លោក ឱម យ៉ិនទៀង ព្រមានលោក កឹម សុខា ពីរឿងមិនចូលខ្លួនតាមដីកា។
លោក ឱម យ៉ិនទៀង ព្រមានលោក កឹម សុខា ពីរឿងមិនចូលខ្លួនតាមដីកា
Tue, 10 May 2016 ppp
នៀម ឆេង
ភ្នំពេញៈ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកាលពីម្សិលមិញបានព្រមានលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងចំពោះការខកខានមិនបង្ហាញខ្លួននៅតុលាការដោយថាលោកនឹងប្រព្រឹត្តបទល្មើសជាក់ស្តែង និងបានប្រមើលមើលថាតើគេនឹងគោរពអភ័យឯកសិទ្ធិសភារបស់លោកឬយ៉ាងណា?
លោក យ៉ិនទៀង ដែលស្និទ្ធនឹងលោក ហ៊ុន សែន បានដឹកនាំការស៊ើបអង្កេតរឿងអាស្រូវស្នេហារបស់លោក សុខា ។
កាលពីម្សិលមិញលោក ឱម យ៉ិនទៀង បានថ្លែងក្នុងវិទ្យុសំឡេងប្រជាធិបតេយ្យដោយបកស្រាយពីអភ័យឯកសិទ្ធិលោក កឹម សុខា និងផលវិបាកនៃការមិនគោរពតាមដីកាកោះ។
លោកថា៖ «គ្រប់គ្នាដែលមានអភ័យឯកសិទ្ធិមិនអាចប្រឆាំងនឹងចំណាត់ការរដ្ឋាភិបាលទេ។ ឧទាហរណ៍ បើមនុស្សម្នាក់មានអភ័យឯកសិទិ្ធបើកឡានបុកគេនគរបាលនឹងអញ្ជើញគាត់មកបំភ្លឺ។ គាត់ត្រូវតែទៅនគរបាល។ ប៉ុន្តែបើតុលាការចោទប្រកាន់គាត់គឺក្រោយពេលគេដកអភ័យឯកសិទិ្ធគាត់»។
លោកបានបន្ថែមថាការមិនបង្ហាញខ្លួនគឺជាបទល្មើសជាក់ស្តែង។«តុលាការមិនអាចចាប់ខ្លួនគាត់ផ្អែកលើបទចោទពេស្យាកម្មគេអាចចាប់ខ្លួនគាត់ផ្អែកលើបទល្មើសថ្មី»។
ទោះបីយ៉ាងណាអ្នកជំនាញផ្នែកច្បាប់លោក សុក សំអឿន មិនយល់ស្របនឹងការលើកឡើងនេះទេដោយលោកបានបង្ហាញថាអភ័យឯកសិទិ្ធគួរការពារតំណាងរាស្រ្តពីការចាប់ខ្លួនហើយថាគ្មានការចោទចំពោះការមិនអនុវត្តតាមដីកាកោះទេ។
លោកថា៖ «ចំពោះការកោះទី ២ គេអាចនាំខ្លួនទៅតុលាការហើយចំពោះលើកទី ៣ គេអាចចាប់ខ្លួនគាត់ប៉ុន្តែមិនមែនចោទប្រកាន់ទេគឺគ្រាន់តែបញ្ជូនទៅតុលាការ»។
រាយការណ៍បន្ថែម Shaun TURTON
3 comments:
បើបរទេសណាម្នាក់ឬក្រុមអ្នកតវាករណីលោកកឹមសុខារួមទាំងករណីតុលាការចេញដីកាឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សប៉ុន្មាននាក់កន្លងទៅនេះ ចង់តវាទៅស្ថាប័នណាមួយ ក្នុងរឿងអស់នេះ ក្នុងភាពត្រឹមត្រូវ គឺមិនមែនរឿងសុំអោយដោះលែងឬទំលាក់ការចោទប្រកាន់ចំពោះអ្នកណាម្នាក់នោះទេ គឺសុំអោយមានការបង្ហាញភស្តុតាងទាំងឡាយដែលបញ្ជាក់ពីភាពត្រឹមត្រូវក្នុងការឃុំខ្លួន ឬចោទប្រកាន់ជនទាំងនោះទៅវិញទេ។ ការទាមទារអោយមានការដោះលែងឬលើកលែងការចោទប្រកាន់បុគ្គលដែលបានធ្វើខុសនឹងច្បាប់មិនមែនជាការងារត្រឹមត្រូវឡើយ ហើយក៏មិនអាចបានសំរេចតាមការទាមទាររបស់ខ្លួនដែរព្រោះអ្នកតវានឹងនិយាយពីហេតុផលចាញ់អ្នកដែលខ្លួនត្រូវទៅតវាជាមួយដោយចៀសមិនរួចឡើយ។ បើយើងរកឃើញថាគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់ក្នុងការចាប់ឃុំឬចោទប្រកាន់មន្ត្រីសិទ្ធិមនុស្សរួមទាំងក្រុមអ្នកតំណាងរាស្ត្រគណបក្ស CNRPដែលក្នុងនោះមាន លោកកឹមសុខា ផងនោះ នោះអ្នកតវានឹងមានប្រៀបក្នុងការតវា ហើយបើអ្នកជាជនបរទេសដែលធ្វើការពាក់ព័ន្ធនឹងកម្ពុជាផង អ្នករិតតែនិយាយដោយប្រៀបលើរដ្ឋាភិបាលទៅទៀត តែបើរដ្ឋាភិបាលមានភស្តុតាងគ្រប់គ្រាន់ហើយ ចំណែកខាងយើងគ្មានអ្វីក្នុងដៃបញ្ជាក់ថាការឃុំខ្លួនឬការចោទប្រកាន់នោះមិនត្រឹមត្រូវអ្វីទាំងអស់ផងនោះ ហើយចេះគ្រាន់តែតវានិយាយតាមតែចិត្តយើងចង់និយាយ នោះការតវាបានត្រឹមតែនាំរឿងថោកដល់ខ្លួនទេ គ្មានបានអ្វីទាំងអស់ក្រៅពីនាំរឿងទុក្ខនិងរឿងថោកដាក់ខ្លួននោះសោះឡើយ។
រដ្ឋាភិបាលនឹងនិយាយថា បើនៅស្រុកប្រជាធិបតេយ្យនិតិរដ្ឋដែលអ្នកឯងនិយាយហ្នឹងវិញ អ្នកធ្វើបំពានច្បាប់បែបនេះជាប់គុកលឿនជាងនៅស្រុកខ្មែរទៅទៀត។ ក្នុងករណីរដ្ឋាភិបាលមានភស្តុតាងគ្រប់គ្រាន់ក្នុងដៃទៅហើយ រួមទាំងចំលើយសារភាពរបស់មន្ត្រីសិទ្ធិមនុស្សដែលត្រូវជាប់ឃុំនោះផង តើអ្នកណាមួយអាចទៅតវាទាមទាអោយមានការដោះលែងឬលើកលែងការចោទប្រកាន់ពួកអ្នកទាំងនោះបានទៅ? និយាយមិនឈ្នះគេទេ។
រឿងដែលត្រឹមត្រូវ ត្រូវសុំអោយរដ្ឋាភិបាលបង្ហាញភស្តុតាង ហើយបើឃើញថាមានភស្តុតាងហើយ ឈប់តវាទៅ វាមុខតែចាញ់គេហើយ។ កុំគិតថាបើទោះជាគ្មានភស្តុតាងអីក៏គេប្រើអំណាចទាំងទទឹងទិសចាប់យើងដែរនោះអោយសោះ គេស្អប់ពួកប្រឆាំងដែលមិនស្អាតស្អំនេះយូរណាស់ហើយ តែគេធ្វើមិនបានព្រោះគ្មានហេតុផលគ្រប់គ្រាន់ដើម្បីចោទប្រកាន់។ ដូច្នេះបើយើងត្រឹមត្រូវ នោះគេនឹងពិបាកធ្វើយើងដែរ តែករណី លោកកឹមសុខា នេះ គេមានភស្តុតាងគ្រប់គ្រាន់ហើយ រើមិនរួចទេ។
រឿងដែលយើងត្រូវគិតពិចារណានោះគឺ ហេតុអ្វីបានជាគ្មានការអនុវត្តន៍ច្បាប់អោយស្មើគ្នាទៅ?មានករណីរាប់មិនអស់ដែលអ្នកធំធ្វើខុសតែគ្មានការអនុវត្តន៍ច្បាប់ទេ ហើយករណីគ្មានការអនុវត្តន៍ច្បាប់អោយស្មើគ្នានេះ អ្នកមិនបាច់សួររកខុសត្រូវទេគេនឹងអោយលេសមិនចប់មិនហើយទេ។ ពេលនោះអ្នកនឹងរកបានចំលើយមួយដោយខ្លួនឯងថា អូស្រុកដែលអំណាចប្រមូលផ្តុំ យើងតវាយ៉ាងណាក៏មិនអាចអោយអ្នកមានអំណាច ព្រមអនុវត្តន៍ច្បាប់អោយបានស្មើគ្នាទៅគ្រប់មនុស្សដែលបានប្រព្រឹត្តខុសបានដែរ ហើយយើងអ្នកទន់ខ្សោយដាច់ខាតមិនអាចទាមទារអោយបានភាពស្មើគ្នាបានទេត្រង់ចំណុចនេះ ។
ដូច្នេះជាសរុបមកវិញ ដាច់ខាតគ្មានអ្វីត្រូវព្រមរង់ចាំក្រែងថ្ងៃណាមួយប្រទេសយើងដែលមានប្រព័ន្ធដឹកនាំរដ្ឋប្រមូលផ្តុំអំណាចបែបនេះ មានការអនុវត្តន៍ច្បាប់អោយបានយុត្តិធម៌គ្រប់មនុស្សបានទេ ។ដូច្នេះយើងជាពលរដ្ឋត្រូវតែប្រមូលគ្នាធ្វើបក្សមួយរបស់ខ្លួនយើងផ្ទាល់ដោយលើកគោលនយោបាយកាត់បន្ថយអំណាចរដ្ឋជាគោលនោបាយអទិភាពបស់បក្សយើង ហើយក្នុងស្ថានភាពបែននេះ យើងក៏រកឃើញនូវឥរិយាបទនយោបាយដែលសមស្របក្នុងការធ្វើនយោបាយដើម្បីចៀសវាងអោយបានជាអតិបរមានូវការនាំទុក្ខដល់ពួកយើងទាំងអស់គ្នា គឺត្រូវតែសុច្ចរិតទៀងត្រង់ជាបាតគ្រឹះនៃគ្រប់សកម្មភាពរបស់យើង ចៀសវាងអោយគេមានហេតុផលនិងភស្តុតាងចាប់យើងបានដូចក្នុងករណីរឿង លោកកឹម សុខា អ្នកតំណាងរាស្ត្របក្សគាត់ដែលកំពុងរងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់លោកកឹមសុខានេះ មេឃុំ ស៊ាង ចែត រួមទាំងមន្ត្រីសិទ្ធិមនុស្សនិងអគ្គលេខាធិការរងគជបផងនេះ។ នេះជាផ្លូវដែលយើងត្រូវដើរចេញពីបញ្ហាទៅរកដំណោះស្រាយបញ្ហាគ្មានការអនុវត្តន៍ច្បាប់អោយស្មើភាពគ្នាក្នុងស្ថានភាជាក់ស្តែងនៃការកាន់អំណាចប្រមូលផ្តុំរបស់ប្រទេសយើងសព្វថ្ងៃនេះ៕
You must be very stupid, Om Yientieng!
You and your boss, Hun Sen, want to send Kem Sokha to prison, but Kem Sokha said that he does not care if he ends in prison.
Why do you keep on giving him warning about him being sent to prison?
You can scare a person to certain point, but when he is no longer scared of your threats, what is the point of you giving him these useless warnings, unless you want this nonsense setup to drag on and divert the people’s attention from the important and real issues that your boss, Hun Sen, cannot solve.
We should ask Ah Kwack Hun Sen and Ah Kwen Heng Samrin:
Why did Ah Yuon Om Yit Teang become the law enforcer?
And Mer Thmub Men Sam An is still holding top position in the government?
This means Ah Kwack is still a Yuon's puppet. Stop denying Ah Knhom Yuon Hun Sen.
Post a Comment