A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 May 2016

លោក ឱម យ៉ិនទៀង ព្រមាន​លោក​ កឹម សុខា ពី​រឿង​មិន​ចូល​ខ្លួន​តាម​ដីកា



លោក ឱម យ៉ិនទៀង ព្រមាន​លោក​ កឹម សុខា ពី​រឿង​មិន​ចូល​ខ្លួន​តាម​ដីកា។


លោក ឱម យ៉ិនទៀង ព្រមាន​លោក​ កឹម សុខា ពី​រឿង​មិន​ចូល​ខ្លួន​តាម​ដីកា
Tue, 10 May 2016 ppp
នៀម ឆេង


ភ្នំពេញៈ លោក ឱម យ៉ិនទៀង ប្រធាន​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ម្សិលមិញ​បាន​​ព្រមាន​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​ចំពោះ​ការ​ខកខាន​មិន​​​បង្ហាញ​ខ្លួន​​នៅ​តុលាការ​ដោយ​ថា​លោក​នឹង​​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង​ និង​បាន​ប្រមើល​មើល​​​ថា​តើ​គេ​នឹង​គោរព​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក​​ឬ​យ៉ាង​ណា?

លោក យ៉ិនទៀង ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន បាន​ដឹកនាំ​ការ​ស៊ើប​អង្កេត​​​​​​រឿង​អាស្រូវ​​ស្នេហា​​របស់​លោក សុខា ​។

កាលពី​ម្សិលមិញ​លោក​ ឱម យ៉ិនទៀង បាន​​ថ្លែង​ក្នុង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ដោយ​​បកស្រាយ​​ពី​​អភ័យ​ឯកសិទ្ធិ​លោក កឹម សុខា ​និង​ផលវិបាក​នៃ​ការ​មិន​​គោរព​តាម​ដីកា​កោះ​។

លោក​ថា៖ «​គ្រប់​គ្នា​ដែល​មាន​អភ័យ​ឯកសិទ្ធិ​មិន​​អាច​ប្រឆាំង​​​នឹង​ចំណាត់ការ​រដ្ឋាភិបាល​ទេ​។ ឧទាហរណ៍ បើ​មនុស្ស​ម្នាក់​មាន​អភ័យ​ឯកសិទិ្ធ​បើក​ឡាន​បុក​គេ​នគរបាល​នឹង​​អញ្ជើញ​គាត់​មក​បំភ្លឺ។ គាត់​ត្រូវ​តែ​ទៅ​នគរបាល។ ប៉ុន្តែ​បើ​តុលាការ​ចោទ​ប្រកាន់​គាត់​គឺ​ក្រោយ​ពេល​គេ​ដក​អភ័យ​ឯកសិទិ្ធ​គាត់​»។



លោក​បាន​បន្ថែម​ថា​ការ​មិន​បង្ហាញ​ខ្លួន​គឺជា​បទល្មើស​ជាក់ស្តែង​។«​តុលាការ​មិន​អាច​ចាប់​ខ្លួន​គាត់​​ផ្អែក​លើ​បទ​ចោទ​ពេស្យាកម្ម​គេ​អាច​ចាប់​ខ្លួន​គាត់​ផ្អែក​លើ​បទល្មើស​ថ្មី»។

ទោះបី​យ៉ាង​ណា​អ្នក​ជំនាញ​ផ្នែក​ច្បាប់​លោក សុក សំអឿន មិន​យល់​ស្រប​នឹង​ការ​លើក​ឡើង​នេះ​ទេ​ដោយ​លោក​បាន​បង្ហាញ​ថា​អភ័យ​ឯកសិទិ្ធ​គួរ​ការពារ​តំណាង​រាស្រ្ត​​ពី​ការ​ចាប់​ខ្លួន​ហើយ​ថា​គ្មាន​ការ​ចោទ​ចំពោះ​ការ​មិន​អនុវត្ត​តាម​ដីកា​កោះ​ទេ​។

លោក​ថា៖ «​ចំពោះ​ការ​កោះ​ទី ២ គេ​អាច​នាំ​ខ្លួន​ទៅ​តុលាការ​ហើយ​ចំពោះ​លើក​ទី ៣ គេ​​អាច​ចាប់​ខ្លួន​គាត់​ប៉ុន្តែ​មិន​មែន​​ចោទប្រកាន់​ទេ​គឺ​គ្រាន់​តែ​​បញ្ជូន​ទៅ​តុលាការ»។

រាយការណ៍​បន្ថែម​ Shaun TURTON

3 comments:

Anonymous said...

