A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 10 May 2016

ជនសង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​សុំ​ទោស​ចំពោះ​ទង្វើ​របស់​ខ្លួន



Manekseka Sangkum

Apologies offered following a premeditated vicious attack like this one are of little comfort or meaning to the victims. One suspects that the attackers are mere instruments of the group or individual[s] planning, ordering and directing the violent act against the opposition law-makers, and that however reprehensible and serious the physical offence committed, the real culprits are those still at large and in the shadow at the time of the attack itself. Justice would not be served whilst these individuals are still above the law; indeed, they could be the same people sitting on it! 


<<<>>>

ជនសង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​សុំ​ទោស​ចំពោះ​ទង្វើ​របស់​ខ្លួន
ដោយ ប្រាជ្ញ ចេវ
2016-05-10

ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មក​តុលាការ ៨៥៥
(ពី​ឆ្វេង​ជួរ​មុខ) លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev


ជនសង្ស័យ​ម្នាក់​ឈ្មោះ សុត វណ្ណនី ក្នុង​ចំណោម​៣​នាក់ សុំ​ទោស និង​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​ខ្លួន​ដែល​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ខណៈ​ពួកគេ​ទាំង​បី​ស្នើ​ឲ្យ​តុលាការ​បន្ធូរបន្ថយ​ទោស។

នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​ឧសភា ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​សវនាការ​​សំណុំ​រឿង​ហិង្សា​លើ​ជនសង្ស័យ​៣​នាក់ ដែល​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប ហើយ​នឹង​ប្រកាស​សាលក្រម​នេះ​នៅ​ថ្ងៃ​ទី​២៧ ឧសភា។

​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ជន​សង្ស័យ​ទាំង​៣​នាក់​នោះ គឺ​លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណាយ​ពេល​សវនាការ​ស្ទើរ​ពេញ​មួយ​ព្រឹក។ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ គឺ​លោក ចាយ សារិទ្ធ បាន​សារភាព​ថា ខ្លួន​គឺ​ជា​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្រុង​តា​ខ្មៅ ហើយ​ពាក់​ស័ក្ដិ ៤ ចំណែក​២​នាក់​ទៀត​គឺ​ជា​សហការី។



ជន​សង្ស័យ​ទាំង​៣​នេះ បាន​ចូល​ខ្លួន​សារភាព​ទទួល​កំហុស​ថា ខ្លួន​ជា​អ្នក​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក ញ៉យ ចំរើន និង​លោក គង់ សភា ក្រោយ​ពី​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នក​ប្រព្រឹត្ត​បទល្មើស​ចូល​សារភាព​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ហិង្សា​នេះ​បាន​កើត​បន្ទាប់​ពី​មាន​បាតុកម្ម​ដែល​ព្យាយាម​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា នៅ​មុខ​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។ បាតុកម្ម​កាល​នោះ ត្រូវ​គេ​កត់​សំគាល់​ឃើញ​ថា គឺ​ភាគច្រើន​ជា​កម្លាំង​សន្តិសុខ​តាម​ខណ្ឌ និង​កង​អង្គរក្ស ច្រើន​ជាង​ពលរដ្ឋ។ ការ​ទាមទារ​នៅ​ពេល​នោះ កម្លាំង​អ្នក​តវ៉ា គឺ​ជា​បុរស​ដ៏​ច្រើន​លើសលប់​ខុស​ពី​បាតុកម្ម​តវ៉ា​រឿង​ដីធ្លី និង​ទាមទារ​ដំឡើង​ប្រាក់​ខែ​ជា​ដើម។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

1 comment:

Anonymous said...


The Vietnamization is almost complete.

Vietnam Yuon and its puppet Hun Sen have put Ah Lngeu Pork Thngas Yuon Om Yin Teang as a top law enforcer to imprison Khmer nationalists.

Do we see how brilliant the evil Yuon is?

Vietnam has killed millions of Khmer people since 1970 by using its brainwashed Khmer Vietminh.

Now, Vietnam uses its puppet government's kangooroo law to suppress any Khmer nationalists.

Vietnam uses Khmer hands to kill Khmer.

Vietnam uses Khmer law to crush Khmer.

Chhary