A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 May 2016

ប្រភព​ឯកសារ​ប៉ាណាម៉ា៖ «វិសមភាព​ប្រាក់​ចំណូល» បាន​បង្ហាញ​នៅ​ក្នុង​ឯកសារ​លេច​ធ្លាយ


10 ឧសភា 2016


VOA News


ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ឯកសារ​នេះ​ត្រូវ​បានគេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ប្រភព​ក៏បាន​បញ្ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​មានចំនួន​១៨០០​ពាក្យ​ ទៅ​ឲ្យសារព័ត៌មាន​អាល្លឺម៉ង់​ឈ្មោះ Süddeutsche Zeitung ​និង​សមាគម​អ្នក​កាសែត​ស៊ើប​អង្កេត​អន្តរជាតិ ដែល​ហៅកាត់​ថា ​(ICIJ)​ ដោយ​ពន្យល់​អំពី​កត្តា​ដែល​ជំរុញឲ្យ​មានការ​លេចធ្លាយ​ឯកសារ​ និង​ការ​បង្ហាញ​មូលហេតុ​នៃ​ការ​បញ្ចេញ​ឯកសារ​លេចធ្លាយ​នេះ។


WASHINGTON DC —


ប្រភព​អនាមិក​នៅ​ពី​ក្រោយ​ការ​លេចធ្លាយ​ឯកសារ​ប៉ាណាម៉ា​បាន​បង្ហាញ​ថា​ «វិសមភាព​ប្រាក់​ចំណូល​គឺ​បញ្ហា​ដែល​ត្រូវ​បាន​រក​ឃើញក្នុង​សម័យនេះ​» ​ហើយ​រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​ការ​បន្ថែម​ទៀត ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ឯកសារ​នេះ​ត្រូវ​បានគេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ប្រភព​ក៏បាន​បញ្ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​មានចំនួន​១៨០០​ពាក្យ​ ទៅ​ឲ្យសារព័ត៌មាន​អាល្លឺម៉ង់​ឈ្មោះ Süddeutsche Zeitung ​និង​សមាគម​អ្នក​កាសែត​ស៊ើប​អង្កេត​អន្តរជាតិ ដែល​ហៅកាត់​ថា ​(ICIJ)​ ដោយ​ពន្យល់​អំពី​កត្តា​ដែល​ជំរុញឲ្យ​មានការ​លេចធ្លាយ​ឯកសារ​ និង​ការ​បង្ហាញ​មូលហេតុ​នៃ​ការ​បញ្ចេញ​ឯកសារ​លេចធ្លាយ​នេះ។

ប្រភព​នេះ​បាន​សរសេរ​ថា​ «ធនាគារ​ និយ័តករ​ហិរញ្ញវត្ថុ​ និង​អាជ្ញាធរ​ពន្ធដារ​បាន​ទទួល​បរាជ័យ​ក្នុងការ​ប្រមូល​ពន្ធ។ សេចក្តី​សម្រេច​ គឺធ្វើ​ឲ្យ​អ្នក​មាន​ប្រាក់​ស្តុកស្តម្ភ​រួចផុត​ពីការ​បង់ពន្ធ ប៉ុន្តែ​បែរជា​ផ្តោត​ទៅ​ប្រមូល​ពន្ធ​ពី​ប្រជាជន​ដែល​មានប្រាក់​ចំណូល​មធ្យម និង​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប»​ទៅ​វិញ។



ព័ត៌មាន​លម្អិត​ស្តី​ពី​អត្តសញ្ញាណ​របស់​ប្រភព​ មិន​ទាន់​ត្រូវ​បាន​គេ​បញ្ចេញ​ជា​សាធារណៈ​នៅ​ឡើយ​ទេ។ ប៉ុន្តែ សារ​ព័ត៌​មាន​ Süddeutsche Zeitung នេះ​ អាច​បញ្ជាក់​ថា ​សេចក្តី​ថ្លែងការណ៍​នេះ ពិតជា​ចេញ​ពី​បុគ្គល ឬ​អង្គភាព ដែល​ពិតជា​បានផ្តល់​ព័ត៌មាន​លម្អិត​អំពី​ឯកសារ​ទាំង​អស់​នេះ​ជា​លើក​ដំបូង​មែន។

ការ​លេច​ធ្លាយ​ឯកសារ

នៅដើម​ខែ​មេសា​ ស្ថាប័ន​សារព័ត៌​មាន​នានា​ជាច្រើន​បាន​សរសេរអំពី​ការ​លេចធ្លាយ​ឯកសារ​ដ៏​ធំ​បំផុត ដែល​ជា​ការ​ទម្លាយ​ព័ត៌មាន​សម្ងាត់​ដោយ​មិន​មាន​ការ​អនុញ្ញាត និង​មិន​ធ្លាប់​មាន​ពីមុន​មក ​ដែល​បង្ហាញ​ទិន្នន័យ​សម្ងាត់​អំពី​ក្រុមហ៊ុន​ទាំងឡាយ ដែល​នៅ​ក្រៅ​ប្រទេស​។ ឯកសារ​លេច​ធ្លាយ​សម្ងាត់​នេះ ដែល​គេ​ហៅថា Panama Papers នេះ មានចំនួន​១១​,៥លាន​ឯកសារ ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ច្បាប់​ Mossack​ Fonseca ​ក្នុង​ប្រទេស​ប៉ាណាម៉ា។


រូបឯកសារ៖ រូប​បដា​នៃ​កុ្រមហ៊ុន​ច្បាប់ Mossack Fonseca នៅ​ទីក្រុង​ប៉ាណាម៉ា កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦។

ឯកសារ​ទាំងនេះ​បាន​បង្ហាញ​អំពី​របៀប​ដែល​ក្រុមហ៊ុន​នេះ​ បាន​ជួយ​ពួក​អ្នក​មាន​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ ដើម្បី​បង្កើត​ក្រុមហ៊ុននៅ​ក្រៅ​ប្រទេស ដែល​ជា​ញឹកញាប់​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​លាក់​ទ្រព្យសម្បត្តិ និង​គេចវេស​ពី​ការ​បង់​ពន្ធ ​និង​ការ​ដាក់​ទណ្ឌកម្ម​នានា។

ក្រុមហ៊ុន​ប៉ាណាម៉ា ​បាន​បដិសេធថា​ ខ្លួន​មិន​បាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ ហើយ​បាន​និយាយ​ថា ខ្លួន​មិនមែន​ជា​ប្រភព​នៃ​ឯកសារ​លេច​ធ្លាយ​ទាំង​នោះ​ទេ។

សមាគម​អ្នក​កាសែត ICIJ​ ដែល​ជា​បណ្តាញ​សាកល​នៃ​ក្រុម​អ្នក​កាសែត​ស៊ើប​អង្កេត​ជិត​ ២០០​នាក់ ដែល​បាន​សហការ​លើ​រឿង​ប្រភេទ​ស៊ើប​អង្កេត​បែប​នេះ​ បាន​ធ្វើ​ការ​ទាក់ទង​នឹង​ឯកសារ​លេច​ធ្លាយ​ទាំងអស់​នោះ​អស់​រយៈពេល​រាប់​ខែ​មក​ហើយ។

អ្នក​កាសែតដែល​ធ្វើ​ការ​លើ​គម្រោង​នេះ​ បាន​បញ្ចេញ​ទ្រព្យសម្បត្តិ​ដែល​ត្រូវបាន​លាក់​ទុក​របស់​អ្នក​នយោបាយ ​មន្ត្រី​រដ្ឋាភិបាល មេដឹក​នាំ​ប្រទេស​ សិល្បករល្បីៗ ​និង​កីឡាករល្បីៗ ទាំង​ក្នុង​ពេល​អតីត​កាល និង​ទាំង​ពេល​បច្ចុប្បន្ន​រាប់រយ​នាក់។ សមាគម​អ្នក​កាសែត ICIJ ក៏​បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ និង​មូលនិធិ​ផ្សេង​ៗ​ជាង​២០០.០០០ ​ដែល​ត្រូវ​បាន​គេ​បង្កើត​នៅ​ក្នុង​តំបន់​គេច​ពន្ធ​នៅ​ជុំវិញ​ពិភពលោក។

កាល​ពី​ថ្ងៃ​ច័ន្ទ សមាគម​អ្នក​កាសែត ​ICIJ ​បាន​និយាយ​ថា ​ខ្លួន​នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៃ​បណ្តុំទិន្នន័យ​ដែល​អាច​ស្វែងរក​បាន។ បណ្តុំ​ទិន្នន័យ​នេះ​អាច​រក​បាន​តាមរយៈ​គេហទំព័រ៖ https://offshoreleaks.icij.org

សមាគម​អ្នក​កាសែត ICIJ​ បាន​ឲ្យ​ដឹងថា ​ឯកសារ​ទាំងនេះ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ទំនាក់​ទំនង​រវាង​មនុស្សចំនួន៣៦៨.០០០នាក់ ​និង​អង្គភាព​នៅ​ក្រៅ​ប្រទេស​ចំនួន៣០០.០០០​អង្គភាព។

លោកស្រី ​Marina​ Walker​Guevara អនុប្រធានសមាគម​អ្នក​កាសែត ​ICIJ​បាន​និយាយ​ថា «អ្នក​នឹង​ឃើញ​ក្រុមហ៊ុន​ និង​ម្ចាស់​ស្រប​ច្បាប់​នៃ​ក្រុមហ៊ុន​ទាំង​នោះ។ នេះ​គឺ​ជា​ព័ត៌មាន​ចំហរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»។ លោកស្រី​បាន​បន្ថែម​ថា «​យើង​គិត​ថា​ ព័ត៌មាន​អំពី​ម្ចាស់​ក្រុមហ៊ុន​ទាំង​នេះ ​គួរ​តែ​ត្រូវ​បាន​បើក​ចំហរ​ជាសាធារណៈ​និង​មាន​តម្លា​ភាព»។

ប្រភព​ស្វែង​រកអភ័យ​ឯកសិទ្ធិ

ប្រភព​ដែល​ប្រើ​ឈ្មោះ​ក្លែងក្លាយ​ថា«John Doe»​ បាន​យល់ព្រម​ជួយ​ដល់​មន្រ្តី​អនុវត្ត​ច្បាប់​ទាំងឡាយ នៅ​ក្នុង​ការ​កាត់​ទោសណា ដែលទាក់​ទង​ទៅ​នឹង​ការ​លាង​លុយ​កខ្វក់ ​និង​ការ​គេចពន្ធ​នៅ​ក្រៅ​ប្រទេស ​ប៉ុន្តែ​បាន​ស្នើសុំ​ការ​ដោះដូរ​ជា​អភ័យ​ឯកសិទ្ធិ ដើម្បី​រួចផុតពី​ការ​កាត់​ទោស។

យោងតាម​សេចក្តី​ថ្លែងការណ៍​របស់ ​John​ Doe​ រហូត​មក​ទល់​ពេល​នេះ​ មាន​តែ​ឯកសារ​ថត​ចម្លង​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។




ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ការ​លេចធ្លាយ​ឯកសារ​សម្ងាត់​ដែល​គេ​ហៅថា ឯកសារ​ Panama លើក​ឡើង​ពី​ហេតុផល​ត្រឹមត្រូវ​ក្នុង​ការ​លេចធ្លាយ​ឯកសារ​ដែល​បង្ហាញ​ពី​ក្រុមហ៊ុន​ក្រៅប្រទេស នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា «‍បដិវត្តន៍​នឹង​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក» ឬ “The Revolution Will Be Digitized”

ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ការ​លេចធ្លាយ​ឯកសារ​សម្ងាត់​ដែល​គេ​ហៅថា ឯកសារ​ Panama លើក​ឡើង​ពី​ហេតុផល​ត្រឹមត្រូវ​ក្នុង​ការ​លេចធ្លាយ​ឯកសារ​ដែល​បង្ហាញ​ពី​ក្រុមហ៊ុន​ក្រៅប្រទេស នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា «‍បដិវត្តន៍​នឹង​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក» ឬ “The Revolution Will Be Digitized”

ប្រភព​នេះ​បាន​និយាយ​ថា​ «មនុស្ស​រាប់​ពាន់​អាច​ត្រូវ​កាត់​ទោស ដែល​បណ្តាល​មក​ពី​ឯកសារ​ប៉ាណាម៉ា​នេះ ប្រសិន​បើ​មាន​ការ​អនុវត្ត​តាម​ច្បាប់ ​និង​មាន​ការ​វាយ​តម្លៃ​ទៅ​លើ​ឯកសារ​ដើម»។ បុគ្គល​រូប​នេះ​បាន​បន្ថែម​ថា «ខ្ញុំ​មាន​ឆន្ទៈ​ក្នុង​ការ​សហការ​ជាមួយ​នឹង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ ទៅ​តាម​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន»។

​ទោះ​ជា​យ៉ាង​ណាក្តី ​ប្រភព​ដែល​គេ​មិន​ដឹងថាជា​បុរស ឬ​ស្រ្តី​នោះ ក៏បាន​លើក​ឡើង​អំពី​តម្រូវការ​នៃ​ការ​ការពារ​អ្នក​ទម្លាយ​ការ​សម្ងាត់​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ។

