A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 May 2016

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​អះអាង​ថា​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ​ស្មើៗ​គ្នា



Manekseka Sangkum: The government's 'Human Rights Committee'? Some things just don't go together, such as human rights and the CPP government. In the good old days of 'Democratic Kampuchea' Pol Pot also believed the Khmer people had had the same 'equal rights' too.


<<<>>>

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​អះអាង​ថា​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ​ស្មើៗ​គ្នា
ដោយ ម៉ម មុនីរតន៍
2016-05-09

កែវ រ៉េមី ២០១៦ ៨៥៥
ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី (កណ្ដាល) ថ្លែង​ក្នុង​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth
 RFA/Cheu Sideth



មន្ត្រី​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា ពី​ខាង​រដ្ឋាភិបាល ថ្លែង​ការពារ​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មិន​មាន​ការ​ធ្លាក់​ចុះ​ដូច​របាយការណ៍​ដែល​ចេញ​ផ្សាយ​ក្នុង​ពេល​កន្លង​ទៅ​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​បាន​ប្រកាន់​ភ្ជាប់​នូវ​ច្បាប់ និង​គោលការណ៍​មួយ​ចំនួន​អំពី​អនុសញ្ញា​អន្តរជាតិ​នានា​ស្ដីពី​សិទ្ធិ​មនុស្ស ជាពិសេស​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ចំពោះ​មុខ​ច្បាប់។

ការ​ច្រាន​ចោល​ចំពោះ​ការ​រិះគន់​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ថា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​ដើរ​ថយ​ក្រោយ​វិញ​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ឃើញ​ថា នេះ​ជា​របៀប​បកស្រាយ​មួយ​ជ្រុង ដែល​ខ្លួន​កំពុង​តែ​អនុវត្ត​ទាំង​បំពាន​ច្បាប់ និង​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ​ទៀត​ផង។

ថ្លែង​នៅ​ទីស្នាក់ការ​កណ្ដាល​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ឧសភា និង​ជា​ការ​ស្វាគមន៍​ចូល​កាន់​តំណែង​ជា​ប្រធាន​ស្ថាប័ន​នេះ​ថ្មីថ្មោង​ផង លោក កែវ រ៉េមី និយាយ​ថា បាតុកម្ម និង​ការ​ប្រមូល​ផ្ដុំ​នៅ​ពេល​នេះ គឺ​ជា​សកម្មភាព​ដែល​អនុវត្ត​លើស​ពី​ច្បាប់​កំណត់។ លោក​បន្ត​ថា ប្រសិន​បើ​ទង្វើ​មិន​បំពាន​ដែល​នាំ​ឲ្យ​រំខាន​ទៅ​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ​ទៀត គឺ​វា​ពុំ​មាន​អ្វី​ដែល​ជា​បញ្ហា​ចោទ។ បន្ថែម​ពី​លើ​នេះ លោក កែវ រ៉េមី បញ្ជាក់​ថា រាល់​ថ្ងៃ រដ្ឋាភិបាល​តែង​ផ្ដល់​សិទ្ធិ​សេរីភាព​ស្មើៗ​គ្នា មិន​ប្រកាន់​និន្នាការ​នយោបាយ ទាំង​ក្នុង​ដំណាក់​កាល​យុទ្ធនាការ​សម្ដែង​មតិ រហូត​ដល់​ការ​អនុវត្ត​នីតិវិធី​នៅ​តុលាការ៖ «»។



ផ្ទុយ​ពី​នេះ​វិញ អង្គការ​មិន​មែន​រដ្ឋាភិបាល ជា​ញឹកញាប់​ចាត់​ទុក​ការ​អនុវត្ត​ចំពោះ​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​នេះ ថា​តែង​មើល​ឃើញ​សង្គម​ស៊ីវិល និង​អ្នក​តស៊ូ​មតិ​ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ ក្នុង​រូបភាព​ខ្មៅ​ងងឹត​ជានិច្ច។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព យល់​ឃើញ​ថា សិទ្ធិ​សេរីភាព​នៅ​តែ​មិន​ទាន់​បាន​បើក​ចំហ​នៅ​ឡើយ។ អ្នកស្រី​បន្ត​ថា ការ​បកស្រាយ គឺ​ជា​រឿង​ពីរ​ផ្សេង​គ្នា ដោយសារ​តែ​ការ​អនុវត្ត ឬ​សកម្មភាព​ដែល​សំអាង​លើក​កម្ពស់​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ គឺ​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​ច្បាប់៖ «»។

របាយការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ការ​ចាប់​ខ្លួន​បុគ្គលិក​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ៤​រូប មន្ត្រី គ.ជ.ប ១​រូប និង​ការ​គំរាម​កំហែង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស ថា​ជា​យុទ្ធនាការ​រារាំង​ដល់​កិច្ចការ​ការពារ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

នាយក​ប្រតិបត្តិ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) និយាយ​ចំអក​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ករណី​នេះ គឺ​ជា​កិច្ច​ប្រឹងប្រែង​របស់​លោក ហ៊ុន សែន ក្នុង​បំណង​ការពារ​អំណាច​របស់​លោក ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា ជាង ៣​ទសវត្សរ៍​មក​ហើយ​ប៉ុណ្ណោះ៖ «»។

ថ្វី​បើ​លោក កែវ រ៉េមី ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​នៅ​ពេល​នេះ អះអាង​ថា រដ្ឋាភិបាល​កំពុង​អនុវត្ត​សិទ្ធិ​សេរីភាព​យ៉ាង​ពេញលេញ​ចំពោះ​មុខ​ច្បាប់​ស្មើៗ​គ្នា​ក៏ដោយ​ចុះ ផ្ទុយ​ទៅ​វិញ សកម្មភាព​មួយ​ចំនួន​របស់​រដ្ឋាភិបាល ត្រូវ​រង​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថា​មិន​បាន​អនុវត្ត​ដូច​ការ​បកស្រាយ​ឡើយ។ មាន​ការ​ចោទ​ប្រកាន់​ជាច្រើន​សំណុំ​រឿង​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុវត្ត​ដោយ​លម្អៀង​រួច​ទៅ​ហើយ​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នេះ។

កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៥ តំណាង​រាស្ត្រ ២​រូប​របស់​បក្ស​ប្រឆាំង ត្រូវ​រង​អំពើ​ហិង្សា​ពី​ក្រុម​បាតុករ ដែល​គេ​ជឿ​ថា គាំទ្រ​គណបក្ស​កាន់​អំណាច។ ក្រោយ​មក​ទៀត ក្រុម​អ្នក​តវ៉ា​ដែល​ចូល​សារភាព​តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពេល​ជំនុំ​ជម្រះ​នៅ​មុខ​ចៅក្រម​ថា មាន​អ្នក​ខ្លះ​គឺ​ជា​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន នៅ​បន្ទាយ​ក្រុង​តាខ្មៅ។ ក៏ប៉ុន្តែ​សកម្មភាព​ទាំង​នេះ មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ​ចំពោះ​អ្នក​វាយ​ដំ​ទៅ​លើ​តំណាង​រាស្ត្រ ហើយ​ថែម​ទាំង​ពុំ​បាន​រារាំង​ការ​ធ្វើ​បាតុកម្ម ដែល​ភាគ​ច្រើន​ជា​កម្លាំង​បុរស​ទៀត​ផង។ ការ​ប្រមូល​ផ្ដុំ​មួយ​ផ្សេង​ទៀត ដែល​ទាមទារ​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ក្នុង​ពេល​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ តែ​គេ​សង្កេត​ឃើញ​ថា ក្រុម​បាតុករ​សម្ដែង​មតិ​ទៅ​ដោយ​រលូន ពុំ​មាន​ឧបសគ្គ​អ្វី​ឡើយ។

ចំណែក​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ដែល​គេ​ចោទ​ថា លោក កឹម សុខា មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ហើយ​មាន​យុវជន​មួយ​ក្រុម​ដឹក​នាំ​ដោយ​លោក ស្រី ចំរើន ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ អាជ្ញាធរ​រដ្ឋ​មិន​បាន​ចោទ​ប្រកាន់​ដូច​ការ​ប្រមូល​ផ្ដុំ​របស់​សកម្មជន​ដីធ្លី អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​បក្ស​ប្រឆាំង ថា​អនុវត្ត​លើស​ពី​ច្បាប់​កំណត់​ឡើយ។

បើ​ទោះ​បី​ជា​បែប​ណា លោក កែវ រ៉េមី ដែល​កាល​ពី​ពេល​ធ្វើ​ជា​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ធ្លាប់​តែ​រិះគន់​រដ្ឋាភិបាល​ពេញៗ​មាត់​ថា ខ្វះ​អភិបាលកិច្ច​ល្អ មិន​មាន​តម្លាភាព ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផង​នោះ នៅ​ពេល​នេះ លោក​បាន​បញ្ជាក់​ជំហរ​ថា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ពិនិត្យ និង​ឃ្លាំ​មើល​ការ​អនុវត្ត​សិទ្ធិ​ឲ្យ​បាន​ពេញលេញ ក្នុង​នាម​ជា​សេនាធិការ​របស់​រដ្ឋាភិបាល។ ក្រៅ​ពី​នេះ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​មាន​សេវា​គាំពារ​តាម​ផ្លូវ​ច្បាប់​បន្ថែម​ទៀត ដូចជា​ការ​ផ្ដល់​មេធាវី​ដល់​ជន​រងគ្រោះ​ដើម្បី​ការពារ​ខ្លួន ក្នុង​ការ​ដោះ​បន្ទុក​នៅ​ពេល​សវនាការ ជាដើម។

យ៉ាង​នេះ​ក៏ដោយ​ចុះ សង្គម​ស៊ីវិល​រិះគន់​ចំណាត់​ការ​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ពី​ខាង​រដ្ឋាភិបាល ថា​ពុំ​ដែល​ឃើញ​ស្ថាប័ន​រដ្ឋ​មួយ​នេះ ប្រតិកម្ម​អ្វី​ទាល់​តែ​សោះ​នៅ​ពេល​មាន​ការ​បំពាន​ផ្នែក​សិទ្ធិ​មនុស្ស​ក្នុង​ពេល​កន្លង​ទៅ៕

5 comments:

Anonymous said...


Personal opinion

YUON'S TRICKS TO STOP THE CNRP'S MOMENTUM

Sensing that the CPP is going to lose badly in this next election, the CPP has launched recently all kind of attacks against the CNRP.

The CNRP must take extreme precaution to counter each attack.

1- Sam Rainsy

Yuon and the CPP wanted to kill Sam Rainsy. They have used their "tools" such as Mam Sonando, Khem Veasna to wildly denounce Sam Rainsy for his refusal to return to Cambodia, making people to cast doubt on Sam Rainsy's courage as the leader.

Solution: Sam Rainsy must keep himself alive by not going into Yuon's trap.

I think Oknha Son Kuy had fallen into Yuon's trap and got killed. If Khmer Krom people got some provinces or part of Kampuchea Krom from Vietnam after Son Kuy's death, then I would not say Son Kuy fell into Yuon's trap.

2- The arrest of the CNRP's MPs and activists.

We should be happy to see some Khmer heroes who have risen to the occasion to face the evil expansionist Yuon.

Hong Sok Hour, Um Sam An, Meach Sovannara, etc... are our Khmer heroes. Their heroic acts have strengthened the CNRP and Khmer spirits.

Solution: Do not make any concession to the CPP for their release. The CPP has wrongfully persecuted these Khmer heroes. The CPP should be punished for its abuse of power.

3- The Yuvachun Yuon Srey Chamroeun

We must follow this person carefully. He is a new Yuon's tool to destroy Cambodia.
I think Srey Chamroeun and his group have been programmed to instigate the CNRP's supporters to go into a fight so that they could create violence and give the CPP the just cause to suppress the CNRP.

Solution: Make sure that the CNRP's supporters are capable of stopping this Srey Chamroeun and his group peacefully whenever they follow Kem Sokha's speeches.. Any severe injury, or death to this asshole Srey Chamroeun group would put the CNRP into deep trouble and jeopardize the 2018 election.
Yuon's tricks have never been straight forward. Yuon and its puppet might want to sacrifice a few people of this Srey Chamroeun group (make the CNRP's supporters kill them) so that they have a legitimate reason to destroy the CNRP. Do not fall into Yuon's trap.

4- Kem Sokha's affair

Kem Sokha should rethink of his mission. Liberating Cambodia from this evil Yuon, requires sacrifice from Khmer people especially from the leaders.

Solution: If he made mistake, he must correct it. No more fucking mistresses or ethical problems.
Some people have argued that almost all the CPP's officials have mistresses. Therefore, it is OK for Kem Sokha to have mistresses too. That is absolutely wrong because we are struggling to replace those crooks. We must show to the people that we are better in every aspect than the CPP.

Bun Thoeun




Kim Ea said...

He is a moron traitor and opportunist period.

Anonymous said...

ពិតណាស់ វាឲ្យសិទ្ធិ ស្មើគ្នាទាំងអស់ តែបើប្រជាជន តវាអីមានតែដាក់គុក ចោទថាពួកបក្សប្រឆាំង មានតែចាប់ចង ដាក់គុក ថាខុសច្បាប់ បើយុវជនកូនយួនដើរ អុកឡុក សង្រ្គោះជាតិ វិញថាសេរីភាពរបស់កូនយួន។

Anonymous said...

This prick will become a scapegoat like the ex-ambassador to south korea sot dina, a complete traitor like this asshole koe remy , because he is an outsider not a pure breed cpp.
This time the cpp gets him close to a dangerous zone, gets him do the dirty work for them and dirty work can be a liability for cpp. When the time comes the cpp monkeys will eliminate him just like they eliminated dina.
So watch out you skinny prick. You will be a scapegoat sooner or later.

Anonymous said...

Hun Sen Chkuot Mern Tern Heuy !!
Yumphubal came to get him but he does not want to go. That's why he acts so crazy.

It looks like Ah Keo Remy is ah Nguyen Cao Ky's brother.