A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 8 March 2015

Cambodia, U.S. to conduct military exercise in peacekeeping, rescue កងទ័ព​កម្ពុជា-អាមេរិក​នឹង​លំហាត់​សមយុទ្ធ​ឆ្មាំ​អង្គរ​ចាប់​ពី​ថ្ងៃ​ទី​៧-២០​ខែ​មីនា


PHNOM PENH​ (Xinhua) -- The Royal Cambodian Armed Forces and U.S. Army Pacific will hold a joint military exercise in western Cambodia's Kampong Speu province from March 7 to 20, a U.S. Embassy's press statement said Friday.
Angkor Sentinel is an annual bilateral exercise sponsored by U. S. Army Pacific and hosted by the Royal Cambodian Armed Forces that focuses on providing humanitarian assistance and responding to disasters.      
"This year marks the sixth iteration of this significant and highly-productive regional training exercise,"the statement said. "Training will focus on humanitarian assistance and disaster relief operations."
Major exercise activities include a Command Post Exercise, Engineer Civic Action Project, Engineer Expert Academic Exchange ( EAE), Junior Leader EAE, Explosive Ordnance Disposal, Medical First Responder EAE and a Jungle Operations/Survival EAE, it said.
The exercise will take place at the Training School for Multinational Peacekeeping Forces in Kampong Speu province, about 70 km west of capital Phnom Penh.

4
អ្នក​ធ្វើ​ជា​របួស​និង​អ្នក​ធ្វើ​ជា​ស្លាប់​ជា​ច្រើន នៅ​ពេល​សមយុទ្ធ​ត្រូវ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រមូល​មក​ដាក់​ជិតៗ​គ្នា ដើម្បី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។
Photo: RFA

លំហាត់​សមយុទ្ធ​ឆ្មាំ​អង្គរ​ឆ្នាំ​២០១៥ រវាង​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា និង​កងទ័ព​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២០ ខែ​មីនា នៅ​ខេត្ត​កំពង់ស្ពឺ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឲ្យ​ដឹង​ថា ពិធី​បើក​ជា​ផ្លូវ​ការ​នៃ​លំហាត់​សមយុទ្ធ​នេះ នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មីនា នៅ​សាលា​ហ្វឹកហ្វឺន​កង​យោធពល​ខេមរភូមិន្ទ នៃ​កង​កម្លាំង​ថែរក្សា​សន្តិភាព​ពហុជាតិ​នៅ​ខេត្ត​កំពង់ស្ពឺ។
សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា ការ​ហ្វឹកហ្វឺន​នឹង​ផ្ដោត​លើ​ប្រតិបត្តិការ​ផ្តល់​ជំនួយ​ក្នុង​គ្រោះ​មហន្តរាយ និង​ជំនួយ​មនុស្សធម៌។ សកម្មភាព​ហ្វឹកហ្វឺន​សំខាន់ៗ​រួម​មាន លំហាត់​នៅ​ប៉ុស្តិ៍​បញ្ជាការ​គម្រោង​សកម្មភាព​វិស្វករ​បម្រើ​ជន​ស៊ីវិល ការ​ផ្លាស់ប្ដូរ​ផ្នែក​សិក្សា​ស្រាវជ្រាវ​នៃ​វិស្វករ​ឯកទេស ការ​ផ្លាស់ប្ដូរ​ផ្នែក​សិក្សា​ស្រាវជ្រាវ​នៃ​ឯកទេស​សម្រាប់​អ្នក​ដឹក​នាំ​ជាន់​ក្រោម ការ​កម្ចាត់​គ្រឿង​ផ្ទុះ ការ​ផ្លាស់ប្ដូរ​ផ្នែក​សិក្សា​ស្រាវជ្រាវ​នៃ​អ្នក​ឯកទេស​ក្នុង​ចំណោម​អ្នក​ឆ្លើយ​តប​ផ្នែក​ពេទ្យ​នៅ​ជួរ​មុខ និង​ការ​ផ្លាស់ប្ដូរ​ផ្នែក​សិក្សា​ស្រាវជ្រាវ​នៃ​អ្នក​ឯកទេស ទាក់ទង​នឹង​ការ​តស៊ូ និង​ប្រតិបត្តិការ​នៅ​ក្នុង​ព្រៃ។
ចំពោះ​លំហាត់​នៅ​ប៉ុស្តិ៍​បញ្ជាការ​រួម​មាន ការ​សិក្សា​ស្រាវជ្រាវ​ពី​ការ​ផ្តល់​ជំនួយ​ក្នុង​គ្រោះ​មហន្តរាយ និង​ជំនួយ​មនុស្សធម៌​ក្នុង​លក្ខណៈ​លម្អិត ការ​កសាង​ក្រុម​ខ្លាំង និង​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ការងារ​បុគ្គលិក និង​ការ​ហ្វឹកហ្វឺន​តាម​ប្រព័ន្ធ​ទាក់ទង និង​តាម​កុំព្យូទ័រ​ជាក់ស្តែង ដែល​ចាំបាច់​សម្រាប់​បំពេញ​បេសកកម្ម​សន្តិសុខ​ដែល​មាន​ភាព​ស្មុគស្មាញ។
នេះ គឺ​ជា​លើក​ទី​៦​ហើយ ដែល​កងទ័ព​កម្ពុជា និង​កងទ័ព​អាមេរិក ធ្វើ​សមយុទ្ធ​យោធា​មនុស្សធម៌​ទ្វេ​ភាគី​បែប​នេះ៕

No comments: