A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 14 May 2016

រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​គាំទ្រ​ការ​ពុះ​ដី​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ​ចាម​នៅ​បឹងកក់

រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​គាំទ្រ​ការ​ពុះ​ដី​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ​ចាម​នៅ​បឹងកក់
ដោយ ប្រាជ្ញ ចេវ
2016-05-13

អះម៉ាត់ យ៉ះយ៉ា សុះ មុះសិន ៨៥៥ ២០១៦
រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ច លោក អះម៉ាត់ យ៉ះយ៉ា (ឆ្វេង) និង​រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក សុះ មុះសិន នា​វិហារ​ចាម បឹងកក់ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។
 RFA/Brach Chev


រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក សុះ មុះសិន គាំទ្រ​ឲ្យ​មាន​ការ​ពុះ​ដី​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ​ចាម នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា នៅ​តែ​ប្រឆាំង​គម្រោង​ធ្វើ​ផ្លូវ​នេះ ដោយ​ស្នើ​ឲ្យ​សាងសង់​ផ្លូវ​តាម​របង​វិហារ​វិញ។ សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​បង្ហាញ​ជំហរ​ថា នឹង​ធ្វើ​ផ្លូវ​ដ៏​ចម្រូងចម្រាស​នេះ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ជា​មតិ​តែមួយ​សិន។

រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក សុះ មុះសិន ពន្យល់​ថា មូលហេតុ​ដែល​លោក​គាំទ្រ​ការ​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ ព្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ នឹង​ផ្ដល់​ប្រយោជន៍​ដល់​សាសនិក​ឥស្លាម ដោយ​លោក​បញ្ជាក់ មាន​ផ្លូវ​មាន​ការ​អភិវឌ្ឍ។

​រៀងរាល់​ថ្ងៃ​សុក្រ​ក្រោយ​ពេល​ថ្វាយបង្គំ​ព្រះ​ដែល​ជា​ជំនឿ​របស់​អ្នក​គោរព​សាសនា​ឥស្លាម ក្រុម​សាសនិក​ឥស្លាម តែងតែ​ជជែក​គ្នា​តឹង​សរសៃ​ក​រឿង​ធ្វើ​ផ្លូវ​នេះ រវាង​ក្រុម​អ្នក​ប្រឆាំង​ការ​ពុះ​ផ្លូវ​ធ្វើ​វិហារ និង​អ្នក​គាំទ្រ​ឲ្យ​ធ្វើ​ផ្លូវ​នេះ។ ជាក់ស្ដែង​នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែ​ឧសភា នៅ​តែ​ខ្វែង​គំនិត​គ្នា​ដដែល។



រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក សុះ មុះសិន អះអាង​ថា ថ្នាក់ដឹកនាំ​ឥស្លាម​ភាគ​ច្រើន​ចង់​បាន​ផ្លូវ​មួយ​ខ្សែ​នេះ។ ទោះ​យ៉ាង​ក្តី លោក​ថា គម្រោង​ធ្វើ​ផ្លូវ​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​គ្នា​នៅ​ឡើយ ដោយ​អញ្ជើញ​អ្នកគាំទ្រ និង​អ្នក​ជំទាស់​បន្ត​ជជែក៖ «»។

​សំណុំ​រឿង​ពុះ​ដី​វិហារ​ចាម​នេះ  លោក អះម៉ាត់ យ៉ះយ៉ា ត្រូវ​លោក អូស្មាន ហាស្សាន់ ដែល​ជា​ក្មួយ​របស់​លោក ប្ដឹង​លោក អះម៉ាត់ យ៉ះយ៉ា ទៅ​តុលាការ​ពី​បទ​បរិហារកេរ្តិ៍ ទាមទារ​សំណង ១​លាន​ដុល្លារ។

​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ប្រឆាំង​ដាច់ខាត​នូវ​ការ​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ ដោយ​ស្នើ​ទៅ​សាលាក្រុង​ឲ្យ​ធ្វើ​អែម​របង​វិហារ​វិញ។ លោក អះម៉ាត់ យ៉ះយ៉ា មិន​ជឿ​ទាល់តែសោះ​ថា ផ្លូវ​កាត់​វិហារ​នោះ ផ្ដល់​ផល​ចំណេញ​ដល់​សាសនិក​ឥស្លាម​ទូទៅ​នោះ​ទេ។ លោក​ចោទ​ប្រកាន់​ថា លោក សុះ មុះសិន និង​លោក អូស្មាន ហាស្សាន់ ជា​ក្រុម​តែមួយ៖ «»។

​ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី លោក ជិន ប៊ុនធឿន ថា សាលាក្រុង​រង់ចាំ​មតិ​ទាំង​ពីរ​រវាង​ក្រុម​របស់​រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក អូស្មាន់ ហាស្សាន់ និង​ក្រុម​របស់​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ឯកភាព​គ្នា​សិន ទើប​សាលាក្រុង​សម្រេច​ធ្វើ​ផ្លូវ។  លោក​បន្ត​ទៀត​ថា ប្រសិន​មតិ​ទាំង​ពីរ​នៅតែ​ខ្វែង​គ្នា សាលាក្រុង​នៅតែ​រង់ចាំ៖ «»។

រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ព្រមាន​ថា ប្រសិនបើ​មាន​ការ​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ​ចាម នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់សាសនា​ឥស្លាម​នៅ​កម្ពុជា បែក​ចេញ​ជា​ពីរ៕

No comments: