ ជា​ច្បាប់​របស់​អាឡោះ​ ត្រូវ​តែ​ដក​មួយ​ភាគ​តូច​ចែក​ឲ្យ​អ្នក​ក្រីក្រ។​ ទី៤​ គឺ​បួស​ខែ​រ៉ាម៉ាឌន​ ខែ​នេះ​ឯង។ និង​ទី​៥​ គឺ​ទៅ​ធ្វើ​បុណ្យ​ហាច (hajj) នៅ​ប្រទេស​អារ៉ាប់​សាអូឌីត​ចំពោះ​អ្នក​មាន​លទ្ធភាព»។

ជា​ ទូទៅ​ សាសនិក​ឥស្លាម​រៀបចំ​បោស​សម្អាត​ ឬ​លាប​ថ្នាំ​ផ្ទះ​ថ្មី​ដើម្បី​ស្វាគមន៍​ពិធី​បុណ្យ​រ៉ាម៉ាឌន​នេះ។ សាសនិក​ឥស្លាម​អាច​ប្រារព្ធ​ពិធី​ស្រាយ​បួស​ ក្រោយ​ពេល​ព្រះអាទិត្យ​លិច​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ​ ឬ​នៅ​តាម​វិហារ​ ដែល​នៅ​ជិត​ផ្ទះ​ជាមួយការ​ហូប​អាហារ​ និង​ការ​ជួបជុំ។​ ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កាន់​ព្រះ​ពុទ្ធសាសនា​ មាន​ប្រជាពលរដ្ឋ​ ​ដែល​កាន់​សាសនា​ឥស្លាម​ប្រមាណ​៧៥​ម៉ឺន​នាក់ ទូទាំង​ប្រទេស​ដែល​ស្មើ​នឹង​៥%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប។
ក្មេង​ ប្រុស​ម្នាក់​ចូលរួម​ក្នុង​ពិធី​«​ថ្វាយបង្គំ»​ នៅ​វិហារ​ឥស្លាមឬ​ហៅ​ថា​ម៉ាស្ជិត​អាល់​សៀរិ័​កាល​(Al-Serkal Mosque) នៅ​ថ្ងៃ​សុក្រ​ ទី​១០ ​ខែ​មិថុនា​ ឆ្នាំ​២០១៦​។

ក្មេង​ប្រុស​ម្នាក់​ចូលរួម​ក្នុង​ពិធី​«​ថ្វាយបង្គំ»​ នៅ​វិហារ​ឥស្លាមឬ​ហៅ​ថា​ម៉ាស្ជិត​អាល់​សៀរិ័​កាល​(Al-Serkal Mosque) នៅ​ថ្ងៃ​សុក្រ​ ទី​១០ ​ខែ​មិថុនា​ ឆ្នាំ​២០១៦​។


​ ដោយ​ឡែក​នៅ​ក្នុង​វិហារ​ឥស្លាម​គីឡូម៉ែត​លេខ​៨​នេះ​ ជា​រៀង​រាល់​ឆ្នាំ​មាន​សាសនិក​ឥស្លាម​មក​ចូលរួម​ប្រាព្ធ​ពិធី​ស្រាយ​បួស​ ប្រមាណ​២០០​នាក់។​

បើ​តាម​លោក​ ហាគឹម ​ឬ​សង្គ្រាជ​វិហារ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​កាន់​តួនាទី​នេះ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​នេះ ឲ្យ​ដឹង​ថា ​មាន​មូលហេតុ​២​សំខាន់​ដែល​សាសនិក​ឥស្លាម​ត្រូវ​ប្រកាន់​ខ្ជាប់​កាតព្វកិច្ច ​របស់​ពួក​គេ។​ មួយ​គឺ​ជា​ជំនឿ​ដែល​ថា​ ការ​ប្រតិបត្តិ​នេះ​នឹង​ជួយ​ឲ្យ​ពួក​គេ​បាន​បុណ្យ​ ​និង​ចៀស​ផុត​ពី​គ្រោះភ័យ​នានា។​ ទី២​ គឺ​ការ​បួស​នេះ​ធ្វើ​ឡើង​ដើម្បី​ក្រើន​រំឭក​ពី​សមភាព​រវាង​មនុស្ស​ក្នុង​ សង្គម។

លោក​ ហាគឹម ​ឬ​សង្គ្រាជ​វិហារ​ថ្លែង​ថា៖

«ឲ្យ ​បួស​ដោយសារ​មនុស្ស​មាន​ការ​លោភលន់​ រើសអើង​ មនុស្ស​កាល​ណា​អ្នក​មាន​អត់​ចូល​ចិត្ត​មើល​អ្នក​ក្រ​ ដោយសារ​យើង​អត់​មាន​ជួប​ឧបសគ្គ​អត់​ជួប​ការ​លំបាក។ ចឹង​ឥស្លាម​ត្រូវ​តែ​បួស​ដើម្បី​ឲ្យ​ស្គាល់​រសជាតិ​អត់​ដូច​គ្នា​ ទោះ​បី​អ្នក​ណា​ក៏​ដោយ។ ចឹង​ហើយ​ជា​គោលការណ៍​ដែល​គេ​ចង់​បុគ្គល​នោះ​ដឹង​រសជាតិ​ថា​អត់​ឃ្លាន​យ៉ាង​ ណា​នោះ»។

លោក ​សាឡេះ​ ណាស៊ី​ ជា​ប្រធាន​អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា​ លើក​ឡើង​ថា​ យុវជន​ខ្មែរ​ឥស្លាម​នៅ​កម្ពុជា​ នៅតែ​បន្ត​ប្រារព្ធ​ពិធី​បុណ្យ​ស្រាយ​បួស​រ៉ាម៉ាឌន​នេះ​យ៉ាង​ខ្ជាប់​ខ្ជួន​ ​ដោយ​សារ​តែ​យុវជន​ទាំង​នោះ​ចាត់​ទុក​ថា ​ការ​បួស​នេះ​ជា​កាតព្វកិច្ច​ ​របស់​សាសនិក​មូស្លីម។

«ស្រាយ​បួស​មា​ន័យ​ថា​ជា​ពិធី​ការ​ ហូប​អាហារ​ឡើង​វិញ​ ក្រោយ​ពី​យើង​តម​អាហារ​រយៈពេល​មួយ​ថ្ងៃ​ គឺ​យើង​បាន​តម​អាហារ​ មុន​ថ្ងៃ​រះ​រហូត​ដល់​ថ្ងៃ​លិច​វិញ។​ យុវជន​នៅ​តែ​បន្ត​ធ្វើ​ដូច​មុន​ចឹង​ យុវជន​ចាត់​ទុក​ថា ​ការ​បួស​នេះ​គឺ​ជា​កាតព្វកិច្ច​មួយ​របស់​មូស្លីម​ទាំង​៥»។

​ លោក ​សាឡេះ​ ណាស៊ី​ បន្ត​ទៀត​ថា​ ប្រជាជន​ខ្មែរ​ឥស្លាម​ដែល​រស់នៅ​កម្ពុជា​ ដែល​មាន​ចំនួន​សរុប​ប្រមាណ​៧៥​ម៉ឺន​នាក់​នេះ ភាគ​ច្រើន​ជា​កសិករ​ ​និង​អ្នក​នេសាទ។​ ក៏​ប៉ុន្តែ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្មែរ​ឥស្លាម​ខ្លះ​បាន​ក្លាយ​ខ្លួន​ជា​អ្នក​ជំនួញ​ខ្នាត​តូច​ និង​ខ្នាត​ធំ។ ​ហើយ​ខេត្ត​ត្បូង​ឃ្មុំ និង​ខេត្ត​កំពង់ចាម គឺ​ជា​ខេត្ត​ដែល​មាន ប្រជាជន​ខ្មែរ​ឥស្លាម​រស់នៅ​ច្រើន​ជាង​គេ​បំផុត។​

​ ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៃ​កម្ពុជា ឲ្យ​ដឹង​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​ក៏​គ្រោង​នឹង​ចូល​រួម​ពិធី​បុណ្យ​«ពិសារ​អាហារ​ស្រាយ​បួស​ខែ​ម៉ារ៉ាឌន​នៃ​ សាសនា​ឥស្លាម​នៅ​កម្ពុជា»ជា​លើក​ទី​៣​នា​ថ្ងៃ​អង្គារ​ស្អែក​នេះ៕

No comments: