A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 21 January 2015

Sin Chanchhaya, the son of legendary singer Sin Sisamouth passed away Tuesday 20/01/12 morning from a stroke កូន​ប្រុស​លោក ស៊ីន ស៊ី​សាមុត គឺ​លោក ស៊ីន ច័ន្ទ​ឆាយា ទទួល​មរណភាព​

ដោយ៖​ កាន់ វិច្ឆិកា​ | ថ្ងៃអង្គារ ទី20 មករា 2015, 

លោក ស៊ីន ច័ន្ទ​ឆាយា កាល​នៅ​រស់​
លោក ស៊ីន ច័ន្ទ​ឆាយា ដែល​ជា​កូន​ប្រុស​អតីត​អធិរាជ​សំឡេង​មាស លោក ស៊ីន ស៊ី​សាមុត បាន​ទទួល​មរណ​​​ភាព​នៅព្រឹក​ថ្ងៃ​អង្គារនេះ ដោយ​សារ​ដាច់​សរសៃ​ឈាម​។
លោក ស៊ីន សេដ្ឋ​កុល ដែល​ជា​កូន​ប្រុ​ស​ច្បង​របស់​លោក ស៊ីន​ ច័ន្ទ​ឆាយា ប្រាប់​VODនៅ​រសៀល​ថ្ងៃ​អង្គារនេះ​​ថា​ឪពុក​របស់​លោក​​បាន​ទទួល​មរណ​​ភាព​នៅ​វេលាម៉ោង១០​ព្រឹក ​ថ្ងៃ​អង្គារនេះ  ដោយ​សារលោក​​ដួល​នៅខាង​មុខ​សមាគម​ស៊ីនស៊ីសាមុត​។ លោក​បន្ត​ថា​ឪពុក​របស់​លោក​​មាន​ជំងឺ​លើស​ឈាម​ និង​ទឹក​នោម​ផ្អែមប្រចាំ​កាយ ។
លោក ស៊ីន សេដ្ឋ​កុល ឲ្យ​ដឹង​ថា​លោក ស៊ីន ច័ន្ទ​ឆាយា មាន​អាយុ​៥៧​ឆ្នាំ ។
កាល​ពី​ថ្ងៃ​ទី​៣០​ខែមេសា ឆ្នាំ​២០១៤ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សន្យា​​​ផ្តល់​អត្ថប្រយោជន៍ និង​ការការពារ​កម្មសិទ្ធិបញ្ញា ដល់​ក្រុមគ្រួសារ​អតីត​អធិរាជ​សំឡេង​មាស លោក ស៊ីន​ ស៊ី​សាមុត បន្ទាប់ពី​បាន​ទទួល​ពាក្យ​ស្នើសុំ​ឲ្យមាន​ការកា​រ​ពារ​ស្នាដៃរ​បស់​លោក​។​
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថាក្រសួងនឹង​រៀបចំ​ការសម្តែង​តន្ត្រី ដើម្បី​រៃ​អង្គាស​ប្រាក់​មនុស្សធម៌ជួយ​ដល់​ភរិយា​របស់​លោក ស៊ីន​ ស៊ី​សាមុត ផងដែរ ខណៈ​ដែល​អ្នក​ស្រី​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ក្នុង​ជីវភាព​រស់នៅ​ ។

លោក ស៊ីន​ ស៊ី​សាមុត គឺជា​អធិរាជ​សំឡេង​មាស និង​ជា​អ្នកចម្រៀង​ដ៏​ល្បីល្បាញ​មួយ​រូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ទសវត្ស​ទី​៦០​។ លោក​បាន​ទទួលមរណភាព​ក្នុង​របប​ខ្មែរក្រហមនា​ឆ្នាំ​១៩៧៥​។ ភរិយា​របស់​លោក ស៊ីន ស៊ី​សាមុត គឺ​លោកស្រី ខា​វ ថង​ញ៉ុត ជា​ស្ត្រី​មេម៉ាយ កំពុង​រស់នៅ​ខេត្ត​ស្ទឹងត្រែង មានកូន​២​នាក់ ចៅ​៦​នាក់ និង​ចៅទួត​៤​នាក់ ​៕
សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com

No comments: