A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 20 December 2013

Sam Rainsy's response to Hun Sen for refusing to conduct the election again លោក សម រង្ស៊ី ឆ្លើយតប​នឹង​លោក ហ៊ុន សែន ចំពោះ​ការបដិសេធ​បោះឆ្នោត​ឡើងវិញ​​

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013 | 4 ម៉ោង មុន

លោកសម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ (រូបថត តាត ឧត្តម)
​លោក សម រង្ស៊ី បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការបដិសេធ​របស់លោក ហ៊ុន សែន ក្នុង​ការទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ និង​ចុះចេញ​ពី​តំណែង បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​"គ្មាន​ការបោះឆ្នោត​ឡើងវិញ ព្រោះ​គ្មាន​អ្នក​រំលាយ​សភា​"​នោះ​។​
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រាប់​VOD​ថា ការលួចបន្លំ​សន្លឹកឆ្នោត​ក៏​មិន​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែរ​ ​៖ "លោក ហ៊ុន សែន គាត់​បាន​និយាយថា គាត់​មិន​ព្រម​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ទេ ហើយ​គាត់​មិន​ព្រម​រំលាយ រដ្ឋសភា​ទេ ពីព្រោះ​គាត់​អះអាងថា រដ្ឋធម្មនុញ្ញ​អត់​មានចែង​អំពី​ការរំលាយ​រដ្ឋសភា មុនអាណត្តិ ហើយ​អត់​មានចែង​ពី​នាយករដ្ឋមន្ត្រី ចុះចេញ​ពី​តំណែង​មុនអាណត្តិ យោងតាម​រដ្ឋធម្មនុញ្ញ តែ​ខ្ញុំ​សូម​ឆ្លើយ​ទៅ​គាត់​វិញ​ថា រដ្ឋធម្មនុញ្ញ​ក៏​មិន​មាន​ចែង​ផង​ដែរ អំពី​ការលួចបន្លំ​សន្លឹកឆ្នោត រដ្ឋធម្មនុញ្ញ​មិន​មាន​អនុញ្ញាត ឲ្យ​លួច​បន្លំ​សន្លឹកឆ្នោត ឲ្យ​បោះឆ្នោត​ក្លែងបន្លំ​ទេ អ៊ីចឹង​ហើយ​អត់​មាន​ចែង​ទាំងអស់​ហ្នឹង"។
​លោក ហ៊ុន សែន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន បន្ទាប់​ចេញពី​ប្រជុំ​សភា​ដើម្បី​បោះឆ្នោត​តែងតាំង​ លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​លោក ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​ត្រូវ​បំបែក​ជា​ពីរ​នោះ ថា​ការបោះឆ្នោត​ឡើងវិញ មិន​អាច​ធ្វើ​ទៅ​បាន​ទេ ព្រោះ​សភា​បច្ចុប្បន្ន​មិន​ត្រូវបាន​រំលាយ ដូច​មានចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ៖ “​អ្នក​ដែល​មិន​គាំទ្រ​ខ្ញុំ មិនមែន​ត្រឹមតែ​ថ្ងៃនេះ​ទេ តាំងពី​ជំនាន់​ក្រោយ​ពី​រំដោះ​ពី ប៉ុល ពត ភ្លាម​ក៏​គេ​ចង់ឲ្យ​ខ្ញុំ​ចាក​ចេញពី​តំណែង​រួចទៅហើយ អញ្ជឹង​ខ្ញុំ​គ្មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការទាមទារ ហើយ​ក៏​ខ្ញុំ​ដឹង​ដែរ ថា​អ្នកណា អ្នក​ឲ្យ​សរសេរ​អំពី “​ហ៊ុន សែន អើយ​ចាកចេញ​ទៅ​” នោះ​ខ្ញុំ​ដឹង មិនមែន​អ្នក​ធ្វើ​បាតុកម្ម​ធម្មតា​ទេ ក៏​ប៉ុន្តែ​គឺជា​មេដឹកនាំ​នយោបាយ ខ្ញុំ​ឡើង​តាម​រដ្ឋធម្មនុញ្ញ ខ្ញុំ​ចុះ​ក៏​ចុះ​តាម​រដ្ឋធម្មនុញ្ញ អញ្ជឹង​សូម​បញ្ជាក់​ឲ្យ​ហើយ គ្មាន​ការបោះឆ្នោត​ឡើងវិញ ព្រោះ​គ្មាន​អ្នក​រំលាយ​សភា ហើយ​ក៏​គ្មាន​យន្តការ​កំណត់ ពី​ការបោះឆ្នោត​មុខ​អាណត្តិ​នោះទេ​”​។​

​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ឱ​សាទវាទ​ចំនួន​៣​ខែ ឲ្យ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​បោះឆ្នោត​ឡើងវិញ ហើយ​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង និង​ព្រមាន​បាតុកម្ម​បិទផ្លូវ នៅ​ដើមឆ្នាំ​២០១៤​ខាងមុខនេះ​៕
សូមសរសេរមកកាន់ លោក អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

2 comments:

Anonymous said...

Hun Sen and his cronies included Tep Vong stole Buddha relics and grind Buddha bones with holy water and drink to enhance his immortal power.

He is not going to resign from PM, He use Buddha power to cling on power but Buddha bones cannot save him from people tsunami.

In order to get rid of his power we must burn him alive (sacrifice).

Tep Vong and Hun Sen will see hell Yumareach at 120 steps when their judgement day have come.

Anonymous said...

Stop posting that. It's annoying.