A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 May 2016

លោក​ កែវ រ៉េមី ​គំរាម​អង្គការ​ក្រៅ​រដ្ឋាភិបាល



លោក កែវ រ៉េមី (ស្ដាំ) ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ។ ហេង ជីវ័ន


លោក​ កែវ រ៉េមី ​គំរាម​អង្គការ​ក្រៅ​រដ្ឋាភិបាល
Tue, 10 May 2016 ppp
ម៉ិច ដារ៉ា and Shaun Turton


ភ្នំពេញៈ ប្រធាន​គណៈកម្មាធិការ​សិទិ្ធ​មនុស្ស​របស់​រដ្ឋាភិបាល​ដែល​ទើប​តែ​តែងតាំង​ថ្មី​កាលពី​ម្សិលមិញ​បាន​គំរាម​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ថា​អង្គការ​ទាំង​នោះ​អាច​បិទ​ទ្វារ​តាម​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​បើ​ពួកគេ​បន្ត​ជំរុញ​នូវ​អ្វី​ដែល​លោក​បាន​អះអាង​ថា «ភាព​ចលាចល» និង «អំពើ​ហិង្សា»។

លោក កែវ រ៉េមី បាន​ចោទ​ប្រកាន់​អង្គការ​ «មួយ​ចំនួន» ថា​បាន​និង​កំពុង​តែ​ជំរុញ​កម្ពុជា​​ឲ្យ​ធ្លាក់​ចូល​ក្នុង​សង្រ្គាម​ស៊ីវិល​ដោយ​​ព្យាយាម «ផ្តួល​រំលំ​រដ្ឋាភិបាល» ក្រោម «ឆត្រ​សិទិ្ធ​មនុស្ស»។

លោក​ រ៉េមី ថ្លែង​​ថា៖ «យើង​ព្រួយបារម្ភ​អំពី​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​​ហួស​ដែនកំណត់​ក្នុង​​ការ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដោយ​មិន​គោរព​ច្បាប់​ប្រទេស​បង្ក​ភាព​អនាធិបតេយ្យ​»។

លោក​បន្ថែម​ថា​លោក​ព្រួយបារម្ភ​ថា​កម្ពុជា​នឹង​ដើរ​តាម​គន្លង​បណ្តា​ប្រទេស​នានា​ដែល​រង​ការ​​​​បំផ្លិច​បំផ្លាញ​ដោយសារ​សង្គ្រាម​ដូចជា​ស៊ីរី និង​អ៊ីរ៉ាក់។ «មុន​ពេល​វា​ធំ​វា​ចាប់​ផ្តើម​​ពី​តូច​។ ដូច្នេះ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ពង្រឹង​​សន្ដិសុខ និង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ។



លោក​បញ្ជាក់​​ថា៖ «បើ​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​បន្ត​សកម្មភាព​ដោយ​គ្មាន​ការ​អនុញ្ញាត​ហើយ​ពួកគេ​បាន​បង្ក​នូវ​អំពើ​ហិង្សា និង​ភាព​ចលាចល​តាម​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ប្រសិន​បើ​ពួកគេ​បង្ក​រឿង​នេះ​ក្រសួង​មហាផ្ទៃ​មាន​សិទ្ធិ​បិទ​សមាគម អង្គការ និង​​សង្គម​ស៊ីវិល​នោះ»​។

ការ​អត្ថាធិប្បាយ​របស់​លោក​ កែវ រ៉េមី កាលពី​ម្សិលមិញ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​សមាជិក ៨ នាក់​នៃ​សង្គម​ស៊ីវិល​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយសារ​តែ​​​​ធ្វើការ​សម្តែង​មតិ​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​សមាជិក​បួន​នាក់​នៃ​សមាគម អាដហុក និង​មន្ត្រី គ.ជ.ប ម្នាក់​ពាក់ព័ន្ធ​នឹង​​​​រឿង​អាស្រូវ​ស្នេហា​របស់​​​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រុម​អ្នក​រិះគន់​និយាយ​ថា​រដ្ឋាភិបាល​បាន​ប្រើ​រឿង​អាស្រូវ​នេះ​ដើម្បី​បង្ក្រាប​មក​លើ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ដោយ​​ប្រើ​បទចោទ​ដែល​មាន​​មន្ទិល​សង្ស័យ​​ផ្លូវ​ច្បាប់​។ ​ការ​ព្រមាន​របស់​​លោក រ៉េមី ក៏​បន្ទរ​ការ​អំពាវនាវ​នា​ពេល​ថ្មីៗ​នេះ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​គាំទ្រ​រដ្ឋាភិបាល​ឲ្យ​​រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ដាក់​ទោស​ទៅ​​លើ​ក្រុម​សង្គម​ស៊ីវិល​ដូចជា សមាគម​ អាដហុក។

មាត្រា ៨ នៃ​ច្បាប់​នេះ​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ខែ​កក្កដា​ឆ្នាំ​មុន​អនុញ្ញាត​ឱ្យ​ក្រសួង​មហាផ្ទៃ​បិទ​អង្គការ​ដែល «បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ឬ​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឯកភាព​ជាតិ វប្បធម៌​ប្រពៃណី ​ទំនៀម​ទម្លាប់​របស់​សង្គម​ជាតិ​កម្ពុជា»។

លោក​ សឿង សារឿន នាយក​​ប្រតិបត្តិ​នៃ​​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ឱ្យ​ដឹង​ថា​៖ «នៅ​ពេល​ដែល​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​យើង​ព្រួយ​បារម្ភ​​ថា​ភាសា​មិន​ច្បាស់លាស់​ក្នុង​ច្បាប់​អាច​ត្រូវ​បាន​បកស្រាយ ឬ​​ប្រើប្រាស់​ក្នុង​ផ្លូវ​ផ្សេង​»។

លោក​មេធាវី Billy Tai នៃ​​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា​វា​ច្បាស់​ណាស់​ដែល​រដ្ឋាភិបាល​បាន​ពង្រីក​ការ​បង្រ្កាប​នា​ពេល​បច្ចុប្បន្ន​ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់​ក្នុង​សង្គម​ស៊ីវិល។

លោក​បាន​ថ្លែង​ថា៖ «គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​​កម្ពុជា​គ្មាន​​ភាព​ស្រប​ច្បាប់​ជា​វិទ្យាស្ថាន​សិទ្ធិមនុស្ស​​ឯករាជ្យ​ទេ​ដូច្នេះ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​នាយកដ្ឋាន​មួយ​​ទៀត​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន»។

លោក​​ Billy Tai បាន​បញ្ជាក់​​ថា​​៖ «ឥឡូវ​នេះ​វា​​ត្រូវ​​បាន​ពង្រីក​​មក​​​គំរាម​កំហែង​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ឲ្យ​ដើរ​ស្រប​ជួរ ឬ​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​នឹង​ត្រូវ​យក​មក​ប្រើ​ដើម្បី​បិទ​អង្គការ​»​៕ TK

2 comments:

Anonymous said...

AH NGUYEN KAO KY KEO REMY,
Go back to your country . Warning Kanduoy Mer Eung Ey Ah Kantorb !!

Anonymous said...

Money is Monkey talks !