A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 17 May 2016

កម្មវិធីទូរទស្សន៍អាស៊ីសេរីសម្រាប់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៦

1 comment:

Anonymous said...

«សងដីខ្ញុំវិញមក! ដីបឹងកក់ត្រូវអភិវឌ្ឍនៅនឹងកន្លែង! មិនត្រូវបណ្ដេញអ្នកក្រចេញ យកដីឲ្យឈ្មួញ ឲ្យសេដ្ឋីនោះទេ! ខ្ញុំស៊ូស្លាប់លើដីបឹងកក់! អយុត្តិធម៌ណាស់...!។ល។»

ខាងលើនេះជាប្រយោគខ្លះៗ ដែលនាយខ្វែក តែងតែស្ដាប់ឮនិងមើលឃើញរាល់ពេលធ្វើដំណើរ នៅតាមដងផ្លូវក្នុងក្រុង ហើយជួបក្បួនបាតុកម្ម ឬកូដកម្មរបស់សកម្មជនបឹងកក់ ដែលនាំគ្នាតវ៉ាបញ្ហាដីធ្លីនៅមុខសាលាក្រុង ឬកន្លែងដ៏ទៃទៀតម្ដងៗ។ ពេលខ្លះដោយសារតែក្រុមកូដករបិទផ្លូវ បានធ្វើឲ្យផ្លូវស្ទះរាប់ម៉ោង នាយខ្វែកខកខានដំណើរទៅធ្វើការ ឬយកកូនចេញពីសាលាជាញឹកញាប់ ក៏នាយខ្វែកមិនសូវខឹងអ្នកធ្វើបាតុកម្ម ប៉ុន្មានដែរ ព្រោះគិតថា មកពីពួកគាត់រងនូវភាពអយុត្តិធម៌ ត្រូវគេរំលោភយកដី មកពីពួកគាត់ក្រទើបដាច់ចិត្តកាត់កេរកាត់ខ្មាស់ នាំគ្នាមកយំស្រែកធ្វើបាតុកម្មទាំងក្ដៅទាំងភ្លៀង។ ពេលខ្លះត្រូវអាជ្ញាធររារាំងទៀត ក៏ពួកគាត់ស៊ូក្រាញននៀល មិនខ្លាចនឿយហត់ដែរ ដើម្បីតែការរស់នៅនិងដើម្បីតែក្រពះ។

ប៉ុន្មានថ្ងៃនេះនាយខ្វែកដែលជាអ្នកចូលចិត្តលេងហ្វេសប៊ុក ​ឆែកមើលរូបស្រីស្អាតៗគ្រាន់នឹងកែការអផ្សុកនោះ បែរជាឃើញគេបង្ហោះ រូបសកម្មជនបឹងកក់ ដែលគេដាក់ងារឲ្យថា ជាក្រុមតវ៉ាពហុវិស័យ មិនថា តវ៉ា ឬធ្វើបាតុកម្មរឿងដីធ្លី រឿងកម្មកររោងចក្រ រឿងចាប់ខ្លួនអ្នកប្រព្រឹត្ត បទល្មើសផ្សេងៗបាននាំគ្នាទៅ អង្គុយសំកុកនៅក្នុងធនាគារចាំបើកលុយ ក្រោយពីនាំគ្នាធ្វើបាតុកម្មហើយ រូបជប់លៀងផឹកស៊ីសប្បាយ រូបនាំគ្នាលេងបៀរជាដើម បានធ្វើឲ្យនាយខ្វែកស្រង៉ាកចិត្តយ៉ាងខ្លាំងព្រោះយល់ថា សកម្មភាពនាំគ្នាធ្វើបាតុកម្មខាងក្រៅ និងរូបភាពស្ដីពីសកម្មភាព រស់នៅពិតប្រាកដរបស់ពួកគាត់នៅពីក្រោយវាំងនន នៃការធ្វើបាតុកម្មគឺខុសគ្នាដាច់ស្រឡះមានន័យថា ការចេញមុខដឹកនាំធ្វើបាតុកម្ម នៅទីណាដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល គឺមានមុខពួកគាត់នៅទីនោះ គឺគ្រាន់តែជាមុខរបរមួយ របស់ពួកគាត់ដែលមាន ការចាត់តាំងត្រឹមត្រូវដើម្បីទទួលផលប្រយោជន៏តែប៉ុណ្ណោះ វាមិនមែនធ្វើដើម្បីផលប្រយោជន៏រួម ធ្វើដើម្បីផលប្រយោជន៏សង្គម មិនមែនធ្វើព្រោះតែឆន្ទះខ្លួនឯងនោះទេ។

នៅទីសាធារណៈ រាល់ពេលធ្វើបាតុកម្មម្ដងៗទាំងអ្នកស្រី ទេព វណ្ណី ទាំងយាយមាំមី គេមើលទៅដូចជា ពួកគាត់ល្អូកល្អឺននឹងគ្នាសម្បើមណាស់ ស្រាក់ដៃគ្នា កៀកស្មាគ្នា..តែនៅពីក្រោយឆាកវិញ, សូម្បីតែទៅបើកលុយក្រោយធ្វើបាតុកម្ម ហើយក៏ទៅទាំង២នាក់ដែរ ដែលបង្ហាញឲ្យគេមើល ឃើញថា ពួកគេទាំង២នាក់ មិនទុកចិត្តគ្នាសោះឡើយ។

រាល់ពេលធ្វើបាតុកម្មម្ដងៗទាំងអ្នកស្រី ទេព វណ្ណី ទាំងយាយមាំមី និងសកម្មជនផ្សេងៗទៀត សម្ដែងឲ្យសាធារណជន អាណិតអាសូរ ព្រោះជាស្រីមេម៉ាយ ជាចាស់ជរាទន់ខ្សោយត្រូវបានគេរំលោភបំពានទៅលើរាងកាយ តែនៅពីក្រោយវាំងននវិញ ពួកគេមានលុយកាក់នាំគ្នា ជប់លៀងផឹកស៊ីសើចក្អាកក្អាយពោរពេញទៅដោយសេរីភាព និងមានសេចក្ដីសុខនៅក្នុងខ្លួនគ្មានខ្វល់រឿងអ្វីឡើយ។

នៅទីសាធារណៈ រាល់ពេលធ្វើបាតុកម្មម្ដងៗ ទាំងយាយមាំមី និងសកម្មជនផ្សេងៗទៀត សម្ដែងចេញមកធ្វើឲ្យគេអាណិតថា ខ្លួនជាជនក្រីក្រ ជាចាស់ទុំកាន់ធម៌អារ តែនៅពីក្រោយវាំងននវិញ ពួកគេគឺជាអ្នកលេងល្បែងស៊ីសង ហាក់គ្មានខ្វល់រឿងអ្វីសោះទៅវិញ។

អញ្ជឹងតើបានប៉ុន្មានឆ្នាំមុនលេចឮព័ត៌មានថា មានអង្គការក្រៅរដ្ឋាភិបាលមួយនោះដែលទទួលបានជំនួយពីលោកខាងលិច បានលួចបង្កើត សាលាបង្រៀនធ្វើបាតុកម្មប្រឆាំងនឹង រាជរដ្ឋាភិបាលស្ងាត់ៗ តែកាលណោះនាយខ្វែកមិនសូវជឿឡើយ ព្រោះគិតថា គ្រាន់តែដើរធ្វើបាតុកម្ម ឬនាំគ្នាធ្វើកូដកម្មចាំបាច់ទៅរៀនដែរ។ ឥឡូវទើបនាយខ្វែកយល់ថា ការរៀនពិតជាមានសារសំខាន់មែន ព្រោះបើកូដករមិនចេញពីសាលា មិនមានសញ្ញាបត្រធ្វើបាតុកម្មត្រឹមត្រូវទេ មិនងាយមានជំនាញសំដែងអោយដូចរឿងពិតគេជឿបានឡើយ។

ឧ! បាតុករសិប្បនិម្មិតអើយ! អ្នកពិតជាពូកែសម្ដែងមែន...៕