A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 20 December 2013

Civil society: If there is crack down on protesters the international community will step in សង្គម​ស៊ីវិល​៖​ បើ​មាន​ការបង្ក្រាប​លើ​បាតុករ​នោះ​អន្តរជាតិ​នឹង​លូកដៃ​ចូល​នយោបាយ​កម្ពុជា​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013 | VOD

ស្តាប់សំឡេង៖​

ចម្លងទុក
ក្រុមបាតុករ​គាំទ្រ​គណបក្សសង្គ្រោះ​ជាតិ តវ៉ា​នៅ​ទីលាន​ប្រជា​​ធិប​តេយ្យ​ នា​ពេល​កន្លង​មក (រូបថត តាំង វីដា)
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ​ដែល​ធ្វើការ​ពាក់ព័ន្ធ​ផ្លូវច្បាប់ និង​សិទ្ធិមនុស្ស​ លើកឡើងថា ប្រសិន​បើ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រើ​កម្លាំង​បង្ក្រាប​លើ​បាតុករ​នៅ​ខែក្រោយមែន​នោះ អាច​ជា​ចំណុច​ចាប់ផ្តើម ​ដែល​សហគមន៍​អន្តរជាតិ​លូកដៃ​ចូល​ក្នុង​នយោបាយ​កម្ពុជា​។​
​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រមាន​ថា ប្រសិន​ការធ្វើ​បាតុកម្ម​ទាមទារ​ឲ្យមាន ការបោះឆ្នោត​ឡើងវិញ មិន​មាន​ការឆ្លើយតប​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ពួកគេ​អាច​នឹង​បិទ​ផ្លូវ​សំខាន់​នៅ​រាជធានី​ភ្នំពេញ​។ ទាក់ទង​ចំណុច​នេះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃទី​២០​​ខែ​ធ្នូ​ថា ប្រសិនបើ​មាន​ការបិទផ្លូវ​នោះ លោក​នឹង​ប្រើ​វិធានការ​ផ្លូវ​ច្បាប់​ដើម្បី​ដោះស្រាយ​។​
​ការបង្ហាញ​ជំហរ​រឹង​ដាក់គ្នា​រវាង​គណបក្ស​ទាំងពីរ​នេះ នាំ​ឲ្យ​មន្ត្រី​អង្គការសង្គម​ស៊ីវិល សម្តែង​ការព្រួយ​បារម្ភ​ពី​ហិង្សា​អាច​​កើតមានឡើង​។​
មេធាវី និងជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក នី ចរិយា ចង់ឲ្យ​ភាគី​ទាំង​ពីរ​ជួប​គ្នា​បន្ទាន់​ដើម្បី​បញ្ចៀស​ហិង្សា​។ តែ​លោក​ថា ដោយសារតែ លទ្ធផល​នៃ​ការបោះឆ្នោត​មិនទាន់​មាន​ការទទួលស្គាល់​ជា​អន្តរជាតិ ហើយ​បើ​មាន​ហិង្សា​ទៀត​នោះ អាច​នឹង​មាន​ការព្យួរ​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ ៖ “​ដោយសារតែ​ការបោះឆ្នោត​របស់​យើង​កន្លងមកនេះ មិនទាន់​មាន​ប្រទេស និង​អង្គការ​អន្តរជាតិ​ផ្សេងៗ មិនទាន់​បាន​ទទួលស្គាល់ ជា​ផ្លូវ​ជា​ផ្លូវច្បាប់ អញ្ជឹង​ប្រាកដជា​មាន​ការព្យួរ អាសនៈ​នៅ​អង្គការសហប្រជាជាតិ​ហើយ​”​។​
​នាយក​ប្រតិបត្តិ ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយសេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ លោក ហង្ស ពុទ្ធា លើកឡើងថា បើ​មាន​ហិង្សា​កើតឡើង​នោះ ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​និង​ប្រវត្តិសាស្ត្រ​។ លោក បន្តថា ប្រសិនបើ​មាន​ការប្រើ​អាវុធ​លើ​ប្រជាជន​ដែល​មិន​មាន​អាវុធ​នោះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹង​អន្តរាគមន៍​ ៖ “​សេចក្តី​របស់​នាយករដ្ឋមន្ត្រី​បាន បង្ហាញ​ហើយ​ថា បើ​មាន​ការបិទផ្លូវ គឺ​ដំណោះ​ស្រាយ​ឈាម ហើយ​កម្ពុជា​ក៏​ជា​សមាជិក​របស់​ICC ដែរ អ៊ីចឹង​អន្តរជាតិ​បើ​ឃើញ​ថា​កម្ពុជា ជួប​ការលំបាក​ក្នុង​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​ការរស់នៅ​ហើយ អាច​នឹង​មាន​ការ​លូកដៃ​ចូល ពេល​នោះ​ខ្ញុំ​គិតថា ភាព​ប្រឈម​គ្នា ឈាន​ទៅ​រក​ដំណោះស្រាយ​ណាមួយ ដែល​ភាគី​អន្តរជាតិ ប្រហែលជា​អាច​លូកដៃ​ចូល​”​។​
ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​លោក ហ៊ាង រិទ្ធី មានប្រសាសន៍ថា ប្រសិនបើ​មានហិង្សា​កើតឡើង​នោះ ប្រទេស​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​​ទីក្រុង​​បារីស​ មានកាតព្វកិច្ចអន្ត​រាគមន៍​។​
​ប្រធាន​លេខាធិការដ្ឋាន​ប្រតិបត្តិ​ នៃ​គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម​លោក សួន ប៊ុន​ស័ក្តិ លើកឡើងថា អន្តរជាតិ​អាច​លូកដៃ​កម្រិត​ណាមួយ​នោះ ​គឺ​អាស្រ័យ​​​លើ​ទំហំ​នៃ​អំពើហិង្សា​ ៖ “​មាន​វិធានការ​ចាស់ដៃ វិធានការ​ហិង្សា ពី​អាជ្ញាធរ ហើយ​ប្រសិន​វិធានការ​ចាស់ដៃ​ពី​អាជ្ញាធរ​នោះ ប៉ះពាល់​ដល់​អាយុជីវិត​ច្រើន​ប្រជាពលរដ្ឋ ហើយ​កម្រិត​ហិង្សា​នេះ​ធំធេង​អញ្ជឹង វា​អាច​ឈាន​ទៅ​ដល់​បទល្មើស​ព្រហ្មទណ្ឌ​មួយ ដែល​ជា​យុត្តធិការ​របស់ ICC ដែរ ប៉ុន្តែ​យើង​សង្ឃឹមថា ប្រទេស​កម្ពុជា​យើង​គឺ​មិន​ដល់​ថ្នាក់​នោះ ជា​លើក​ទី​ពីរ​ដូច​ករណី​របប​ខ្មែរក្រហម​ទេ​”​។​

តាម​គម្រោង​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ដឹកនាំ​បាតុករ​បិទ​ផ្លូវ​ នៅក្នុង​ខែ​មករា​ខាងមុខ​នេះ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ព្រម​​រៀបចំ​​ការ​បោះ​ឆ្នោត​​ឡើង​វិញ៕
សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

1 comment:

Anonymous said...

I agree.
1. Cambodian stability is ensured by internationals who signed the peace a greement.
2. ICC is on the way
3. Cambodian overseas will put pressure on their governments to step into political chaos in Cambodia.


Therefore, I am 100% sure that if Hun Sen did anything wrong, Cambodians domestically and internationally will involve.