A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 19 November 2013

Khmer-Americans ask the U.S congress to put pressures on the Cambodian government ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​ស្នើឱ្យ​សភា​អាមេរិក​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​​កម្ពុជា

ពលរដ្ឋ​ខ្មរ​-​អាមេរិកាំង​ជាង ​៣០០​​នាក់​ ក្នុង​ទី​ក្រុង​ឡងប៊ិច​ (Long Beach) បាន​ជំរុញ​ឲ្យ​សភា​តំណាងរាស្រ្ត​ សហរដ្ឋអាមេរិក​ ប្រចាំ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ (California)​ ស្វែង​រក​ការ​គាំទ្រ​ពី​សភា​អាមេរិកាំង​ទាំងមូល​ ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ ឲ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ស្លូតត្រង់​ជា​បន្ទាន់។​
ដោយ តាំង សារ៉ាដា
2013-11-18
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
Dana Rohrabacher-610
តំណាង​រាស្រ្ត​សភា​សហ​រដ្ឋ​អាមេរិក​ ប្រចាំ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ លោក​ ដាណា រ៉ូរ៉ាបាគ័រ (Dana Rohrabacher)
Provided Photo
ក្នុង​ការ​ជួប​ជុំ​ស្វែង​រក​ការ​គាំ​ទ្រ​​កាល​ពី​ចុង​សប្តាហ៍​មុន​ ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​ទាំង​នោះ​ ក៏​បាន​ស្នើ​ឱ្យ​តំណាង​របស់​ខ្លួន​ជួយ​អន្តរាគមន៍​ ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ជំរុញ​ដំណើរ​ការ​ដោះស្រាយ​ការ​ជាប់គាំង​ផ្នែក​នយោបាយ​នៅកម្ពុជា ​ប្រកប​ដោយ​យុត្តិធម៌​។
សកម្មជន​ខ្មែរ​ក្នុង​ក្រុង​ឡងប៊ិច​ លោក ទិត្យ ទិព្វផាន់ណា​ មាន​ប្រសាសន៍​ថា​ ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​ទាំង​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​បាន​ឃើញ​ហេតុការណ៍​ដ៏​រន្ធត់​មួយ​ចំនួន​នៅ​កម្ពុជា​ ដូច​ជា​ការ​វាយ​ធ្វើ​បាប​ព្រះសង្ឃ​ និស្សិត​ និង​បាញ់​ប្រហារ​​ជន​ស្លូតត្រង់​ទាំង​កណ្តាល​ថ្ងៃ​៖ «...សភា​តំណាង​រាស្រ្ត​អាមេរិកាំង​ គាត់​មាន​អំណាច​ខ្លាំង​ណាស់​ ហើយ​មាន​ទឹក​មាត់​ប្រៃ​ អាច​បញ្ចេញ​សំឡេង​របស់​គាត់​ ដើម្បី​ឲ្យ​ ហ៊ុន សែន​ ដឹង​ថា​ គេ​មិន​ពេញ​ចិត្ត​នូវ​ទង្វើរ​របស់​លោក​ ដែល​កំពុង​តែ​ធ្វើ​សព្វថ្ងៃ​នេះ​ ដែល​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​។ ហើយ​សូម​ផ្តាំ​ទៅ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា​ យើង​នៅ​ក្រៅ​ស្រុក​ យើង​មិន​ដែល​ព្រងើយ​កន្តើយ​ទេ​ យើង​តែងតែ​រក​មធ្យោបាយ​ ហើយ​យើង​តែង​មាន​អារម្មណ៍​ចុកចាប់​ណាស់​ ពេល​ឃើញ​សមត្ថកិច្ច​​វាយ​ព្រះកេស​លោក​សង្ឃ​ វៃ​ក្បាល​ប្រជាពលរដ្ឋ​ដែល​ជា​កូនក្មេង​ កូនខ្មែរ​នៅ​ជុំ​វិញ​ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​ក្តៅ​ៗ​នេះ​។  យើង​ឃើញ​ភ្លាម​ៗ​ បងប្អូន​ យើង​ឈឺ​ចិត្ត​ យើង​ឈឺ​ចាប់​ណាស់​ យើង​អត់​នៅ​ស្ងៀម​បាន​ទេ​។ វ៉ៃ​​ព្រះ​កេស​ព្រះ​សង្ឃ​ វ៉ៃ​ក្បាល​ប្អូន​ ដូច​វ៉ៃ​​ក្បាល​ពួក​យើង​ទាំងអស់​គ្នា​នៅ​សហរដ្ឋអាមេរិក​នេះ​ដែរ​។ ដូច្នេះ​ យើង​អត់​នៅ​ស្ងៀម​ទេ​ យើង​នៅ​តែ​រក​មធ្យោបាយ​ ដើម្បី​ផ្តល់​សេចក្តី​ស្រឡាញ់​ដល់​ប្រជាពលរដ្ឋ​​របស់​យើង​នៅ​ក្នុង​ស្រុក​ឯណោះ​​បាទ!»។
Dana Rohrabacher-610
តំណាង​រាស្រ្ត​សភា​សហ​រដ្ឋ​អាមេរិក​ ប្រចាំ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ លោក​ ដាណា រ៉ូរ៉ាបាគ័រ (Dana Rohrabacher)។ Provided Photo

តំណាង​រាស្រ្ត​សភា​សហ​រដ្ឋ​អាមេរិក​ ប្រចាំ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ លោក​ ដាណា រ៉ូរ៉ាបាគ័រ (Dana Rohrabacher) បាន​ថ្លែង​ថា​ រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​ពលរដ្ឋ​របស់​ខ្លួន​ ហើយ​លោក​សន្យា​ថា​ នឹង​ស្វែង​រក​ការ​ដាក់​សម្ពាធ​ដល់​របប​របស់​លោក ហ៊ុន សែន​ រហូត​ដល់​មាន​ដំណោះ​ស្រាយ​សមរម្យ​ជូន​ពលរដ្ឋ​៖ «...ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា​អាច​រស់​នៅ​ប្រកប​ ដោយ​សុខដុមរមនា​ និង​រស់​នៅ​ដោយ​គ្មាន​ការ​ភ័យ​ទៅ​បាន​លុះ​ត្រា​តែ​ ហ៊ុន សែន​ ត្រូវ​តែ​ចុះ​ចេញ​ពី​អំណាច​ជា​បន្ទាន់...»។

ក្រៅ​ពី​ក្រុម​តំណាងរាស្រ្ត​សភា​សហរដ្ឋ​អាមេរិក​ ទាមទារ​ឲ្យ​មាន​​ដំណោះស្រាយ​អំពី​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​នៅ​កម្ពុជា​នោះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ (Washington)​ សហគមន៍​អឺរ៉ុប​ និង​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​ជា​ច្រើន​ក៏​ចង់​ឃើញ​ដំណោះស្រាយ​ប្រកប​ដោយ​តម្លា​ភាព​ដែល​អាច​ជឿជាក់​បាន​។
កាល​ពី​ពេល​ថ្មី​ៗ​នេះ​ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ ហាក់​បន្ទន់​​ឥរិយាបទ​​របស់​ខ្លួន​ក្នុង​ការ​ស្វែង​រក​ការ​ចរចា​ និង​ស្វែង​រក​ការ​ជ្រោមជ្រែង​ពី​ប្រទេស​ជប៉ុន​ ដើម្បី​ឲ្យ​មាន​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

No comments: