A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday 11 May 2016
អ្នកច្បាប់ថាលោក កឹម សុខា មិនចូលបំភ្លឺនៅតុលាការជារឿងត្រឹមត្រូវ
ដោយ យន់ សាមៀន
2016-05-10
លោក កឹម សុខា (រូបកណ្ដាល) ប្រធានស្ដីទីបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ពេញចេញពីសួរសុខទុក្ខ មន្ត្រី និងសកម្មជនរបស់ខ្លួនទាំង១៥នាក់ នៅពន្ធនាគារព្រៃស នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។
RFA/Rann Samnang
អ្នកច្បាប់អះអាងថា ការបដិសេធចូលទៅបំភ្លឺរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ពីបទបរិហារកេរ្តិ៍នៅថ្ងៃ១១ ឧសភា នេះជារឿងត្រឹមត្រូវ។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន បញ្ជាក់ថា លោក កឹម សុខា អាចបដិសេធពាក្យបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ហើយមិនចាំបាច់ចូលខ្លួនទៅកាន់តុលាការឡើយ។ លោកបន្តថា បើទោះបីជាខ្សែអាត់សំឡេងក្នុងទូរស័ព្ទជាសំឡេងរបស់ឯកឧត្ដម កឹម សុខា ក៏ដោយ ក៏មិនមែនជាការ "បរិហារកេរ្តិ៍" ដែរ ព្រោះការឆ្លើយឆ្លងគ្នាក្នុងទូរស័ព្ទនោះ មានតែបុគ្គល ២នាក់ប៉ុណ្ណោះ។ ចំណែកការផ្សព្វផ្សាយសំឡេងខ្សែអាត់ដែលត្រូវបានអ្នកដទៃលួចថត និងយកទៅផ្សព្វផ្សាយជាសាធារណៈក៏មិនអាចចាត់ថា ជាអំពើ "បរិហារកេរ្តិ៍" ដែរ។
លោកបន្តថា ការបរិហារកេរ្តិ៍ ទាល់តែនិយាយឲ្យប៉ះពាល់គេក្នុងទីសាធារណៈ ទើបអាចចាត់ទុកជាបទបរិហារកេរ្តិ៍៕
Subscribe to:
Post Comments (Atom)
3 comments:
និយាយមកឃើញតែបោកប្រាស់រួមទាំងល្ងង់ផង ខូចផងនិងតណ្ហាក្រាស់ផងអាតាកញ្ចាស់នេះ។ កំណត់ក្រុមគោលដៅ បើជួបកូនក្មេងត្រូវនិយាយរឿងស្កគ្រាប់និងicecream ជួបអ្នកប្រមឹកនិយាយរឿងស្រា ជួបអ្នកម៉ូតូឌុបនិយាយរឿងសាំងចុះថោក...។ ធ្វើអោយគេជឿយើង តើធ្វើរឿងអី?និយាយប្រាប់រឿងពិតឬបោកប្រាស់គេ?ដើម្បីអ្នកណា?បើដើម្បីគេម៉េចចាំអោយគេជឿ? ម៉េចបានមិនប្រាប់តែហេតុផលឬប្រយោជន៍ក្នុងរឿងនោះរបស់គេដោយសុច្ចរឹតទៅ? អូ! តើចិត្តមនុស្សថោកទាបដូចកឹម សុខាហ៊ានធ្វើឬលះបង់ដើម្បីគេកើតទេ? ជឿលើខ្លួនឯង តើត្រូវជឿលើរឿងអី? រឿងល្អឬរឿងថោកទាប?តើសំអាងឬឈរលើគោលស្អីទៅ? តើខ្លួនឯងកំពុងតែធ្វើរឿងស្អីខ្លះពេលនេះ? អ្នកនយោបាយទៅជួយគេ ម៉េចបានត្រូវអោយគេជួយខ្លួនឯងទៅវិញ? ជួយព្រះសិន ចាំព្រះជួយវិញ?នេះហើយដែលថាមនុស្សថោកទាបស្អីក៏ដោយក៏ត្រូវតែគិតពីខ្លួនឯងជាមុនសិនដែរមុននឹងគិតដល់គេនោះ។តែមុននឹងនិយាយដល់រឿងជួយជាតិឬស្នេហាជាតិ ចង់សួររឿងមានស្រីក្មេងៗក្បត់ប្រពន្ធខ្លួនឯងនិងមានប្រពន្ធចុងជាយួនថែមទាំងមានកូនទៀតនោះតើគិតយ៉ាងម៉េចទៅវិញ? អ្នកស្នេហាជាតិប្រភេទណាទៅ?
ដើម្បីកុំអោយខាតលុយជាតិច្រើនពេក ចេញមកបកស្រាយសំនួរគេសួររឿងសារសំលេងនោះទៅ វាចប់ទៅហើយ។ ពិតមែនហើយ បើ លោកកឹមសុខា មិនមែនជាបក្សប្រឆាំង ទោះលោកកឹមសុខាមានស្រីច្រើនជាងនេះក៏មិនអីដែរ មែនព្រោះវាជារឿងត្រូវតែមិនអីមែនសំរាប់មនុស្សមិនមែនជាអ្នកដឹកនាំ ។តែនេះលោកកឹមសុខា ជាអ្នកដឹកនាំដែលតែងអួតរឿងស្អាតស្អំ។ ដូច្នេះគេចង់បើកបង្ហាញមុខមនុស្សខូច មានអីដែលថាខុស ព្រោះ មនុស្សដែលមានស្រីញីគគ្រុកទាំងឡាយ អត់បានដើរអួតប្រាប់គេមួយនគរថា ខ្លួនស្អាត ហើយយកចំនុចមិនស្អាតដើរវាយប្រហារគេ ដែលខ្លួនឯងហួសគេទៅទៀត ដូចលោកកឹមសុខាផង។
បងប្អូនថ្លឹងចិត្តគេ ចិត្តយើងមើល ចរិតបែប លោកកឹម សុខា តើគេមានអំណាចអាចមានលទ្ធភាពតាមដានដឹងរឿងថោកទាបរបស់ លោកកឹមសុខា បាន គេអាចអត់ឱនអោយមនុស្សធុន លោកកឹមសុខា បានទេ? រឿងផ្ទាល់ខ្លួនណាដែល ប៉ះពាល់ដល់អ្នកដទៃ វាលែងជារឿងបុគ្គលផ្ទាល់ខ្លួនអីទៀតហើយ លោកកឹមសុខាជាអ្នកនយោបាយចង់ទៅកាន់ការស្រុកទេស ម៉េចខ្លួនមានប្រពន្ធកូនហើយបែរទៅជាក្បត់ប្រពន្ធកូនដែលជាលក្ខណៈមនុស្សថោកទាបទៅវិញ? ហើយក្នុងចំណោមស្រីដែលគាត់លួចមានស្នេហ៍ទាំងនោះមានម្នាក់ជាស្រីយួនទៅទៀត ចុះបើយកស្រីយួនមានទាំងកូនទៅទៀតហើយ នៅតែចាត់ទុកជារឿងបុគ្គលទៀត ចុះទៅបន្ទោសស្តេច ជ័យជេដ្ឋា ដែលមានប្រពន្ធជាយួននោះធ្វើអី? វាក៏ជារឿងបុគ្គលដែរតើ ឬ ចង់និយាយថា លោកកឹមសុខា គ្រាន់តែយកស្រីយួនធ្វើប្រពន្ធបង្កើតអោយបានតែកូនប្រុសដែលម្តាយគាត់ចង់បានទេ មិនបានកាត់ដីអោយយួនដូចស្តេចជ័យជេដ្ឋា ទេមែនទេ? អញ្ចឹងចាំអោយ លោកកឹមសុខា កាត់ដីអោយយួនសិនទៅចាំបន្ទោសគាត់អញ្ចឹង។ បើយល់ថារឿងនេះមិនមែនជារឿងអាក្រក់គួរអោយស្អប់ខ្ពើមទេ ម្តេចចាំបាច់គេចវេសអីយ៉ាងនេះ ចេញមកសារភាពមក វាចប់បាត់ទៅហើយ តែខ្លួនដឹងច្បាស់ណាស់ថារឿងបែបនេះសំរាប់អ្នកដឹកនាំមិនមែនជារឿងល្អ ឬ អាចអត់ឱនអោយបានទេ។
ក្នុងនាមជាអ្នកដឹកនាំម្នាក់ ហើយវាជារឿងអាម៉ាស់ខ្លាំងណាស់ ដែលខ្លួនធ្លាប់ដៀលគេក្នុងរឿងស្រីញីបែបនេះតែខ្លួនឯងបែរជាលួចធ្វើរឿងដែលខ្លួនធ្លាប់តិះដៀលគេបែបនេះនោះ។ នេះជាអារម្មណ៍ពិតរបស់ អ៊ំខា តែមាត់វិញ មិនត្រឹមតែមិនទទួលថាខ្លួនខុសទេ ថែមទាំងធ្វើដូចជាខ្លួនអត់ចាប់អារម្មណ៍នឹងរឿងហ្នឹងអញ្ចឹង ហើយឆ្លៀតវាយបកទៅគេវិញទៀត។ តើគេមានអំណាចពេញដៃគេអោយឯងរួចខ្លួនពីការបកមុខអោយឃើញរឿងថោកទាបរបស់ខ្លួន លោកកឹមសុខា នេះរួចឬ? ថោកទាបហួសការគិតស្មានដល់៕
Kem Sokha, what are you waiting for? CPP and Mr. Hun Sen have fallen into your trap. They revealed to the world that they have been wire-tapping you. They made the poor girl to lie about you. They also made another girl to sue you.
It's time for you to expose all of their lies. Come out and declare the records were fake with Vietnam's backing. Ask the international experts to prove it was not your voice. Then destroy CPP and Mr. Hun Sen's credibility.
Post a Comment