A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 21 November 2013

Report: Tycoon Try Pheap, Mr. Hun Sen's god-brother, pays bribe to the tune of one million dollars per month to the family of Prime Minister Hun Sen របាយការណ៍​៖​ ឧកញ៉ា ​ទ្រី ភាព បង់លុយ​ប្រចាំ​ខែ​មួយ​លាន​ដុល្លារ​ឲ្យ​គ្រួសារ​នាយករដ្ឋមន្ត្រី​​

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013 | VOD, Read article in English here.


ក្រុមហ៊ុន​លោក​ទ្រីភាព​នៅពោធិសាត់ (រូបថតពី​របាយ​ការណ៍​ស៊ើបអង្កេត)​
​របាយការណ៍​ស៊ើបអង្កេត​ថ្មី​មួយ បង្ហាញថា ឧកញ៉ា ទ្រី ភាព បាន​ចំណាយលុយ​ប្រចាំខែ១លាន​ដុល្លារ បង់​ឲ្យ​ក្រុមគ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដឹក​ឈើ​ពី​ស្រុក​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ឬ ​ចិន​។​
​ការ​អះអាង​នេះ ត្រូវបាន​បង្ហាញ​ក្នុង​របាយការណ៍​ក្រោម​ចំណងជើង​ថា ឃ្លាំ​មើល​ធុរៈកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ភាគ​១ អំពី​ក្រុមហ៊ុន ទ្រី ភាព (​នយោបាយ​​ប្រមូល​ឈើ​ឲ្យអស់​ពី​ស្រុ​ក​​ខ្មែរ​) ដែល​ចេញផ្សាយ​នៅថ្ងៃនេះ ដោយ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​។​
​របាយការណ៍​ជិត​៥០​ទំព័រ ដោយ​ភ្ជាប់​លេខ​ទូរស័ព្ទ​ប្រភព​ ដែល​ផ្តល់​ព័ត៌មាន​រសើប​ទាំងនោះ ក៏​បាន​បង្ហាញ​ពី​ប្រវត្តិ ឧ​កញ៉ា ទ្រី ភាព ថា ជា​អតីត​ព្រូ​ឡាន​​រត់​តាក់ស៊ី និង​ជា​កម្មករ​សំ​ណង់​។ ប៉ុន្តែ​ក្រោយមក​បាន​រៀបការ​ជាមួយ​ស្ត្រី​មេម៉ាយ​កូន​មួយ ឈ្មោះ ម៉ៅ ម៉ុម ដែល​មាន​កំណើត​មក​ពី​ប្រទេស​វៀត​ណាម និង​ត្រូវបាន​ឧត្តមសេនីយ៍ម្នា​ក់​នាំទៅ​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​អាណិត​ស្រលាញ់​។​
​របាយការណ៍​ដែល​មាន​ការ​សហការ​ផ្តល់​ព័ត៌មាន​ដោយ​អាជ្ញាធរ​តាម​មូលដ្ឋាន​ផង​នោះ បានឲ្យដឹង​ទៀតថា ឧ​កញ៉ា ទ្រី ភាព បាន​ទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ជិត​៧​ម៉ឺន​ហិកតា តាម​រយៈ​ការ​បំបែក​ឈ្មោះ​ជា​ក្រុមហ៊ុន​តូចៗ ហើយ​ធ្វើ​សកម្មភាព​ គឺ​កាប់​ឈើ​។ របាយការណ៍​ក៏​បង្ហាញ​រូបភាព​នៃ​ភូមិគ្រឹះ​ច្រើន​​កន្លែង​របស់​ឧកញ៉ា​នេះ ដែល​សង់​ឡើង​ដោយ​មាន​រច​នា​​ដោយ​ឈើប្រណិត​ដែល​ថ្លៃៗ តម្លៃ​រាប់​លាន​ដុល្លារ​។ 
​របាយការណ៍​នេះ ឲ្យដឹង​ទៀត​ថា ​ឧកញ៉ា​ស្និទ​នឹង​នាយករដ្ឋមន្ត្រី​នេះ មាន​ក្រុមហ៊ុន​យ៉ាងតិច​១៥ និង​បាន​កាន់កាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​នៅ​ជាប់​ព្រំដែន​ថៃ និង​វៀតណាម​។​
តែទោះជាយ៉ាងណា នេះ​ជាការ​អះអាង​របស់​របាយការណ៍ស៊ើប​អង្កេត​នេះ​ទេ ដោយ​VOD​មិនទាន់​​អាច​សុំ​ការឆ្លើយបំភ្លឹ​ពីតំណាង​​ឧកញ៉ា ទ្រី ភាព បាន​​នៅ​ឡើយ​​ទេ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន អះអាងថា របាយការណ៍នេះ មិនផ្លូវការទេ​៕

សូមសរសេរមកកាន់ លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

3 comments:

Anonymous said...

តើពួកនេះនាំគ្នាឃុបឃឹតចង់បំផ្លាញខ្មែរឲ្យយរលាយខ្ទេចខ្ទី
ឬមួយយ៉ាងណាពោធិសាត់ក៏បំផ្លាញ កំពង់ធំក៏បាននិងកំពង់បំផ្លាញ បើបណ្តោយឲ្យយនៅតែយ៉ាង
នេះមិនរលាយហើយខ្មែរ? បងខ្វាក់អើយ ខ្វាក់តែម្ខាងបាន
ហើយកុំធ្វើខ្វាក់ទាំងពីរធ្វើអី! ប្រយ័ត្នគេខ្វេះម្ខាងទៀតពិតជា
វីវរធំហើយ។ 

Anonymous said...

Nothing is news about bribery in Nambodia under Yiekcong dogs Cpp Hun thug Sen.Burany took bribe from her so called (god-bro) turned herself to a Sombe,death yuon-walking pale ugly vampire with blue-blood creature in a human's form,this is the power of bribed blood money that she got and used that dirty money to inject her face with Botox-the substance that turn her to the lovely in the sigh of Hun thug Sen's blinded eye,to me she look like "CREATURE OF THE NIGHT=VAMPIRE" Her god-bro will have to placebo hide after exposed this revelations of a thug's family.Preap Tri,did you bring your coffin with you and say goodbye to your love ones yet? Please so Preap Tri.Thanks for your courage.....

Kdamjor

Anonymous said...

Try Pheap's companies are like Hun sen's companies. So, it's Hun sen who destroyed all the Khmer forests.