A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 21 January 2015

U.S Assistant Secretary of State to visit Cambodia next week ឧបការី​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិកនឹង​មក​កម្ពុជានៅសប្តាហ៍ក្រោយនេះ​

ដោយ៖​ ទូច​ សុខា​ | ថ្ងៃពុធ ទី21 មករា 2015​

លោកDaniel Russel ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក(រូប​ថត​អនឡាញ)
លោកDaniel Russel ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា​ ខាងមុខ​នេះ ​ដោយ​លោក​មាន​គម្រោង​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​រាជរដ្ឋា​ភិ​បាល និង​តំណាង​សង្គម​ស៊ីវិល​មួយ​ចំនួន។
​សេចក្តី​ប្រ​កាស​ព័ត៌​មាន​របស់​ការិយាល័យទំនាក់​ទំនង​ព័ត៌​មាន​របស់​អាមេរិក​ឲ្យ​ដឹង​ថាលោក Daniel Russelនឹងមក​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រ​ទេសមួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រួមមាន​ប្រទេស​ហ្វីលីពីន  ក៏​​នឹង​បន្តទៅ​កាន់​ទី​ក្រុង​កូឡាឡាំ​ពួ ប្រទេស​ម៉ាឡេ​ស៊ី ដោយលោក​នឹង​​ជួប​ពិ​ភាក្សា​ជាមួយ​មន្រ្តី​រដ្ឋា​ភិ​បាល ​មន្ត្រី​​បក្ស​ប្រ​ឆាំង និង​សង្គម​ស៊ី​វិល​នៅ​ក្នុង​ប្រ​ទេស​ម៉ាឡេស៊ី។
ក្នុង​សេចក្តី​​ប្រ​កាស​ព័ត៌​មាន​ដដែល ឲ្យ​ដឹង​ទៀត​ថា លោក Daniel Russel នឹង​​ជួ​ប​ជាមួយ​មន្ត្រី​រដ្ឋា​ភិ​បាល និង​​តំណាង​សង្គម​ស៊ី​វិល​ថៃ ពី​ថ្ងៃ​ទី​២៤ដល់​ថ្ងៃ​ទី២៦ ខែមករា​។ លោក​ក៏​នឹងថ្លែង​​សុន្ទរកថានៅ​ក្នុង​សាកល​វិទ្យាល័យ​ជូឡាឡុងកន​អំពី​ទំនាក់​ទំង​របស់​អា​មេរិក​នៅ​ក្នុង​តំបន់ផង​ដែរ​។

លោក Daniel Russel នឹ​ង​បញ្ចប់​ដំណើ​រទស្សនកិច្ច​របស់​លោក​នៅ​អាស៊ី​អាគ្នេយ៍​ត្រឹម​ប្រ​ទេស​កម្ពុជា និង​វិល​ត្រ​ឡប់​ទៅ​កាន់​អាមេរិក​វិញ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា៕​
សូម​សរសេរ​មក​កាន់​លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

No comments: