A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 20 November 2013

Health officials accused Minister of Health Mr. Marm Bunheng of committing corruption បុគ្គលិក​សុខាភិបាល​ចោទ​លោក ម៉ម ប៊ុនហេង ប្រព្រឹត្ត​អំពើ​ពុក​រលួយ

Read the article in English here.
បុគ្គលិក​នៃ​ក្រសួង​សុខាភិបាល បាន​ចោទ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​បក្ខពួក​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ កិបកេង​លុយ​រដ្ឋ តាម​រយៈ​ការ​ក្លែង​បន្លំ​តម្លៃ​នៃ​ការ​ដេញ​ថ្លៃ​ឱសថ​បរិក្ខារ​ពេទ្យ​ជា​រៀង​រាល់​ឆ្នាំ។ បញ្ហា​នេះ បុគ្គលិក​សុខាភិបាល​បាន​ស្នើ​ដល់​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស៊ើប​អង្កេត និង​មាន​វិធាន​ការ​លើ​ករណី​នេះ​ជា​បន្ទាន់។
ដោយ ដែន អយុធ្យា

2013-11-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ម៉ម ប៊ុនហេង ជំងឺ​គ្រុនចាញ់ ៣០៥
២៣-សីហា-២០១២៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​ពិនិត្យ​មើល​សម្ភារៈ ដែល​បាន​បោះ​ពុម្ព ដើម្បី​ត្រៀម​ជា​យុទ្ធនា​ការ​ប្រឆាំង​មេរោគ​គ្រុនចាញ់​នៅ​កម្ពុជា។
RFA/Hang Savyouth
បុគ្គលិក​នៃ​ក្រសួង​សុខាភិបាល ច្រើន​នាក់ បាន​ឲ្យ​ដឹង​ថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​បក្ខពួក បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។
ការ​ចោទ​ប្រកាន់​បែប​នេះ ស្រប​ពេល​ដែល​ម្ចាស់​ជំនួយ​បរទេស ឬ​មូលនិធិ​សកល (Global Fund) បាន​រក​ឃើញ​ថា មាន​ស្ថាប័ន​ចំនួន​ពីរ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​សុខាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​លួច​បន្លំ​កិបកេង​ប្រាក់​ជំនួយ​រាប់​លាន​ដុល្លារ​អាមេរិក។
ឯកសារ​ចំនួន ២​ទំព័រ​របស់​បុគ្គលិក​សុខាភិបាល ស្នើ​មិន​បញ្ចេញ​ឈ្មោះ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​វិច្ឆិកា បាន​ស្នើ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត​ចំពោះ​អំពើ​ពុក​រលួយ​នៅ​ក្រសួង​សុខាភិបាល ជា​បន្ទាន់។
ក្រុម​បុគ្គលិក​សុខាភិបាល បាន​លើក​យក​បញ្ហា​ធំៗ​ចំនួន​៣​សំខាន់ ចោទ លោក ម៉ម ប៊ុនហេង និង​អ្នកស្រី យក់ សម្បត្តិ ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សុខាភិបាល ថា​បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ដេញ​ថ្លៃ​ឱសថ​បរិក្ខារ​ពេទ្យ ដែល​បាន​អនុវត្ត​នៅ​ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ។ បញ្ហា​ទាំង​នោះ គេ​ច្រើន​តែ​ហៅ​ថា ការ​ដេញ​ថ្លៃ​ចង​ម៉ុង ឬ​មាន​ក្រុមហ៊ុន​តែ​មួយ​ចូល​រួម ហើយ​ជា​រៀង​រាល់​ឆ្នាំ មាន​តែ​ក្រុមហ៊ុន​របស់ យាយ​ភូ មួយ​ទេ ដែល​អាច​ចូល​ដេញ​ថ្លៃ​ទៅ​លើ​ឱសថ​បរិក្ខារ​ពេទ្យ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​សម្រាប់​បម្រើ​ការ​ក្នុង​ស្ថាប័ន​នេះ ដែល​មាន​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ។
ក្រុម​បុគ្គលិក​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា មាន​ការ​កេង​ប្រវ័ញ្ច​ប្រាក់​បង់​វិភាគ​ទាន​ប្រចាំ​ខែ​របស់​សមាជិក​គណបក្ស​តាម​ខណ្ឌ​នានា និង​បក្ខពួក ចំពោះ​ការ​តែង​តាំង ឬ​ផ្លាស់​ប្ដូរ​តួនាទី​បុគ្គលិក​សុខាភិបាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​ផ្សេង ដោយ​មិន​យុត្តិធម៌ ឬ​ខុស​ច្បាប់​ជាដើម។ បុគ្គលិក​សុខាភិបាល​បាន​ចោទ​ថា អំពើ​ពុក​រលួយ ឬ​គ្រួសារ​និយម ដែល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​បក្ខពួក​បាន​ប្រព្រឹត្ត​កន្លង​មក ជា​ដើម​ហេតុ​នាំ​ឲ្យ​បុគ្គលិក​សុខាភិបាល​ភាគ​ច្រើន​មិន​ពេញ​ចិត្ត និង​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ប្រមុខ​រដ្ឋាភិបាល ជួយ​មាន​វិធាន​ការ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​បុគ្គលិក​សុខាភិបាល។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដើម្បី​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​បុគ្គលិក​ខ្លួន​បាន​ទេ នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​វិច្ឆិកា។
ចំណែក លោក​បណ្ឌិត ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ដែរ ចំពោះ​បញ្ហា​កើត​មាន​នៅ​ក្រសួង​សុខាភិបាល នោះ ព្រោះ​លោក​ជាប់​រវល់​ប្រជុំ។ ទោះ​យ៉ាង​ណា កន្លង​មក មន្ត្រី​អង្គភាព​នេះ​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ឬ​អ្នក​ពាក់ព័ន្ធ​ដែល​មាន​បញ្ហា ស្នើ​ឲ្យ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ស៊ើប​អង្កេត និង​ឈាន​ដល់​មាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់៖ «សុំ​ទោស​ខ្ញុំ​កំពុង​ជាប់​រវល់​ប្រជុំ»
លោក ភួង សុវណ្ណ ទីប្រឹក្សា​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា និង​ជា​ប្រធាន​សហជីព​សេវាកម្ម​អាស៊ាន ប្រចាំ​ប្រទេស​កម្ពុជា។ លោក​ស្នើ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពិសេស​រដ្ឋាភិបាល គួរ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​កំពុង​កើត​មាន​នៅ​ក្រសួង​សុខាភិបាល ជា​បន្ទាន់។ ហើយ​បើ​រក​ឃើញ​កំហុស​ឆ្គង​របស់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​នេះ ត្រូវ​មាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ។
បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ពុក​រលួយ កើត​មាន​ក្នុង​ស្ថាប័ន​ថ្នាក់​ក្រោម​របស់​ខ្លួន ដែល​ម្ចាស់​ជំនួយ​បរទេស​រក​ឃើញ​នោះ​ទេ។ ប្រតិកម្ម​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​របាយការណ៍​ស៊ើប​អង្កេត​របស់​មូលនិធិ​សកល ដែល​រក​ឃើញ​ថា ស្ថាប័ន​ពីរ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ បាន​បន្លំ​របាយការណ៍​កិបកេង​ប្រាក់​ជំនួយ។
ស្ថាប័ន​ទាំង​នោះ​រួម​មាន មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ ព្រម​ទាំង​អង្គការ មេឌីខាំ (MEDICAM) បាន​ទទួល​សំណូក​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​នោះ​ផ្គត់ផ្គង់​មុង សម្រាប់​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​ការពារ​ជំងឺ​គ្រុន​ចាញ់ ទទួល​សំណូក​លើ​ករណី​ដេញ​ថ្លៃ​ទិញ​សម្ភារៈ​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ និង​បន្លំ​យក​លុយ​ជំនួយ​របស់​មូលនិធិ​ទៅ​ប្រើប្រាស់​ខុស​គោលដៅ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗ​នេះ​បាន​ប្រកាស​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​តាម​ក្រសួង ឬ​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល នៃ​រដ្ឋសភា​នីតិកាល​ទី​៥។ ក្នុង​នោះ ប្រមុខ​ដឹក​នាំ​ក៏​បាន​ព្រមាន​ចាត់​វិធាន​ការ​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​តាម​ក្រសួង ឬ​ស្ថាប័ន​រដ្ឋ​នានា ដែល​ប្រព្រឹត្ត​កំហុស​ឆ្គង ឬ​លុប​បំបាត់​ក្រសួង​គ្រួសារ​និយម​ជាដើម។
លោក​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ ទទួល​ស្គាល់ និង​មើល​ឃើញ​ថា រដ្ឋាភិបាល​អាណត្តិ​នេះ​បាន​ចាប់​ផ្ដើម​អនុវត្ត​កំណែ​ទម្រង់​នេះ​ជា​បណ្ដើរៗ​រួច​ហើយ។ លោក​មាន​ជំនឿ​ថា កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ជា​អាច​មាន​ផល​វិជ្ជមាន​ច្រើន ព្រោះ​សព្វថ្ងៃ​នេះ​ឃើញ​របៀប​ដឹក​នាំ​ប្រទេស​មាន​ការ​ផ្លាស់​ប្ដូរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: