Manekseka Sangkum:
Apologies offered following a premeditated vicious attack like this one are of little comfort or meaning to the victims. One suspects that the attackers are mere instruments of the group or individual[s] planning, ordering and directing the violent act against the opposition law-makers, and that however reprehensible and serious the physical offence committed, the real culprits are those still at large and in the shadow at the time of the attack itself. Justice would not be served whilst these individuals are still above the law; indeed, they could be the same people sitting on it!
<<<>>>
ជនសង្ស័យវាយតំណាងរាស្ត្របក្សប្រឆាំងសុំទោសចំពោះទង្វើរបស់ខ្លួន
ដោយ ប្រាជ្ញ ចេវ
2016-05-10
(ពីឆ្វេងជួរមុខ) លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និងលោក សុត វណ្ណនី ជនសង្ស័យវាយតំណាងរាស្ត្របក្សសង្គ្រោះជាតិ ពេលបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
ជនសង្ស័យម្នាក់ឈ្មោះ សុត វណ្ណនី ក្នុងចំណោម៣នាក់ សុំទោស និងសោកស្ដាយចំពោះទង្វើរបស់ខ្លួនដែលវាយតំណាងរាស្ត្របក្សប្រឆាំង ខណៈពួកគេទាំងបីស្នើឲ្យតុលាការបន្ធូរបន្ថយទោស។
នៅល្ងាចថ្ងៃទី១០ ខែឧសភា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់សវនាការសំណុំរឿងហិង្សាលើជនសង្ស័យ៣នាក់ ដែលវាយតំណាងរាស្ត្របក្សប្រឆាំងពីររូប ហើយនឹងប្រកាសសាលក្រមនេះនៅថ្ងៃទី២៧ ឧសភា។
កាលពីថ្ងៃទី២៨ ខែមេសា ជនសង្ស័យទាំង៣នាក់នោះ គឺលោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និងលោក សុត វណ្ណនី ត្រូវបានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ចំណាយពេលសវនាការស្ទើរពេញមួយព្រឹក។ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ គឺលោក ចាយ សារិទ្ធ បានសារភាពថា ខ្លួនគឺជាកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រុងតាខ្មៅ ហើយពាក់ស័ក្ដិ ៤ ចំណែក២នាក់ទៀតគឺជាសហការី។
ជនសង្ស័យទាំង៣នេះ បានចូលខ្លួនសារភាពទទួលកំហុសថា ខ្លួនជាអ្នកវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន និងលោក គង់ សភា ក្រោយពីលោក ហ៊ុន សែន អំពាវនាវឲ្យអ្នកប្រព្រឹត្តបទល្មើសចូលសារភាពកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦។
ហិង្សានេះបានកើតបន្ទាប់ពីមានបាតុកម្មដែលព្យាយាមទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១ រដ្ឋសភា នៅមុខវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ បាតុកម្មកាលនោះ ត្រូវគេកត់សំគាល់ឃើញថា គឺភាគច្រើនជាកម្លាំងសន្តិសុខតាមខណ្ឌ និងកងអង្គរក្ស ច្រើនជាងពលរដ្ឋ។ ការទាមទារនៅពេលនោះ កម្លាំងអ្នកតវ៉ា គឺជាបុរសដ៏ច្រើនលើសលប់ខុសពីបាតុកម្មតវ៉ារឿងដីធ្លី និងទាមទារដំឡើងប្រាក់ខែជាដើម។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយរបស់យើង...
1 comment:
The Vietnamization is almost complete.
Vietnam Yuon and its puppet Hun Sen have put Ah Lngeu Pork Thngas Yuon Om Yin Teang as a top law enforcer to imprison Khmer nationalists.
Do we see how brilliant the evil Yuon is?
Vietnam has killed millions of Khmer people since 1970 by using its brainwashed Khmer Vietminh.
Now, Vietnam uses its puppet government's kangooroo law to suppress any Khmer nationalists.
Vietnam uses Khmer hands to kill Khmer.
Vietnam uses Khmer law to crush Khmer.
Chhary
Post a Comment