ប្រភព​ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​គោលបំណង​នៃ​ការ​បង្ហាញ​ឯកសារ​ទាំង​នេះ បាន​និយាយ​ថា «អ្នក​ផ្តល់​ព័ត៌មាន​សម្ងាត់​ស្រប​ច្បាប់ ​ដែល​បាន​បក​អាក្រាត​អំពើ​ខុសច្បាប់ ដែល​មិន​អាច​ប្រកែក​បាន​នេះ ទោះ​បី​ជា​អ្នកខាង​ក្នុង ​ឬ​ខាង​ក្រៅ​ប្រភព​ក៏ដោយ ​សម​នឹង​ទទួល​បាន​អភ័យ​ឯកសិទ្ធិ​ ដើម្បី​ជៀសវាង​ពី​ការ​ផ្តន្ទាទោស​ពី​រដ្ឋាភិបាល»។ ប្រភព​នេះ​បាន​បន្ថែម​ថា​«ខ្ញុំ​បាន​ឃើញ​អ្នក​ផ្តល់​ព័ត៌មាន​សម្ងាត់​ និង​អ្នក​តវ៉ា​ម្នាក់​ហើយ​ម្នាក់​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និង​នៅ​ទ្វីប​អឺរ៉ុប ​ដែល​ជីវិត​របស់​ពួក​គេ​ត្រូវ​បាន​បំផ្លាញ​ ដោយសារ​តែ​ស្ថានភាព​ដែល​ពួកគេ​ត្រូវ​ប្រឈម​ បន្ទាប់​ពី​ពួកគេ​បាន​បង្ហាញ​ពី​អំពើ​ខុស​ច្បាប់​យ៉ាង​ពិត​ប្រាកដ​ទាំង​អស់​នោះ»។

សារព័ត៌មាន​ Süddeutsche Zeitung ​ដែល​ជា​អ្នក​បាន​ផ្ទៀង​ផ្ទាត់​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រភព​នេះ ​និង​សមាគម​អ្នក​កាសែត ICIJ​ បាន​ផ្សព្វផ្សាយ​ឯកសារ​ទាំងនេះ​ទៅ​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ ដែល​ចំ​នឹង​ថ្ងែ​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា​ បាន​ចេញ​សេចក្តី​សម្រេច​អំពី​ច្បាប់​ដែល​អតិថិជន​ចាំបាច់​ត្រូវ​បង្ហាញ​អត្ត​សញ្ញាណ​ខ្លួន​ទៅ​ដល់​ម្ចាស់​អាជីវកម្ម ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Customer​ Due​ Diligence។ ច្បាប់​ដែល​បាន​ស្នើ​ឡើង​នេះ ​តម្រូវ​ឱ្យ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ត្រូវ​កំណត់​អត្តសញ្ញាណ​ម្ចាស់​ពិត​ប្រាកដ​នៃ​ក្រុមហ៊ុន​ទាំង​នោះ​ ដើម្បី​ទប់​ស្កាត់​អំពើ​ពុករលួយ ការ​លាក់​ទ្រព្យសម្បត្តិ​ និង​ការ​គេចពន្ធ​ជា​ដើម។

ទំនាក់ទំនង​រវាង​វីអូអេ និង​សមាគម​អ្នក​កាសែត ​ICIJ

សមាគម​អ្នក​កាសែត ICIJ ​បាន​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រភព​ ដែល​មាន​ចំណង​ជើង​ថា ​«បដិវត្តន៍​នឹង​ត្រូវ​បាន​កត់​ត្រា​ក្នុង​ប្រព័ន្ធ​អេឡិច​ត្រូនិក» ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន។

ចំណង​ជើង​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​កំណាព្យ​ និង​បទ​ចម្រៀង ដែល​ច្រៀង​ដោយ​អ្នក​ចម្រៀង ​Gil Scott-Heron នៅ​ឆ្នាំ១៩៧០ ​ដែល​គេ​ហៅ​ថា ​«បដិវត្ដន៍​នឹង​មិន​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​» ដែល​បង្កើត​ឲ្យមាន​ករណី​ប្រឆាំង​នឹង​ភាព​ព្រងើយ​កន្តើយ​ចំពោះ​អតិថិជន ​និង​អ្នក​មូលធន​និយម​អាមេរិកាំង។

ការិ​យាល័យ​វីអូអេ​ផ្នែក​ភាសា ស៊ីមបាវ៉េ ​គឺ​ជា​ដៃ​គូ​រាយការណ៍​រឿង​នេះ​ជា​មួយ​សមា​គម​អ្នក​កាសែត ICIJ។ អ្នក​យក​ព័ត៌មាន​ លោក ​Ray Choto ​បានផ្តោត​ទៅ​លើ​ឯកសារ​លេចធ្លាយ​ ដែល​បាន​ចោទ​ប្រកាន់​ថា​ ក្រុមហ៊ុន​រុករក​រ៉ែ​ប្លាទីន​ស៊ីមបាវ៉េ​នាំ​មុខ​គេ ​ឈ្មោះ​ Zimplats​ Holdings បាន​ប្រើ​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ ដើម្បី​បើក​ប្រាក់​ខែ​ដល់​គណៈគ្រប់គ្រង​ ដោយ​ធនាគារ​កណ្តាល​ស៊ីមបាវ៉េ​មិនបាន​ដឹង​អំពី​រឿងនេះ និង​បាន​រំលោភ​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ការ​ដោះដូរ៕

ប្រែ​សម្រួល​ដោយ​ ផន បុប្ផា

No comments: