A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 24 November 2013

Yorm Bopha protest land issue in Borei Keila after the court released her on bail [A very brave woman indeed!] អ្នកស្រី យ៉ោម បុប្ផា ចេញមុខ​អន្តរាគមន៍​បញ្ហា​ដីធ្លី​នៅ​តំបន់​បុរី​កីឡា ​ក្រោយចេញពី​ពន្ធនាគារ​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​ | ថ្ងៃអាទិត្យ ទី24 ខែវិច្ឆិកា ឆ្នាំ2013 | 4 ម៉ោង មុន

​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ អ្នកស្រី​យ៉ោម បុប្ផា នៅ​ថ្ងៃ​អាទិត្យ​នេះ ​ចេញ​មុខ​តវ៉ា​ជា​ថ្មីទៀត ជួយ​រក​យុត្តិធម៌​ជូន​អតីត​សហគមន៍​បុរី​កីឡា ដែល​កំពុង​ប្រឈម​​នឹង​ការបណ្តេញចេញ​ជា​លើក​ទី​ពីរ  បន្ទាប់ពី​អ្នកស្រី ត្រូវបាន​តុលាការ​សម្រេច​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។
​អ្នកស្រី​ យ៉ោម បុប្ផា រស់​នៅក្នុង​ពន្ធនាគារ ជាង​មួយ​ឆ្នាំ ចាប់ពី​ដើម​ឆ្នាំ​២០១២​មក ដោយសារ​ប្រឆាំង​និង​ការបណ្តេញចេញ ប៉ុន្តែ​ត្រូវបានតុលាការ​កំពូល សម្រេច​​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អា​សន្ន នៅ​ថ្ងៃ​ទី​២២ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​នេះ។​
​អ្នកស្រី យ៉ោម បុប្ផា ប្រាប់VODឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិ​ត្យ ​ទី​២៤ ​ខែ​វិច្ឆិកា​នេះ​ថា អតីត​អ្នក​បុរី​កីឡា ប្រមាណ​ជា​១០​គ្រួសារ កំពុង​រស់នៅ​ក្រោម​តង់ លើ​គំណរ​សំរាម ក្នុង​អតីត​សហគមន៍របស់​ខ្លួន ​ដែល​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច​ បាន​បណ្តេញ​ចេញ​ទាំង​ហិង្សា កាលពី​ជាង​មួយ​ឆ្នាំ​មុន។​
​អ្នកស្រី​បន្ត​ថា ពេល​នេះ​អ្នករងគ្រោះ​ទាំងនោះ គ្មាន​លទ្ធភាព​សាងសង់​លំនៅឋាន​ឡើងវិញ ទើប​ពួកគាត់​សម្រេចចិត្ត​ឡើងទៅ​ស្នាក់នៅ លើ​អាគារ​ចាស់ៗ របស់​ក្រុមហ៊ុន​នៅក្បែរនោះ បណ្តោះអាសន្ន តែ​ត្រូវបាន​អាជ្ញាធរ​រារាំង​។
​អ្នកស្រី យ៉ោម បុប្ផា​ បន្តថា ការដែល​តុលាការ​ សម្រេច​ឲ្យ​អ្នកស្រី​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​នៅពេលនេះ ក៏​ដោយសា​តែ​មាន​ប្រជា​សហគមន៍​រងគ្រោះ​ទាំង​​នោះ ចេញ​តវ៉ា​ស្ទើរ​រាល់ថ្ងៃ ជួយ​អ្នកស្រី​ដែរ ដូច្នេះ​អ្នកស្រី ត្រូវតែ​ចេញ​មុខ​តវ៉ា​បន្តទៀត ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ។​
​អ្នកភូមិ​បុរី​កីឡា ​អះអាងថា ពួក​គេ​ជាង​៣០០​គ្រួសារ ត្រូវបាន​ក្រុមហ៊ុន ​ផាន​អ៊ី​ម៉ិច របស់​លោកស្រី ​ស៊ុយ សុផាន បណ្តេញ​ចេញ​ទាំង​បង្ខំ កាលពី​ថ្ងៃ​ទី​៣​ខែ​​មករា ​ឆ្នាំ​២០១២ ​ឲ្យទៅ​នៅ​ជាយក្រុង​ ហើយ​បច្ចុប្បន្ន​នេះ​នៅ​​ជាង​១០០​គ្រួសារ ទៀត កំពុង​តវ៉ា​ទាមទារ​សំណង៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

2 comments:

Anonymous said...

this lady never learn lesson,
prior to release her from jail
she needs to learn from education camp.,

she needs to learn, how to behave herself from education camp or boot camp

PATRICIA KIMBERLY said...
This comment has been removed by a blog administrator.