បើបរទេសណាម្នាក់ឬក្រុមអ្នកតវាករណីលោកកឹមសុខារួមទាំងករណីតុលាការចេញដីកាឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សប៉ុន្មាននាក់កន្លងទៅនេះ ចង់តវាទៅស្ថាប័នណាមួយ ក្នុងរឿងអស់នេះ ក្នុងភាពត្រឹមត្រូវ គឺមិនមែនរឿងសុំអោយដោះលែងឬទំលាក់ការចោទប្រកាន់ចំពោះអ្នកណាម្នាក់នោះទេ គឺសុំអោយមានការបង្ហាញភស្តុតាងទាំងឡាយដែលបញ្ជាក់ពីភាពត្រឹមត្រូវក្នុងការឃុំខ្លួន ឬចោទប្រកាន់ជនទាំងនោះទៅវិញទេ។ ការទាមទារអោយមានការដោះលែងឬលើកលែងការចោទប្រកាន់បុគ្គលដែលបានធ្វើខុសនឹងច្បាប់មិនមែនជាការងារត្រឹមត្រូវឡើយ ហើយក៏មិនអាចបានសំរេចតាមការទាមទាររបស់ខ្លួនដែរព្រោះអ្នកតវានឹងនិយាយពីហេតុផលចាញ់អ្នកដែលខ្លួនត្រូវទៅតវាជាមួយដោយចៀសមិនរួចឡើយ។ បើយើងរកឃើញថាគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់ក្នុងការចាប់ឃុំឬចោទប្រកាន់មន្ត្រីសិទ្ធិមនុស្សរួមទាំងក្រុមអ្នកតំណាងរាស្ត្រគណបក្ស CNRPដែលក្នុងនោះមាន លោកកឹមសុខា ផងនោះ នោះអ្នកតវានឹងមានប្រៀបក្នុងការតវា ហើយបើអ្នកជាជនបរទេសដែលធ្វើការពាក់ព័ន្ធនឹងកម្ពុជាផង អ្នករិតតែនិយាយដោយប្រៀបលើរដ្ឋាភិបាលទៅទៀត តែបើរដ្ឋាភិបាលមានភស្តុតាងគ្រប់គ្រាន់ហើយ ចំណែកខាងយើងគ្មានអ្វីក្នុងដៃបញ្ជាក់ថាការឃុំខ្លួនឬការចោទប្រកាន់នោះមិនត្រឹមត្រូវអ្វីទាំងអស់ផងនោះ ហើយចេះគ្រាន់តែតវានិយាយតាមតែចិត្តយើងចង់និយាយ នោះការតវាបានត្រឹមតែនាំរឿងថោកដល់ខ្លួនទេ គ្មានបានអ្វីទាំងអស់ក្រៅពីនាំរឿងទុក្ខនិងរឿងថោកដាក់ខ្លួននោះសោះឡើយ។
រដ្ឋាភិបាលនឹងនិយាយថា បើនៅស្រុកប្រជាធិបតេយ្យនិតិរដ្ឋដែលអ្នកឯងនិយាយហ្នឹងវិញ អ្នកធ្វើបំពានច្បាប់បែបនេះជាប់គុកលឿនជាងនៅស្រុកខ្មែរទៅទៀត។ ក្នុងករណីរដ្ឋាភិបាលមានភស្តុតាងគ្រប់គ្រាន់ក្នុងដៃទៅហើយ រួមទាំងចំលើយសារភាពរបស់មន្ត្រីសិទ្ធិមនុស្សដែលត្រូវជាប់ឃុំនោះផង តើអ្នកណាមួយអាចទៅតវាទាមទាអោយមានការដោះលែងឬលើកលែងការចោទប្រកាន់ពួកអ្នកទាំងនោះបានទៅ? និយាយមិនឈ្នះគេទេ។

រឿងដែលត្រឹមត្រូវ ត្រូវសុំអោយរដ្ឋាភិបាលបង្ហាញភស្តុតាង ហើយបើឃើញថាមានភស្តុតាងហើយ ឈប់តវាទៅ វាមុខតែចាញ់គេហើយ។ កុំគិតថាបើទោះជាគ្មានភស្តុតាងអីក៏គេប្រើអំណាចទាំងទទឹងទិសចាប់យើងដែរនោះអោយសោះ គេស្អប់ពួកប្រឆាំងដែលមិនស្អាតស្អំនេះយូរណាស់ហើយ តែគេធ្វើមិនបានព្រោះគ្មានហេតុផលគ្រប់គ្រាន់ដើម្បីចោទប្រកាន់។ ដូច្នេះបើយើងត្រឹមត្រូវ នោះគេនឹងពិបាកធ្វើយើងដែរ តែករណី លោកកឹមសុខា នេះ គេមានភស្តុតាងគ្រប់គ្រាន់ហើយ រើមិនរួចទេ។
រឿងដែលយើងត្រូវគិតពិចារណានោះគឺ ហេតុអ្វីបានជាគ្មានការអនុវត្តន៍ច្បាប់អោយស្មើគ្នាទៅ?មានករណីរាប់មិនអស់ដែលអ្នកធំធ្វើខុសតែគ្មានការអនុវត្តន៍ច្បាប់ទេ ហើយករណីគ្មានការអនុវត្តន៍ច្បាប់អោយស្មើគ្នានេះ អ្នកមិនបាច់សួររកខុសត្រូវទេគេនឹងអោយលេសមិនចប់មិនហើយទេ។ ពេលនោះអ្នកនឹងរកបានចំលើយមួយដោយខ្លួនឯងថា អូស្រុកដែលអំណាចប្រមូលផ្តុំ យើងតវាយ៉ាងណាក៏មិនអាចអោយអ្នកមានអំណាច ព្រមអនុវត្តន៍ច្បាប់អោយបានស្មើគ្នាទៅគ្រប់មនុស្សដែលបានប្រព្រឹត្តខុសបានដែរ ហើយយើងអ្នកទន់ខ្សោយដាច់ខាតមិនអាចទាមទារអោយបានភាពស្មើគ្នាបានទេត្រង់ចំណុចនេះ ។

ដូច្នេះជាសរុបមកវិញ ដាច់ខាតគ្មានអ្វីត្រូវព្រមរង់ចាំក្រែងថ្ងៃណាមួយប្រទេសយើងដែលមានប្រព័ន្ធដឹកនាំរដ្ឋប្រមូលផ្តុំអំណាចបែបនេះ មានការអនុវត្តន៍ច្បាប់អោយបានយុត្តិធម៌គ្រប់មនុស្សបានទេ ។ដូច្នេះយើងជាពលរដ្ឋត្រូវតែប្រមូលគ្នាធ្វើបក្សមួយរបស់ខ្លួនយើងផ្ទាល់ដោយលើកគោលនយោបាយកាត់បន្ថយអំណាចរដ្ឋជាគោលនោបាយអទិភាពបស់បក្សយើង ហើយក្នុងស្ថានភាពបែននេះ យើងក៏រកឃើញនូវឥរិយាបទនយោបាយដែលសមស្របក្នុងការធ្វើនយោបាយដើម្បីចៀសវាងអោយបានជាអតិបរមានូវការនាំទុក្ខដល់ពួកយើងទាំងអស់គ្នា គឺត្រូវតែសុច្ចរិតទៀងត្រង់ជាបាតគ្រឹះនៃគ្រប់សកម្មភាពរបស់យើង ចៀសវាងអោយគេមានហេតុផលនិងភស្តុតាងចាប់យើងបានដូចក្នុងករណីរឿង លោកកឹម សុខា អ្នកតំណាងរាស្ត្របក្សគាត់ដែលកំពុងរងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់លោកកឹមសុខានេះ មេឃុំ ស៊ាង ចែត រួមទាំងមន្ត្រីសិទ្ធិមនុស្សនិងអគ្គលេខាធិការរងគជបផងនេះ។ នេះជាផ្លូវដែលយើងត្រូវដើរចេញពីបញ្ហាទៅរកដំណោះស្រាយបញ្ហាគ្មានការអនុវត្តន៍ច្បាប់អោយស្មើភាពគ្នាក្នុងស្ថានភាជាក់ស្តែងនៃការកាន់អំណាចប្រមូលផ្តុំរបស់ប្រទេសយើងសព្វថ្ងៃនេះ៕

Anonymous said...



You must be very stupid, Om Yientieng!
You and your boss, Hun Sen, want to send Kem Sokha to prison, but Kem Sokha said that he does not care if he ends in prison.
Why do you keep on giving him warning about him being sent to prison?
You can scare a person to certain point, but when he is no longer scared of your threats, what is the point of you giving him these useless warnings, unless you want this nonsense setup to drag on and divert the people’s attention from the important and real issues that your boss, Hun Sen, cannot solve.



Anonymous said...

We should ask Ah Kwack Hun Sen and Ah Kwen Heng Samrin:

Why did Ah Yuon Om Yit Teang become the law enforcer?

And Mer Thmub Men Sam An is still holding top position in the government?

This means Ah Kwack is still a Yuon's puppet. Stop denying Ah Knhom Yuon Hun Sen.