A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 14 May 2016

ខ្យល់​កន្ត្រាក់​​បោកបក់​ផ្ទះ​អ្នក​ភូមិ​និង​អគារ​រដ្ឋ​នៅ​ស្រុក​​ពួក​អស់​ជិត​៤០០​ខ្នង


ដោយ ហង្ស សាវយុត
2016-05-14

ខ្យល់​ព្យុះ ស្រុក​ពួក សៀមរាប ៨៥៥ ២០១៥
ផ្ទះ​ឈើ​​របស់​ពលរដ្ឋ នៅ​ភូមិ​គំរូ ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀមរាប ត្រូវ​ខ្យល់​បក់​រលំ​សង្កត់​គោយន្ត ២​គ្រឿង ម៉ាស៊ីន​កិន​ស្រូវ ១​គ្រឿង និង​សម្ភារៈ​ជា​ច្រើន​ទៀត។ រូបថត​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦
 RFA/Hang Savyouth


ខ្យល់​កន្ត្រាក់​បាន​បោក​បក់​ខ្លាំង​ប៉ះ​​​ឃុំ​ចំនួន​៧ របស់​ស្រុក​ពួក ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​ក្រុង​សៀមរាប ដោយ​​បំផ្លាញ​ផ្ទះ​សម្បែង អគារ​សាលាស្រុក និង​សាលារៀន​អស់​ប្រមាណ​ជិត ៤០០​ខ្នង កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​ឧសភា។

អធិការ​នគរបាល​ស្រុក​ពួក គឺ​លោក​ ទេព ពុំសែន។ លោក​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​ឧសភា ថា ខ្យល់​កន្ត្រាក់​ក្នុង​ពេល​មាន​ភ្លៀង​​លាយឡំ​នឹង​​ព្រិល​ផង បាន​​​បោកបក់​ខ្លាំង​លើ​ឃុំ​​ចំនួន​៧ របស់​ស្រុក​ពួក កាល​ពី​វេលា​ម៉ោង​ជាង ៤​ល្ងាច ថ្ងៃ​ទី​១៣ ខែ​ឧសភា កន្លង​ទៅ។ ខ្យល់​នេះ​​បាន​បោក​បក់​លើ​ឃុំ​ខ្នាត ឃុំ​សំរោងយា ឃុំ​ពួក ឃុំ​រើល ឃុំ​ល្វា ឃុំ​សសរស្ដម្ភ និង​ឃុំ​យាង ដោយ​​បំផ្លាញ​​ផ្ទះ​ចំនួន ៦០​ខ្នង ឱ្យ​ដួល​រលំ​ដល់​ដី និង​ផ្ទះ​ សាលាស្រុក ព្រមទាំង​សាលា​រៀន​ចំនួន ៣២០​ខ្នង​ផ្សេង​ទៀត​ខូច​ខាត​ដំបូល៖ «តាំង​ពី​យប់​មិញ​មក គឺ​កម្លាំង​របស់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ដែល​ដឹក​នាំ​ដោយ​ឧត្ដមសេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្ត​ ការិយាល័យ​ពាក់ព័ន្ធ​ក្នុង​ខេត្ត កម្លាំង​អធិការ​នគរបាល​ស្រុក និង​ប្រជា​ការពារ ​គឺ​បាន​ចុះ​ជួយ​សង្គ្រោះ ហើយ​យើង​នឹង​ត្រៀម​ជួយ​សាងសង់​ផ្ទះ​ខូច​ខាត​ឡើង​វិញ»។



សមត្ថកិច្ច​ចម្រុះ​ខេត្ត​សៀមរាប នាំ​គ្នា​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ដួល​​រលំ​នៅ​ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Hang Savyouth​​
ហេតុការណ៍​គ្រោះមហន្តរាយ​ធម្មជាតិ​នេះ ក្រៅ​តែ​ពី​ធ្វើ​​ឱ្យ​ផ្ទះ​សម្បែង​ខូចខាត ក៏​បណ្ដាល​​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ៦​នាក់​រង​របួស​ដោយ ២​នាក់ ក្នុង​ចំណោម​នោះ​រង​របួស​ធ្ងន់ ក៏​ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ទេ។

ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប ១​រូប ដែល​កំពុង​ចុះ​ជួយ​សង្គ្រោះ​ការ​ខូច​ខាត​ផ្ទះសម្បែង​នៅ​តាម​ភូមិ លោក ឡាច សាវិន មាន​ប្រសាសន៍​ថា ខ្យល់​កន្ត្រាក់ មិន​ត្រឹម​តែ​បោក​បក់​បំផ្លាញ​ផ្ទះសំបែង​នៅ​ស្រុក​ពួក ប៉ុណ្ណោះ​ទេ គឺ​វា​ក៏​បាន​បោក​បក់​​​ប៉ះ​លើ​ស្រុក​មួយ​ចំនួន​ទៀត​របស់​ខេត្ត​សៀមរាប ក៏​ប៉ុន្តែ​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​​ប្រមូល​​តួលេខ​នៃ​ការ​ខូចខាត​ទាំង​អស់ បាន​ថា​មាន​ទំហំ​ប៉ុណ្ណា​​ច្បាស់​លាស់​នៅ​ឡើយ៕

1 comment:

Anonymous said...

cambodia and maybe southeast asia might be under attack by HAARP [ HAARP: Secret Weapon Used For Weather Modification, Electromagnetic Warfare ] because cambodia is siding with china [ south sea issues ] and the the cabal is furious that they are losing control of asia to the chinese . i also noted such strong weather occuring in thailand but not in vietnam which is china enemy's regarding the south sea matter.
Research HAARP on google if you don't think it's possible.