A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 15 May 2016

«រឿង កឹម សុខា មិន​ត្រូវ​មនុស្ស​ក្រៅ CNRP លូក​លាន់»

«រឿង កឹម សុខា មិន​ត្រូវ​មនុស្ស​ក្រៅ CNRP លូក​លាន់»

ភាពភ្ញាក់ផ្អើលបានកើតឡើង នៅក្នុងវេទិកាពិភាក្សា «តើលោក កឹម សុខា គួរលាលែង (ឬត្រូវលាលែង) ពីតំណែង​ឬទេ?» របស់​កញ្ញា ធី សុវណ្ណថា និង​លោក ស្រី ចំរើន បន្ទាប់ពីសមាសភាព មកពីគណបក្ស​នយោយបាយ​ចំនួន​បី បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ ខណៈ​​មជ្ឈដ្ឋាន​​នយោបាយ ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់លើក​ឡើងថា ករណីលោក កឹម សុខា មិនមែនជា​រឿងនយោបាយ​ឡើយ។ ដោយឡែក សម្រាប់លោក ខឹម វាសនា ប្រធានគណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ និងលោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បានយល់ថា រឿងរបស់គណបក្សមួយ ត្រូវតែផ្ទៃក្នុងរបស់​គណបក្សនោះ ជាអ្នកដោះស្រាយ។


ពីឆ្វេងមកស្ដាំ៖ លោក ខឹម វាសនា - កញ្ញា ធី សុវណ្ណថា និងលោក សួន សេរីរដ្ឋា។ (រូបថតហ្វេសប៊ុក)

    ដោយ: ដារី May 14, 2016


តើវត្តមានរបស់គណបក្សនយោបាយ ចំនួនបី នៅក្នុងវេទិការ«កិច្ចពិភាក្សា តើលោក កឹម សុខា គួរ​លា​លែង​ ពី​តំណែង​ឬទេ?» របស់កញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន មាន​ន័យយ៉ាងដូចម្ដេច? តើ​ពាក្យ​ថា វេទិកា​«ពិភាក្សា»​មាន​ន័យ ត្រឹមជាសន្និសីទការសែត ដែលមានកញ្ញា ធី សុវណ្ណថា ជាអ្នកសូត្រ​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ខ្លួន រួចប្រគល់ក្បាលមីក្រូ ទៅឲ្យអ្នកសារព័ត៌មាន ដើម្បីម្ចាស់កម្មវិធីខ្លួនឯង (កញ្ញា ធី សុវណ្ណថា និង​លោក ស្រី ចំរើន) ជា​អ្នក​ឆ្លើយ?



ផ្ទុយទៅវិញ វត្តមានរបស់គណបក្សនយោបាយចំនួនបី មានគណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្ស​ខ្មែរ​ដើមខ្មែរ និង​គណបក្ស​កម្ពុជាសេរីភាព នៅក្នុងកម្មវិធីនេះ បានធ្វើឲ្យគេកាន់តែ​ជឿ​ថា ករណី​ទាក់ទង​នឹង​លោក កឹម សុខា គឺ​ជា​ករណី «នយោបាយ» និងមាន«អ្នកនយោបាយនៅពីក្រោយ» ជាពិសេសនៅ​ចំពោះ​ការ​បដិសេធ ជា​រៀង​រាល់​ដង នៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ថារឿងនេះជាករណីបុគ្គល ឬជាករណីមិនជាប់ពាក់ព័ន្ធ នឹងនយោបាយ។

ប៉ុន្តែយ៉ាងហោចណាស់ ប្រធានគណបក្សដទៃចំនួនពីរ (ក្រៅពីគណបក្សទាំងបីខាងលើ គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា) បានសម្ដែងប្រតិកម្ម ទាក់ទងនឹងករណីនេះ ដោយចាត់​ទុក​ថា វា​ជា​ការ​លូក​លាន់​ ចូល​រឿង​ផ្ទៃក្នុង​របស់គណបក្សមួយ។

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានចាត់ទុកករណី ឬ​សំនួរ​ថា លោក កឹម សុខា គួរលាលែង​ពីតំណែង ឬយ៉ាងណានោះ ជារឿងរបស់គណបក្សសង្គ្រោះជាតិ និងរបស់​អ្នកគាំទ្រ​គណបក្ស​នេះ។ លោក ខឹម វាសនា បានសរសេរ​​នៅលើ​គណនីហ្វេសប៊ុកផ្ទាល់​​របស់លោក ភ្ជាប់ជាមួយ​នឹង​លិខិត​អញ្ជើញ របស់​កញ្ញា ធី សុវណ្ណថា ឲ្យចូលរួម​ក្នុងវេទិកា​របស់នាង ថា៖ «មានតែអ្នកគាំទ្រ​គណបក្សសង្គ្រោះ​ជាតិ​ទេ ដែល​ត្រូវ​ពិភាក្សា​រឿងនេះ ហើយធ្វើការសំរេច ថាត្រូវទុក ឬបណ្តេញលោក កឹម សុខា ចេញ​ពី​តំណែង។ គ្មាន​ជា​រឿង​អ្វី ​ដែលអ្នកដទៃ ឬបក្សដទៃទៅពិភាក្សា ឬសំរេចចិត្តក្នុងរឿងនេះ ជួសអ្នកគាំទ្របក្សសង្គ្​រោះជាតិ​ទាល់​តែ​សោះ។»

ខ្លាំងក្លាជាងនេះ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានហៅក្រុមនោះ ថាជា​អ្នក​នយោបាយ​មិន​ដឹង​ខ្យល់ និងចេះត្រឹមតែរត់ស៊ី«ពែព្រឹត្តិការណ៍» ដែលបង្កើត និងដឹកនាំដោយ​អ្នក​ផ្សេង​ប៉ុណ្ណោះ។ លោក សួន សេរីរដ្ឋា បាន​សរសេរ​នៅលើទំព័រហ្វេសប៊ុករបស់លោក អមដោយលិខិតអញ្ជើញ​របស់​កញ្ញា ធី សុវណ្ណថា នោះ​ថា៖ «វា​ជា​រឿង​ដ៏​អស់​សំណើច ដែលគណបក្សមួយ ទៅចូលរួមក្នុងចលនាលូកលាន់ ចូលកកូរ​កកាយ​រចនា​សម្ព័ន្ធ​ដឹកនាំ របស់គណបក្សផ្សេង ដោយមិនស្គាល់ ពីតំលៃអធិបតេយ្យភាពផ្ទៃក្នុង​​របស់​គណបក្ស​គេ ដែល​អនុម័ត​ដោយ​សមាជ គណបក្ស​របស់គេ»។

ប្រធានគណបក្សអំណាចខ្មែរ ដែលធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារនោះ បានពន្យល់​ថា រចនា​សម្ព័ន្ធ​ផ្ទៃក្នុង​និង​ការដឹកនាំ របស់គណបក្សនិមួយៗ វាជាអធិបតេយ្យភាពរបស់គណបក្សនោះ ដែល​គ្មាន គណបក្ស​ណា ឬ​មេដឹកនាំ​គណបក្ស​ណា​មាន​សិទ្ធិ ទៅទាមទារឲ្យដោះដូរ ឬដេញចេញបានទេ ក្រៅពី​សមាជ​ពេញអង្គ​របស់​គណបក្ស​គេ។ លោកបានសរសេរបន្តថា បើរិះគន់នូវកំហុសឆ្គង​នយោបាយ​របស់​គេ នោះ​វា​ជា​សិទ្ធិ​នយោបាយ ដែលគ្រប់​គណបក្ស​នយោបាយ មានសិទ្ធិ​និយាយ​រិះគន់​ដោយ​សេរី ដោយ​ផ្អែក​លើ​ការ​ពិត ដើម្បី​ប្រកួត​ប្រជែង​សមត្ថភាពនយោបាយ តែមិនអាចទៅទាមទារដេញ ឬដកដូរ មេដឹកនាំ​ក្នុង​គណបក្ស​របស់​គេ​នោះ​ទេ។

នៅក្នុងវេទិកាកិច្ចពិភាក្សា រៀបចំឡើងដោយតារាហ្វេសប៊ុកដ៏ល្បីឈ្មោះ កាលពីរសៀល​ថ្ងៃ​ទី១៣ ខែ​ឧសភា​ម្សិលម៉ិញ តំណាងមកពីគណបក្សនយោបាយទាំងបី មានលោក ញ៉ែម វណ្ណថន (គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ) អ្នកស្រី ឃី ប៉េងលី (គណបក្សខ្មែរដើម្បីខ្មែរ) និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល (គណបក្ស​កម្ពុជា​សេរី​ភាព) សុទ្ធតែបានឯកភាពថា លោក កឹម សុខា គួរតែលាលែងពីដំណែង និងពីជីវិតនយោបាយ។ អ្នក​​ទាំង​​បី​​បាន​​លើក​​ឡើង ហាក់​ដូច​ចេញ​ពីពុម្ពតែមួយថា លោក កឹម សុខា បានធ្វើឲ្យប៉ះពាល់ដល់​តម្លៃ​ស្ត្រី​ខ្មែរ និង​​ជា​​មនុស្ស​គ្មាន​​ការ​​ទទួល​​ខុសត្រូវ ចំពោះទំនាក់ទំនងស្នេហាលួចលាក់ ដែលគេចោទទៅលើលោក និង​កញ្ញា ខុម ចាន់​តារាទី ហៅស្រីមុំ។

លោក ញ៉ែម វណ្ណថន តំណាងគណបក្សមហាសាមគ្គីជាតិខ្មែរ បានអួតអាងថា គណបក្ស​របស់​លោក ដែល​ប្រកប​ដោយ​«ក្រម​​ចរិយា​ធម៌» និងដែលមានលោកជាតំណាង បង្ហាញការយល់​ឃើញ​ថា លោក កឹម សុខា គួរ​ចេញ​បក​ស្រាយ លើរឿងដែលគេកំពុងចោទប្រកាន់នេះ និងសុំទោស ចំពោះ​អ្នកគាំទ្រ​របស់​ខ្លួន។

«វេទិកាជូនដំណឹង "លោក កឹម សុខ ត្រូវលាលែងពីតំណែង"»

ប៉ុន្តែសម្រាប់មតិមួយចំនួន ជាពិសេសអ្នកសារព័ត៌មាន ដែលបានចូលរួមយកព័ត៌មាន ក្នុង​កម្មវិធី​ខាង​លើ បាន​ខ្សឹប​ខ្សៀវ​គ្នា​ថា បើពិនិត្យមើលការរៀបចំ និងរបៀបវារៈ គេត្រូវហៅវេទិកា​«កិច្ច​ពិភាក្សា»​នេះ ថាជា​វេទិកា​​«ជូន​​ដំណឹង» ឬជាវេទិកានៃកិច្ចពិភាក្សា ដោយស្ងាត់ៗជាមុន ដើម្បី«ជូនដំណឹង» មកអ្នកចូលរួមស្ដាប់​​ជា​​ក្រោយ។ ជា​ពិសេស គេ​ត្រូវ​ប្ដូរចំណងជើង សរសេរឲ្យច្បាស់ដែរថា ជាវេទិកា«ជូនដំណឹង លោក កឹម សុខា ត្រូវ​លា​លែង​ពី​តំណែង» និងមិនមែនជាវេទិកា«កិច្ចពិភាក្សា តើលោក កឹម សុខា គួរលាលែងពីតំណែងឬទេ» នោះ​ទេ៕

monorom

3 comments:

Anonymous said...

អាចង្រាន មុំ បីនេះវាចង់ ឡើងដំណែងជាប្រធាន សង្រ្គោះជាតិ ប្រុងជើងទៅ ទោះជាបងប្អូនមិនចង់ក៍ពួកនេះធ្វើដែរ គឺហ៊ុន សែនបើកដៃឲ្យគេហើយ ចង់ជេរក៍ជេរទៅ គេមិនដែលខ្វល់ទេ ។តើសង្រ្គោះជាតិអាចធ្វើអ្វីគេទៅ? ដីប្រជាជននៅតាំងពីជីតាជីដូនហើយគេដកយកបាន រឿងអីគេដកយកបក្សនេះមិនបាន តុលាការនៅលើគេទៅហើយនោះ ។ អាឡប់ចេះតែថាទេ​តែមើលទៅដូចជាយ៉ាងនេះហើយ។

Anonymous said...

I like soun sarey rotha,he is anything but a side thorn of the cpp at the moment. Then again he could be a pawn used by the cpp which remains to be seen.
I hope he is a honest and independent political entity, so that his party helps fight against cpp. Time will tell.

Anonymous said...

Prett Teang Bey Kbal: Prett Nhi, Prett Chmuol, khauch dauch knear.