A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 10 November 2014

People in Kampong Cham worry about illegal fishing by Vietnamese fishermen in Cambodian territorial waters ពលរដ្ឋ​នៅ​កំពង់ចាម​បារម្ភ​ពី​ការ​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម

ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បារម្ភ​ថា សកម្មភាព​នេសាទ​ខុស​ច្បាប់​ពី​សំណាក់​ជនជាតិ​វៀតណាម នៅ​ក្នុង​បឹង​ធំ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ។ ចំណែក​មន្ត្រី​ជំនាញ​វិញ​បញ្ជាក់​ថា ពួក​គាត់​បាន​ចុះ​បង្ក្រាប​អ្នក​ប្រព្រឹត្តិ​ទាំង​នោះ​ហើយ។
ប្រជាពលរដ្ឋ​ដែល​រស់នៅ​ពឹង​ផ្អែក​លើ​ការ​នេសាទ​លក្ខណៈ​គ្រួសារ ស្នើ​អាជ្ញាធរ​ចាត់​វិធានការ​អោយ​មាន​ប្រសិទ្ធភាព បញ្ឈប់​ការ​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម ដើម្បី​ទប់ស្កាត់​ការ​ហិនហោច​មច្ឆជាតិ និង​សម្រួល​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​ពួក​គាត់។
ពលរដ្ឋ​នៅ​ឃុំ​មៀន លោក យីម ទិត មាន​ប្រសាសន៍​ថា នៅ​ពេល​លោក​ទៅ​ដាក់​មង​នៅ​ក្នុង​បឹង​ធំ​នោះ គឺ​តែង​ជួប​ប្រទះ​អ្នក​នេសាទ​ជនជាតិ​វៀតណាម ជាច្រើន​នាក់ ចូល​នេសាទ​ខុស​ច្បាប់​ជា​រៀង​រាល់​ថ្ងៃ​រយៈពេល​កន្លះ​ខែ​មក​ហើយ ហាក់​មិន​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ។ លោក​បារម្ភ​ថា ត្រី​នឹង​អាច​វិនាស​មិន​ខាន ពីព្រោះ​ឧបករណ៍​ដែល​ពួក​គេ​រក​នោះ គឺ​ប្រើ​អួន​ក្រឡា​ញឹក​ក្នុង​មួយ​វង់ៗ​មាន​ប្រវែង​ប្រមាណ​ជា ២០០​ម៉ែត្រ រួម​និង​ម៉ាស៊ីន​ខ្យល់​ផង ដាក់​អូស​ទាំង​យប់​ទាំង​ថ្ងៃ។
លោក យីម ទិត៖ «បើ​សិន​ជា​អាជ្ញាធរ​មន្ត្រី​ជលផល​បង្ក្រាប​ទេ ខ្ញុំ​ជឿ​ថា នៅ​ក្នុង​បឹង ត្រី​គឺ​ពិបាក ព្រោះ​បឹង​ទឹក​ជម្រៅ ៧-៨ ទៅ ៩​ម៉ែត្រ គឺ​ប្រើ​ម៉ាស៊ីន​ខ្យល់​ជ្រមុជ​ដល់​បាត​ដី យក​ទាំង​ត្រី​ក្នុង​ភក់ អា​ត្រី​កេះ ត្រី​កញ្ចុះ ត្រី​ឆ្លាំង អា​ប្រភព​ត្រី​នៅ​ក្នុង​ភក់​គាត់​យក​បាន។ ចុះ​ទម្រាំ​នៅ​ខែ​ក្រោយៗ ទឹក​រីង​ទៀត គាត់​កៀរ​យក​អស់ ហើយ​អួន​ហ្នឹង​គឺ​អួន​ក្រឡា​ញឹក​បំផុត»
ប្រភព​ដដែល​បន្ថែម​ថា ការ​ប្រើប្រាស់​អួន​ខ្នាត​ធំ​នោះ គឺ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​មុខ​របរ​នេសាទ​របស់​ពួក​គាត់​ជា​លក្ខណៈ​គ្រួសារ។ លើស​ពី​នេះ​ទៀត គឺ​អាច​នាំ​ឱ្យ​ពលរដ្ឋ​ផ្សេង​ទៀត​យក​គំរូ​តាម ហើយ​នាំ​គ្នា​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​បន្ថែម​ទៀត។
ស្រប​ពេល​ប្រជាពលរដ្ឋ​កំពុង​ព្រួយ​បារម្ភ​រឿង​នេះ មន្ត្រី​ជំនាញ សហគមន៍​នេសាទ រួម​និង​សមត្ថកិច្ច​ផង បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ទាំង​នោះ នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ដោយ​ចាប់​បាន​អួន​ខ្នាត​ធំ​ប្រវែង​ចាប់​ពី ១៥០​ម៉ែត្រ ទៅ ២០០​ម៉ែត្រ ចំនួន​ពីរ​វង់ ម៉ាស៊ីន​កាណូត ២​គ្រឿង ម៉ាស៊ីន​ខ្យល់ ២​គ្រឿង ទូក ២​គ្រឿង និង​មនុស្ស​ប្រមាណ​ជា ១០​នាក់។
នាយ​រង​ខណ្ឌ​ជលផល​ខេត្ត​កំពង់ចាម លោក ហ៊ីង សុផាន់ណារិទ្ធិ មាន​ប្រសាសន៍​ថា ពួក​គាត់​ទាំង​នោះ​ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​វិហារធំ ស្រុក​កំពង់សៀម ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា​ជា​ជនជាតិ​វៀតណាម ឬ​យ៉ាង​ណា​ទេ ព្រោះ​កំពុង​សាកសួរ​ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី។ លោក​បន្ត​ថា កាល​ពី​ខែ​តុលា ខាង​ជលផល​បាន​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​ពួក​គេ​ទាំង​នោះ នេសាទ​បាន​ក្នុង​ទំហំ​មួយ​ស្រប​ច្បាប់ ពោល​គឺ​ត្រូវ​អូស​អួន​ក្រោម​ប្រវែង ១០០​ម៉ែត្រ និង​ត្រូវ​អូស​ដោយ​ដៃ ប៉ុន្តែ​សមត្ថកិច្ច​ចុះ​ចាប់​ពេល​នេះ ពិនិត្យ​ឃើញ​ថា គឺ​ខុស​ពី​លិខិត​អនុញ្ញាត​នោះ​ទាំង​ស្រុង៖ «ក៏ប៉ុន្តែ​ពេល​ប្រជាពលរដ្ឋ​ប្ដឹង​ទៅ​ខាង​ខ្ញុំ ចុះ​មក​ពិនិត្យ​អ៊ីចឹង ពួក​គាត់​ខុស​ពី​បទដ្ឋាន​ដែល​យើង​ត្រូវ​អនុញ្ញាត។ អ៊ីចឹង​ហើយ​បាន​ជា​យើង​ធ្វើ​ការ​ស្កាត់​ចាប់​បង»

នាយ​រង​ខណ្ឌ​ដដែល​បន្ថែម​ថា កន្លែង​ដែល​ពួក​គាត់​ទាំង​នោះ​នេសាទ គឺ​មិន​បណ្ដាល​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ទេ។ លោក​បញ្ជាក់​ថា ឆ្នាំ​កន្លង​ទៅ​ធ្លាប់​មាន​បញ្ហា​នេះ​កើត​ឡើង​ដែរ ប៉ុន្តែ​ក៏​ត្រូវ​ខាង​សមត្ថកិច្ច​បង្ក្រាប​ជា​បន្តបន្ទាប់។
ចំណែក​ប្រធាន​សហគមន៍​នេសាទ​បឹង​ធំ​វិញ លោក ម៉ុន ឆៃលាង ឱ្យ​ដឹង​ថា មនុស្ស​ប្រហែល​ជា ១០​នាក់​នោះ គឺ​ជា​ជនជាតិ​វៀតណាម មែន។ លោក​បន្ត​ថា កន្លង​មក​ក៏​មាន​ការ​បង្ក្រាប​បទល្មើស​នេសាទ​ទាំង​នោះ ប៉ុន្តែ​បទល្មើស​នៅ​តែ​កើត​មាន​ដដែល ហាក់​គ្មាន​ប្រសិទ្ធភាព​ឡើយ។ លោក​បន្ថែម​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​គ្មាន​ប្រសិទ្ធភាព អាច​ទាក់ទង​នឹង​អំពើ​ពុក​រលួយ។
ដោយ​ឡែក​ខាង​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក ឯក ចំរើន មាន​ប្រសាសន៍​ថា ការ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ខ្នាត​ធំ ឬ​ឧបករណ៍​ទំនើបៗ​នៅ​កម្ពុជា ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម ដូចជា​នៅ​តំបន់​ទន្លេសាប នៅ​ទន្លេ​មេគង្គ និង​នៅ​តាម​មាត់​សមុទ្រ ជាដើម៖ «ស្រប​ច្បាប់​មិន​ស្រប​ច្បាប់​មិន​ដឹង ប៉ុន្តែ​នៅ​ខាង​ឆ្នេរ​មិន​ស្រប​ទេ មាន​ន័យ​ថា គាត់​មក​ពី​ស្រុក​គាត់​មក​មក​ពី​កោះត្រល់ មក​អី​ទៅ។ ប៉ុន្តែ​បើ​នៅ​ទន្លេសាប អត់​មាន​ណា​ទេ​អ្នក​មក​ពី​ទន្លេ​ហ្នឹង​ឯង។ អ្នក​នៅ​សៀមរាប អ្នក​នៅ​ចុងឃ្នៀស នៅ​កំពង់ឆ្នាំង ដូចជា​អ្នក​នៅ​ផ្សារ​ក្រោម​គ្មាន គាត់​មក​ពី​ណា។ ប៉ុន្តែ​គ្រាន់​ថា​ឧបករណ៍​ដែល​គាត់​ប្រើ គឺ​វា​ទំនើប​ជាង​ខ្មែរ​យើង នេះ​តាម​សង្កេត​មើល​ទៅ​ណា»
លោក​បន្ថែម​ថា ប្រសិន​បើ​ជនជាតិ​វៀតណាម មិន​ស្រប​ច្បាប់​មក​នេសាទ​ខុស​ច្បាប់​នៅ​លើ​ដី​ខ្មែរ វា​រឹត​តែ​មាន​កម្រិត​ទោស​ធ្ងន់ធ្ងរ​ជាង​ជនជាតិ​វៀតណាម ដែល​រស់នៅ​ស្រប​ច្បាប់​ទៅ​ទៀត។ យ៉ាង​ណា លោក​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​បច្ចុប្បន្ន គឺ​ប្រៀប​ដូចជា​ការ​វែក​ចក​យ៉ាង​នោះ​ឯង។
បឹង​ធំ គឺ​ជា​បឹង​មួយ​ជាប់​ស្រុក​ចំនួន​បី​ក្នុង​ខេត្ត​កំពង់ចាម គឺ​ស្រុក​កងមាស ស្រុក​កំពង់សៀម និង​ស្រុក​ព្រៃឈរ ដែល​មាន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កំពុង​អាស្រ័យ​ផល​នេសាទ​នៅ​ក្នុង​បឹង​នេះ៕

3 comments:

Anonymous said...

មានតែប្រជាជនទេដែលបារម្ភពីរឿងយួន ហើយមិនដេលឮថារដ្ឋាភិបាលខ្មែរណាម្នាក់ ចេញមុខមកនិយាយថាបារម្ភឬខ្វល់ខ្វាយអីផង ព្រោះស្រុកខ្មែរវាជារបស់យួនទៅហើយ បើទោះជាប្រជាជនខ្វលដល់ងាប់ទៀតក៍អត់បានការដែរ បើនិយាយមិនតវ៉ាខ្លាំង រដ្ឋភិបាលគេចោទថាក្បត់ជាតិ ផង រួចគេចាប់ សម្លាប់ ដាក់គុក គឺច្បាស់ជាគ្មានផ្លូវគេចរួចទេ ចាំមើលទៅ។

Anonymous said...

Hun Sen never care because he is a Viet puppet.

Anonymous said...

Hey Khmer, you have never answered my question. Why Khmer Krom map only shows territory in Vietnam? There is no Khmer Krom territory in Cambodia?

Some how Vietnam knew exactly where was Khmer Krom and only stole Khmer Krom, not Khmer Srok?

Explain to me what a great coincidence on how things turn out. lol...

I say, you guys fabricate the Khmer Krom map and did not put too much thinking into it. I am too smart for you.

-Drgunzet-